home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជឿអត់ថាស្រីៗ មានចរិតចាស់ទុំជាងប្រុសៗ?

ជឿអត់ថាស្រីៗ មានចរិតចាស់ទុំជាងប្រុសៗ?

គ្នា​យើង​ ​ប្រាកដ​ជា​ធ្លាប់​ឃើញ ម៉េច​បាន​ពេល​ខ្លះ ប្រុស​ៗ ទោះ​មាន​គ្រួសារ​ហើយ ក៏​នៅ​តែ​លេង​សើច​ដូច​កូន​ក្មេង ថែម​ពី​លើ​នោះ​ទៀត ពេល​ខ្លះ​អាច​ឃើញ ពួក​នៅ​លេង​សើច​ដូច​កាល​ពី​នៅ​វ័យ​ជំទង់​ទៀត​ផង​បើ​ជួប​ជុំ​ជើង​គ្នា ពេល​នេះ​ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​អំពី​បញ្ហា​នេះ។

ក្រុម​អ្នក​​វិទ្យាសាស្រ្ត​ មក​ពី​សាកលវិទ្យាល័យ​ Oxford ចក្រភព​អង់គ្លេស បាន​សិក្សា​ បញ្ហា​ខាង​លើ ដោយ​ផ្តោត​លើ​ការ ពិនិត្យ​តាម​ដាន​លើ​កា​រ​វិវឌ្ឍ​ខួរ​ក្បាល រវាង​មនុស្ស​ប្រុស និង​ស្រី ប្រមាណ​១២១​នាក់ ក្នុង​អាយុ​ចាប់​ពី ៤​ដល់​៤០​ឆ្នាំ។ តាម​រយៈ​ម៉ាស៊ីន​តាម​ដាន ពួក​គេ​អាច​មើល​តាម​រូប​ថត​ពិសេស អំពី​ការ​ប្រែ​ប្រួល​ខួរ​ក្បាល ភេទ​ប្រុស និង​ស្រី លទ្ធផល​ឃើញ​ថា មនុស្ស​ប្រុស​មាន​លក្ខណៈ​វិវឌ្ឍ​ចំពោះ​ ផ្នែក​​មុខងារ​មួយ​ចំនួន​នៃ​ខួរ​ក្បាល ហើយ​ផ្ទុយ​ទៅ​វិញ ខួរ​ក្បាល​មនុស្ស​បែរ​ជា​វិវឌ្ឍ​មុខងារ​អត្តចរិក​​នៃ​ភាព​ចាស់​ទុំ (Maturity) លឿន​ជាង​មនុស្ស​ប្រុស​ទៅ​វិញ។

អត្ថបទពាក់ព័ន្ធ៖

ករណី​សិក្សា​មួយ​ផ្សេង​ទៀត ធ្វើ​ឡើង​ដោយ​​លោក​ សាស្រ្តាចារ្យ Eduardo Calixto ជា​អ្នក​សិក្សា​សរីរវិទ្យា​ និង​ផ្នែក​ឱសថ​សាស្រ្ត​ នៃ​សាកលវិទ្យាល័យ Windhoek អាហ្វ្រិក​ខាង​ត្បូង បាន​រក​ឃើញ ដោយ​ការ​វិភាគ​លើ​សំណុំ​ស្មុគ​ស្មាញ​នៃ​ខួរ​ក្បាល មនុស្ស​ប្រុស និង​មនុស្ស​ស្រី ឃើញ​មនុស្ស​ស្រី​ មាន​សំណុំ​ខួរ​ក្បាល​ ដ៏​ស្មុគស្មាញ​ល្អិត​ច្រើន​ជាង​មនុស្ស​ប្រុស ជា​ឧទាហរណ៍​សាមញ្ញ​គឺ ​មាន​ប្រព័ន្ធ​ស៊ាំញ៉ាំ ទាក់​ទង​គ្នា​ប្រទាក់​ក្រឡា​​ច្រើន​ជាង​ខួរ​ក្បាល​មនុស្ស​ប្រុស ទាំង​ពណ៌​ និង​អ័រម៉ូន​បញ្ចេញ​ដោយ​ខួរ​ក្បាល​ ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ខុស​គ្នា​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គិត​របស់​ ស្រ្តី​ឆាប់​មាន​ភាព​ចាស់​ទុំ​​ជាង​បុរស​ៗ៕ ​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ មាន រតនា នៅ 12/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x