home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចំណុចមិន​គួរ​មើល​រំលង មុន​សម្រេចចិត្ត​ជ្រើសរើសច្រាសដុសធ្មេញមកប្រើ​

ចំណុចមិន​គួរ​មើល​រំលង មុន​សម្រេចចិត្ត​ជ្រើសរើសច្រាសដុសធ្មេញមកប្រើ​

ការ​សម្អាត​មាត់​ធ្មេញ​គឺ​ជារឿង​សំខាន់​មួយសម្រាប់​សុខភាព​របស់​យើង​ ដោយ​សារ​វា​ជួយ​ឲ្យ​បេះ​ដូង និង​ដង​ខ្លួន​របស់​យើង​មាន​សុខ​ភាព​ល្អ។ វីធី​សម្រាប់​រក្សា​សុខ​ភាព​មាត់​ធ្មេញ​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​គេ​បំផុត​នោះ​ គឺការ​ដុស​សម្អាត​ធ្មេញ​ជា​ប្រចាំ។ ប៉ុន្តែ​ការ​ជ្រើស​រើស​ច្រាស​ដុស​ធ្មេញ​ឲ្យ​ត្រឹម​ត្រូវ គឺ​ជា​រឿង​សំខាន់​បំផុត​ដើម្បី​សម្អាត​កម្ទេច​​តូច​ៗ និង​ការ​ពារ​កុំ​ឲ្យ​ខូច​អញ្ចាញ​ធ្មេញ និង​ខូច​ធ្មេញ។ ច្រាស​ដុស​ធ្មេញ​មាន​ពីរ​ប្រភេទ​សម្រាប់​ជ្រើស​រើស​យក​មក​ប្រើ​ប្រាស់ វា​មាន​ច្រាស​ដុស​ធ្មេញ​ប្រើ​អគ្គិសនី និង​ច្រាស់​ដុស​ធ្មេញ​ប្រើ​ដៃ (ឬ​ច្រាស់​ដុស​ធ្មេញប្រើ​ហើយ​អាច​បោះ​ចោល​បាន)។

១- តិចនិកទូទៅសម្រាប់ការជ្រើសរើសច្រាសដុសធ្មេញ

លក្ខណៈ​សម្បត្ដិ​មួយ​ចំនួន​ដែល​យើងត្រូវ​ថ្លឹង​ថ្លែង​មុននឹងជ្រើស​រើស​ច្រាស់​ដុស​ធ្មេញគឺ​ថា​តើ​វា​ប្រើ​ដោយ​ដៃ​ ឬ​ដំណើរ​ការ​ដោយ​ប្រើ​ថាម​ពល​ថ្ម។

ទំហំ

ច្រាស​ដុស​ធ្មេញ​គួរ​តែ​ងាយ​ស្រួល​ដុស​សម្អាត​ផ្ទៃ​ខាង​លើ​របស់​ធ្មេញ និង​មិន​គួរ​ដុស​ចូល​ដល់​ក្នុង​អញ្ចាញ​ធ្មេញ​ឡើយ។ ច្រាស់​ដុស​ធ្មេញមាន​ក្បាល​តូច អាច​ឲ្យ​យើង​​ដុស​សម្អាត​ដល់​ផ្នែក​តូច​​ខាង​ក្នុង ផ្នែក​ខាង​ក្រោយ​ដែល​ពិបាក​ក្នុង​ការ​សម្អាត។ ចំពោះ​​ដង​កាន់​របស់​ច្រាស់​ គួរ​តែ​វែង​ល្មម​ដើម្បី​ឲ្យ​ដៃ​របស់យើងងាយ​ចាប់​កាន់។

អត្ថបទពាក់ព័ន្ធ៖ ទំពារស្ករកៅស៊ូពេលនេះ ជួយកម្ចាត់មេរោគក្នុងមាត់ និងបង្ការធ្មេញពុក

ភាពខុសៗគ្នានៃក្បាលច្រាស

សម្រាប់​ច្រាស​ដុស​ធ្មេញ​ប្រភេទ​អេឡិច​ត្រូនិច យើង​អាច​សាក​ថ្ម​របស់​ក្បាល​ច្រាស​បាន។ វា​យោង​ទៅ​តាម​ប្រភេទ​នៃ​ក្បាល​ច្រាស គឺ​សាច់​ច្រាស​អាច​មាន​សភាព​ទន់ រឹង​ល្មម ឬ​មាន​សភាព​រឹង។ សម្រាប់​មនុស្ស​ជា​ច្រើន ​ជ្រើស​រើស​យក​សាច់​ច្រាស​ប្រភេទ​ទន់​ដោយ​សារ​វា​មាន​សុវត្ថិភាព ទោះ​ជា​អ្នក​ត្រូវ​ការ​ដុស​ធ្មេញ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ជាង​ច្រាស​ធម្មតា​ក្ដី។ ច្រាស់​ដុស​ធ្មេញ​មាន​សរសៃ​រឹង អាច​ធ្វើ​ឲ្យ​មាន​របួស​ដល់​អញ្ចាញ​ធ្មេញ​របស់​យើង​ ប៉ះ​ពាល់​ដល់​គល់​ធ្មេញ និង​ផ្នែក​ការពារ​ស្រទាប់​ខាង​ក្រៅ​របស់​ធ្មេញ។ ដើម្បី​ឲ្យ​ការ​ដុស​ធ្មេញ​មាន​សុវត្ថិភាព​ យើង​ត្រូវ​តែ​ជ្រើស​រើស​ក្បាល​ច្រាស​ដែល​មាន​រាង​មូល​ផ្នែក​ខាង​ចុង។

២- ការថែរក្សាច្រាសដុសធ្មេញ

មិន​ត្រូវ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​ចូល​គ្នា​ឡើយ

វា​ដូច​គ្នា​ជា​មួយ​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​ដូច​គ្នា ការ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​ចូល​គ្នា​ជា​មួយ​អ្នក​ផ្សេង អាច​បង្ក​ឲ្យ​មាន​ការ​ចម្លង​មេរោគ​តាម​រយៈ​ទឹក​មាត់ និង​សារធាតុ​រាវ​ផ្សង​ទៀត​មាន​លើ​ដង​ខ្លួន​យើង​។ ការ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​ចូល​គ្នា​ជាមួយ​អ្នក​ផ្សេង គឺ​ជា​ក្ដី​កង្វល់​ដ៏​ធំ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ការ​ពារ​ខ្លួន​ខ្សោយ ឬ​យើង​ដែល​កំពុង​ផ្ទុក​ជំងឺ​ឆ្លង​ណា​មួយ។

អត្ថបទពាក់ព័ន្ធ៖ ជួបបញ្ហា​ធ្មេញលឿង! តោះដឹងវិធី​ដោះស្រាយបញ្ហានេះដោយចំណាយលុយតិច

ថែ​រក្សា​ច្រាស​ដុស​ធ្មេញ​បន្ទាប់​ពី​ប្រើ​ប្រាស់​រួច

បន្ទាប់​ពី​ដុស​ធ្មេញ​​រួច យើង​ត្រូវ​សម្អាត​ច្រាស​ដុស​ធ្មេញ​ជាមួយ​ទឹក ដើម្បី​សម្អាត​ថ្នាំ​ដុស​ធ្មេញ និង​កម្ទេច​ដែល​នៅ​ជាប់​លើ​ច្រាស់។ យើង​​ត្រូវ​ដាក់​ក្បាល​ច្រាស់​ឡើ​ងលើ ដើម្បី​ឲ្យ​ក្បាល​របស់​ច្រាស់ឆាប់​ស្ងួត សម្រាប់​យក​មក​ប្រើ​នៅ​ពេល​ក្រោយ​ទៀត។ ប្រសិន​បើ​អាចយើង​​ត្រូវ​ដាក់​ច្រាសដុស​ធ្មេញ​ឲ្យ​ឆ្ងាយ​ពី​ច្រាស​របស់​អ្នក​ផ្សេង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ចម្លង​មេរោគ​កើត​ឡើង។

ហាម​ដាក់​ច្រាស​ដុស​ធ្មេញ​ក្នុង​ប្រអប់

គ្នាយើងខ្លះ​ប្រហែល​ជា​គិត​ថា​ការ​ធ្វើ​បែប​នេះ​ អាច​ការពារ​ច្រាស​កុំ​ឲ្យ​ឆ្លង​មេរោគ​ពី​ខាង​ក្រៅ​បាន។ ប៉ុន្តែ​យើងមិន​ត្រូវ​ទុក​ច្រាសដុស​ធ្មេញ​នៅ​កន្លែង​គ្រប​ជិត ឬ​ដាក់​វា​ក្នុង​ប្រអប់​អ្វី​មួយ​ជា​ប្រចាំ​ឡើយ។ បរិយាកាស​ដែល​មាន​សំណើម ដូច​ជា​ក្នុង​ប្រអប់​បិទ​ជិត គឺ​ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​ពពួក​បាក់​តេរី​តូច​ៗ​លូត​លាស់​បាន​ល្អ ជា​ជាង​មជ្ឈដ្ឋាន​ខាង​ក្រៅ​ទៅ​ទៀត។

អត្ថបទពាក់ព័ន្ធ៖ អ្នក​ស្ថិត​ក្នុង​វ័យ​នេះ គួរ​ស្វែង​យល់ពីជំងឺ​រលាក​សាច់​អញ្ចាញគ្រប​ធ្មេញ

ត្រូវ​ប្ដូរ​ច្រាសដុស​ធ្មេញ​យ៉ាង​ហោច​ណាស់ ៣​ ទៅ៤​ខែ​ម្ដង

សរសៃ​ច្រាស​ចាប់​ផ្ដើម​រីក និង​ដាច់​ផុយ ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់ និង​ប្រសិទ្ធ​ភាព​របស់​វា​ចាប់​ផ្ដើម​ធ្លាក់​ចុះ។ សរសៃ​ច្រាសដុស​ធ្មេញ​នឹង​ឆាប់​ដាច់​ផុយ ដោយ​យោង​ទៅ​តាម​កត្តា​ខុស​ៗ​គ្នា​ពី​មនុស្ស​ម្នាក់​ៗ។ យើងត្រូវ​ពិនិត្យ​ច្រាស​ដុស​ធ្មេញ​ឲ្យ​បាន​ញឹក​ញាប់ ហើយ​ត្រូវ​ប្ដូរ​ច្រាស​ថ្មី​ប្រសិន​បើ​ចាំ​បាច់។ ជា​ធម្មតា​ច្រាស​ដុស​ធ្មេញ​របស់​កូន​ក្មេង​ចាំ​បាច់​ត្រូវ​ប្ដូរ​ចេញ​ឲ្យ​បាន​ញឹក​ញាប់​ជាង​ច្រាស​របស់​មនុស្ស​ធំ។។

៣- ប្រភេទច្រាសដុសធ្មេញ៖ ប្រើហើយបោះចោល ឬប្រភេទអេឡិចត្រូនិច?

ប្រសិន​បើយើង​​បាន​សម្អាត​ធ្មេញ​ជា​ប្រចាំ ដោយ​ប្រើ​ប្រាស់​វិធី​ធី​សម្អាត​បាន​ត្រឹម​ត្រូវ នោះយើង​​អាច​កាត់​បន្ថយ​កំណក​កំបោរ​តោង​ជាប់​ធ្មេញ​ និង​ជួយ​ឲ្យ​អញ្ចាញ​ធ្មេញ​មាន​សុខ​ភាព​ល្អ មិន​ថា​យើង​​ប្រើ​ច្រាស​ដុស​ដោយ​ដៃ ឬ​ច្រាសប្រើ​ប្រាស់​ថ្ម​ក្ដី។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​គិត​ដល់ មុន​ពេល​សម្រេច​ចិត្ដ​ជ្រើស​រើស​ច្រាស​ដុស​ធ្មេញ៖

តម្លៃ

ទោះ​បី​ជា​នៅ​លើ​ទី​ផ្សារ​មាន​គេ​លក់​ច្រាស​ដុស​ធ្មេញ​ដោយ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី​ក្នុង​តម្លៃ​សមរម្យ​ក្ដី ក៏​ច្រាសដុស​ធ្មេញ​អេឡិច​ត្រូនិច​នេះ​ នៅ​តែ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ជាង​ច្រាស់​ដុស​ធ្មេញ​ប្រើ​ដៃរាប់​សិបដង។ លើស​ពី​នេះ​ទៀត​នោះ ច្រាស​ដុស​ធ្មេញ​អេឡិច​ត្រូនិច​ទាម​ទារ​ការ​ចំណាយ​បន្ថែម​លើ​​ការ​ប្ដូរ​ក្បាល​ច្រាស់​ឲ្យ​បាន​ញឹក​ញាប់​ដូច​​ដែល​អ្នក​ប្ដូរ​ច្រាសដុស​ដៃ​ថ្មី​ដូច​គ្នា។ វា​ជា​ការ​ពិត​ប្រសិន​បើ​​ការ​ប្រើ​ប្រាស់​ច្រាសអេឡិច​ត្រូនិច ជួយ​សម្អាត​ធ្មេញ​អ្នក​បាន​ល្អ នោះ​អ្នក​ក៏​អាច​សល់​លុយ​ពី​ការ​ណាត់​ជួប​ពេទ្យ​ធ្មេញ​បាន​ខ្លះ​ដូច​គ្នា។

ភាព​ស្រដៀង​គ្នា

បើ​យើង​យក​ច្រាស​ដុស​ធ្មេញ​ទាំង​អស់​​មក​ប្រៀប​ធៀប​គ្នា ច្រាស​ដុស​ធ្មេញ​ដែល​ល្អ​ជាង​គេ គឺ​ច្បាស់​ជា​ច្រាស​ដែល​យើង​ចូល​ចិត្ដ​ប្រើ និង​ងាយ​ស្រួល​ប្រើ​ជាក់​ជា​មិន​ខាន។ ​មនុស្ស​មួយ​ចំនួន​ ​មិន​ចូល​ចិត្ដ​ភាព​រំញ័រ​មាន​លើ​ច្រាស​អេឡិច​ត្រូនិច​ឡើយ។ ​គ្នាយើង​​ខ្លះ​ផ្សេង​ទៀត​​ចូល​ចិត្ដ​ច្រាសដុស​ធ្មេញ​ប្រើ​ថាម​ពល​ថ្ម ដោយ​សារ​គិត​ថា​វា​សម្អាត​ធ្មេញ​របស់​បាន​ស្អាត​គ្រប់​ទី​តាំង​ទាំង​អស់។ ​វា​ប្រហែល​ជា​មាន​ប្រយោជន៍​សម្រាប់​យើង​​ដែល​ពិបាក​កម្រើក​ខ្លួន ដូច​ជា​អ្នក​កើត​ជំងឺ​រលាក​សន្លាក់​ជាដើម។ ប្រសិន​បើ​យើង​ចូល​ចិត្ដ​ប្រើ​ច្រាសដុស​ធ្មេញ​របស់​យើងហើយ​នោះ យើងគួរ​តែ​ដុស​ធ្មេញ​​ឲ្យ​បាន​ក្នុង​រយៈ​ពេល​ត្រឹម​ត្រូវ គឺ​រយៈ​ពេល២នាទី។ មាន​ច្រាស់​ដុស​ធ្មេញ​អេឡិចត្រូនិច​ខ្លះ​ទៀត គឺ​គេ​បាន​កំណត់​រយៈ​ពេល​សម្រាប់​ដុស​ធ្មេញ​មក​ស្រាប់ ដែល​យើង​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​រាប់​នាទី​នៅ​ពេល​ដុស​ធ្មេញ​ឡើយ។

ប្រសិទ្ធ​ភាព

មាន​ការ​សិក្សា​បែប​វិទ្យា​សាស្រ្ត​ជា​ច្រើន​បាន​ធ្វើ​ឡើង ដើម្បី​សិក្សា​ថា​តើ រវាង​ច្រាស​ដុស​ធ្មេញ​ប្រើ​ប្រាស់​ថាម​ពល​ថ្ម និង​ច្រាស​ដុស​ធ្មេញ​ដោយ​ដៃ មួយ​ណា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការកាត់​បន្ថយ​ជំងឺ​អញ្ចាញ​ធ្មេញ និង​សម្អាត​កំណក​កំបោរ​បាន​ល្អ​ជាង។ គេ​ធ្វើ​ការ​ពិនិត្យ​លើ​ការ​សិក្សា​ប្រហែល ៣០ ក្នុង​ការ​ប្រៀប​ធៀប​គ្នា​រវាង​ច្រាស​ដុស​ធ្មេញ​ប្រើ​ដៃ ជាមួយ​ច្រាសដុស​ធ្មេញ​អេឡិច​ត្រូនិច​ បាន​រក​ឃើញ​ថា ភាព​ខុស​គ្នា​រវាង​ច្រាស​ដុស​ធ្មេញ​ទាំង​ពីរ​ប្រភេទ​នោះ គឺ​មិន​មាន​អ្វី​ខុស​គ្នា​ច្រើន​ឡើយ។ ប៉ុន្តែមាន​ភស្ដុតាង​ដែល​បាន​បង្ហាញ​ថា ច្រាសដុស​ធ្មេញ​ប្រើ​ថាម​ពល​ថ្ម​ប្រភេទ rotation oscillation toothbrush (ដែល​មាន​សរសៃ​ច្រាស់​​អាច​វិល​ជុំ​វិញ និង​រត់​ទៅ​រត់​មក) គឺ​មាន​ប្រសិទ្ធ​ភាព​ល្អ​ជាង​ច្រាស់​ដុស​ធ្មេញ​ដោយ​ប្រើ​ដៃ។

អត្ថបទពាក់ព័ន្ធ៖ រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Choosing a Toothbrush: The Pros and Cons of Electric and Disposable. http://www.webmd.com/oral-health/guide/choosing-a-toothbrush-the-pros-and-cons-of-electric-and-disposable. Accessed December 5, 2016.

Toothbrush Care: Cleaning, Storing and Replacement. http://www.ada.org/en/about-the-ada/ada-positions-policies-and-statements/statement-on-toothbrush-care-cleaning-storage-and-. Accessed December 5, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 14/01/2020
ត្រួតពិនិត្យដោយ គឹម កាណែល
x