home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចំណាយ​ពេល​​​ជា​មួយ​ម៉ាក់​​ប៉ាច្រើន អាច​ជួយ​ឲ្យ​​លោក​មាន​អាយុកាន់​តែ​វែង​

ចំណាយ​ពេល​​​ជា​មួយ​ម៉ាក់​​ប៉ាច្រើន អាច​ជួយ​ឲ្យ​​លោក​មាន​អាយុកាន់​តែ​វែង​

គ្រប់​គ្នា​​ពិត​ជា​យល់​អំពី​តម្លៃ​​នៃ​គ្រួសារ ព្រោះ​ពួក​គេ​​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ​អ្នក​អភិវឌ្ឍ​ទៅ​មុខ​​​​។ ដោយ​ឡែក តាម​​រយៈ​ការ​សិក្សា​ច្រើន​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​ជា​មួយ​អ្នក​ម្តាយ និង​ឪពុក​យើង​ច្រើន មិន​ត្រឹម​តែ​​​ជួយ​ឲ្យ​យើង​លូត​លាស់​ផ្នែក​ប្រាជ្ញា​ ស្មារតី​ប៉ុណ្ណោះ​ទេ តែ​ថែម​​ទាំង​ធ្វើ​ឲ្យ​ពួក​លោក​មាន​​អាយុ​វែង​ទៀត​ផង​។

ការ​សិក្សា​​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា ភាព​​ឯ​កា​ជា​បញ្ហា​​ចម្បង​មួយ​ទាក់​ទង​នឹង​មនុស្ស​វ័យ​ចំណាស់​ ដូច​នេះ​ការ​ស្រាវជ្រាវ​បាន​សិក្សា​លម្អិត​​លើ​មនុស្ស​ប្រមាណ​ ១.៦០០​នាក់ នៅ​អាយុ​ខ្ទង់​ ៧១​ឆ្នាំ។ ជា​មួយ​លទ្ធ​ផល​តាម​ដាន​ រយៈ​ពេល​ជិត​ ៦​ ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​អត្រា​មរណៈ​របស់​មនុស្ស​ចាស់​កើនខ្ពស់​ ក្នុង​នោះ​​​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​​ជា​មនុស្ស​​ចាស់​ជិត​ ២៣​%​ បាន​ស្លាប់​ ត្រឹម​រយៈ​ពេល​ ៦ ​ឆ្នាំ​នៃ​ការ​​សិក្សា​តាម​ដាន​ គឺ​​ដោយ​សារ​តែ​​ភាព​ឯកា​នោះ​។

ដោយ​ឡែក​ការ​សិក្សា​​ថ្មី​មួយ​ទៀត​​​ធ្វើ​ឡើង​ដោយមូលនិធិ​ក្រុម​ស្រាវជ្រាវ​ព្រឹត្តិបត្រវិទ្យាសាស្រ្ត Public Library of Science នៃ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា សម្រាប់​មនុស្ស​ចាស់​ដែល​ពុំ​​មាន​​ទំនាក់​ទំនង​សង្គម​ ឬ​​​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ឯង មាន​អត្រា​មរណៈ​​មុន​អាយុ​ពីរ​ដង បើ​ធៀប​នឹង​មនុស្ស​​ចំណាស់​ដែល​នៅ​ក្បែរ​សង្គម​មនុស្ស​ច្រើន។

​ការ​ស្រាវ​ជ្រាវ​នេះ បាន​ដាក់​ចេញ​ថា ភាព​ឯកា​របស់​មនុស្ស​ចាស់​បាន​ឆក់​យក​ជីវិត​របស់​ពួក​គេ​​ដូច​ទៅ​នឹង​អត្រា​មរណៈ​របស់​អ្នក​ជក់​បារី​ ហើយ​ភាព​ឯកា​នេះ​ ត្រូវ​បាន​ចាត់​ទុក​​ថា​ជា​កត្តា​បង្ក​ឲ្យ​មនុស្ស​ចាស់​ស្លាប់​ពីរ​ដង​ បើ​ធៀប​​នឹង​អត្រា​មរណៈ​​ដោយ​ជំងឺ​ធាត់​របស់​មនុស្ស​ចាស់​។

បន្ថែម​ពី​នេះ ការ​សិក្សា​មួយ​ទៀត​ទៅ​លើ​សិស្ស​ថ្នាក់​បឋម​​សិក្សា​ទី៥ ទី​៦ អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា កុមារ​ថ្នាក់​បឋម​ទាំង​នោះ ដែល​បាន​ចំណាយ​ពេល​ជា​មួយ​អ្នក​ម្តាយ​​គេច្រើន គឺ​ទទួល​បាន​អារម្មណ៍​​រសាយ​ភាព​ឯកា មានមិត្ត​ភ័ក្តិ​ច្រើន មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

ដោយ​មើល​ឃើញ​ពី​លទ្ធផល​ស្រាវជ្រាវ​ទាំង​នេះ អ្នក​​ជំនាញ​ខាង​សុខភាព​ភាគ​ច្រើន​​ណែ​នាំ​ឲ្យ​មនុស្ស​​ជា​​ច្រើន​ ជា​ពិសេស​យុវជន ព្យាយាម​ចែករំលែក​អារម្មណ៍​ទៅ​កាន់​​ប៉ា​ម៉ាក់ បង្កើន​ទំនាក់​ទំនង​ល្អ និង​អនុស្សាវរីយ៍​ល្អ​ៗ តាម​ដែល​អាច​ធ្វើ​បាន ដែល​ការ​ចំណាយ​ពេល​នោះ​គឺ​ជា​ទម្លាប់​រស់​នៅ​សាមញ្ញៗ​ធម្មតា ​ដូច​ជា ចែក​រំលែក​រឿង​សំណើច​ពី​ធ្វើ​ការ ការ​សិក្សា ឬ​ទៅ​ដើរ​លេង​ជុំ​គ្នា ឬ​​ធ្វើ​ម្ហូប​ដែល​យើង និង​គ្រួសារ​ចូល​ចិត្ត​ញ៉ាំ​ជា​ដើម ដែល​នោះ​សុទ្ធ​សឹង​តែ​​បង្កើន​អារម្មណ៍​ល្អ​ៗ ជួយ​យើង និង​អ្នក​មាន​គុណ​ឲ្យ​ចាក​ឆ្ងាយ​ពី​​​ភាព​ឯកា​ ដែល​ជា​បញ្ហា​អវិជ្ជមាន​សម្រាប់​ជីវិត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ មាន រតនា
កែ 20/05/2019
x