ការព្យាបាលជំងឺមហារីកដោយប្រើថ្នាំគីមី និងបាញ់កាំរស្មីតំបន់ក និងក្បាល ធ្វើឲ្យមានបម្រែបម្រួលក្នុងមាត់ជាច្រើនដែលអាចឈានទៅរកការឆ្លងមេរោគចូលក្នុងឈាម។ ឧ. ការដកធ្មេញ ក្រោយពេលការព្យាបាលដោយកាំរស្មីតំបន់ក និងក្បាល គឺកន្លែងដកនោះនឹងមានការរលាកឆ្អឹងថ្គាម ឈឺរ៉ាំរ៉ៃ។ នេះបើយោងតាមការផ្សព្វផ្សាយពីមន្ទីរពេទ្យ កាល់ម៉ែត។
ផលប៉ះពាល់ដោយការព្យាបាលកាំរស្មីតំបន់ក និងក្បាល
– ហាមាត់តូច
– រលាកក្នុងមាត់
– លេចចេញនៃឆ្អឹងថ្គាម
– ស្ងួតមាត់ប៉ះពាល់ទៅលើរចនាសម្ព័ន្ធធ្មេញ
– កើតជំងឺអញ្ចាញធ្មេញ និងឡើងពងបែកផ្សេងៗ
– ភាពងាយបង្ករោគ
– បាត់បង់រសជាតិរយៈពេលខ្លីណាមួយ
– រលាកឆ្អឹងរ៉ាំរ៉ៃពេលដកធ្មេញ ក្រោយព្យាបាលកាំរស្មី