home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចូលចិត្តញ៉ាំទឹកផ្លែឈើសម្រករាង អាចប្រឈមបញ្ហាធ្មេញ

ចូលចិត្តញ៉ាំទឹកផ្លែឈើសម្រករាង អាចប្រឈមបញ្ហាធ្មេញ

រាល់ថ្ងៃនេះ​ មាន​វិធីជា​ច្រើន​សម្រាប់ធ្វើឲ្យ​ជីវិត​របស់​នៅប្រ​កប​ដោយ​សុខភាព​ល្អ។ មនុស្ស​យើង​ខ្លះ​បាន​ជ្រើស​រើសយកវិធីញ៉ាំ​ទឹក​ផ្លែឈើពណ៌​បៃតងជារៀង​រាល់ថ្ងៃ​ដើម្បីសម្រក​ទម្ងន់។ ប៉ុន្តែ​វិធីនេះត្រូវ​បាន​លោក​ទន្តបណ្ឌិត Uchenna Okoye នៃ​សមាគមន៍ London Smiling dental group បាន​លើក​ឡើងថា​គួរមាន​ការ​ប្រុង​ប្រ​យ័ត្ន។ លោក​ទន្ត​បណ្ឌិត​បាន​លើកឡើងថា​លោក​បាន​ជួប​មនុស្ស​ជាច្រើន​នាក់​មាន​បញ្ហា​មាត់ធ្មេញ​ដោយ​សារតែ​ការ​ជ្រើសរើស​ទឹក​ផ្លែឈើ​ដើម្បីសម្រករាង​។

ទោះជាមានការលើកឡើង​ពីទន្ដពេទ្យបែបនេះក្ដី អ្នក​គាំទ្រ​ផលិត​ផល​ទឹក​ផ្លែឈើ​លើកឡើងថាទឹកផ្លែឈើ​មិន​ត្រឹម​ជួយសម្រកទម្ងន់នោះទេ តែ​ថែមទាំង​ជួយ​បណ្ដេញជាតិ​ពុល​ក្នុងខ្លួន និង​ជួយព្យាបាលបញ្ហា​ស្បែក​ដូច​ជា ស្បែក​ឡើង​ត្រអក (eczema) ជា​ដើម។

អ្នកគាំទ្រទាំងនោះបនថែមថា​វិធី​ល្អ​ផ្សេង​ទៀត​គឺ​យើង​ត្រូវ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន កាត់​បន្ថយ​កង្វះ​ជាតិ​វីតាមីន, ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ចលនា​របស់​ពោះ​​វៀន។

ឈឺធ្មេញ

អត្ថបទពាក់ព័ន្ធ៖​

បើ​ដូចនេះតើគួរ​គិតបែបណា? តោះមកស្ដាប់កលារពន្យល់ខាង​ក្រោម​នេះ៖

១- ទឹកផ្លែឈើ៖ ផ្អែមខ្លាំងពេក និងមានជាតិអាស៊ីតខ្លាំង

ជា​រើយ​ៗ​យើង​តែង​តែ​ឭ​ថា ស្ករ​មាន​ក្នុង​ផ្លែ​ឈើ​គឺ​បាន​មក​ពី​ធម្មជាតិ ហើយ​ស្ករនេះ​ងាយ​ស្រួល​សម្រាប់​ខ្លួន​របស់​យើង​បម្លែង​​ទៅ​ជា​ថាម​ពល​សម្រាប់​ប្រើ​ប្រាស់ និង​មិន​សូវ​នៅ​សល់​រក្សា​ជា​ទម្រង់​ខ្លាញ់​ក្នុង​ខ្លួន​របស់​យើង​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ជាតិ​ស្ករ​ដែល​មាន​លើស​នៅ​លើ​ធ្មេញ និង​អញ្ចាញ​ធ្មេញ គឺ​អាច​បណ្ដាល​ឲ្យ​ធ្មេញ​ពុក និង​មាន​បញ្ហា​ធ្មេញ​ធ្ងន់​ធ្ងរ​ជា​ច្រើន​ផ្សេង​ទៀត។

ជាតិ​ស្រោម​ផ្នែក​ខាង​ក្រៅ​របស់​ធ្មេញ​យើង​​អាច​នឹង​ត្រូវ​បំផ្លាញ ដែល​អាច​ប៉ះ​ពាល់​ដល់​អញ្ចាញ​ធ្មេញ​របស់​យើង​ដូច​គ្នា។ ប្រសិន​បើ​ធ្មេញ​របស់យើង​​មិន​ពុក ឬ​ទៅ​ជា​ស្រៀវ​ខ្លាំង នោះ​ធ្មេញ​របស់​យើង​​អាច​នឹង​ជ្រុះ​ចេញ​មក​ក្រៅ ប្រសិន​បើ​យើង​​នៅ​តែ​បន្ត​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​សម្រាប់​រក្សា​រាង​ (detox) ​​ទៀត​នោះ។

​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​ប្រភេទ​ផ្លែ​ក្រូច មាន​ជាតិ​អាស៊ីត​ខ្ពស់ ដែល​នេះអាច​នឹង​ធ្វើ​ឲ្យ​ធ្មេញ​របស់យើង​​ខូច​ខាត។ ដូច​នេះ​សូម្បី​តែ​ក្រូច​ឆ្មា ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​របស់​យើង​ដូច​គ្នា។ ពពួកនេះ​​មាន​ជាតិ​អាស៊ីត​ស៊ីទ្រិច​ខ្ពស់ ដែល​នឹង​ធ្វើ​ឲ្យ​ស្រទាប់​ស្រោប​​ធ្មេញ​របស់យើង​​ឆាប់​ខូច​ខាត។

ស្រទាប់​ស្រោប​ធ្មេញ គឹ​មិន​ងាយ​ដុះ​ឡើង​មក​វិញ​នោះ​ទេ ក្នុង​ករណី​ដែល​ស្រទាប់​នោះ​ខូច​ខាត​ធ្ងន់​ធ្ងរ​ហើយ​នោះ គឺ​អាចនឹង​មិន​មាន​ឱកាស​ជួស​ជុល​ឡើង​វិញ​ម្ដង​ទៀត​បាន​ឡើយ។

អត្ថបទ​ពាក់ព័ន្ធ៖

សញ្ញា​បញ្ជាក់​អំពី​ការ​សឹក​នៃ​ស្រទាប់​ស្រោប​ធ្មេញ​មាន​ដូច​ជា៖

ធ្មេញ​ប្រែ​ពណ៌៖ ជាតិ​ស្រោប​ខាង​ក្រៅ​របស់​ធ្មេញ ផ្ដល់​ពណ៌​ស​ភ្លឺ​ថ្លា​ដល់​ធ្មេញ។ នៅ​ពេល​ស្រោបធ្មេញ​​សឹក​រិច​រឹល ធ្មេញ​របស់​យើង​​នឹង​ចាប់​ផ្ដើម​មាន​ពណ៌​លឿង​បន្តិច​ៗ​លេច​ឡើង​ដោយ​សារ​តែ​ជាតិដង់​ទីន ជា​សារធាតុ​មាន​ពី​ខាង​ក្នុង​ធ្មេញ​របស់​យើង។

គែម​របស់​ធ្មេញ​ទៅ​ជា​ស្ដើង៖ ប្រសិន​​បើ​គែម​របស់​ធ្មេញ ទៅ​ជា​​ថ្លា​ស្ដើង នោះ​ជា​សញ្ញា​បញ្ជាក់​ថា ជាតិ​ស្រោប​ធ្មេញ​ខាង​ក្រៅធ្មេញ​របស់យើង​​ប្រែ​ទៅ​ស្ដើង ហើយ​​មិន​រឹង​មាំ​ដូច​មុន​នោះ​ទេ។

ស្រៀវ​ធ្មេញ៖ ជាតិ​ដង់​ទីន​ក្នុង​ធ្មេញ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​សរសៃ​ប្រសាទ​នៅ​ក្នុង​ធ្មេញ។ ដូច​នេះ​ប្រសិន​បើ​ស្រទាប់​ខាង​ក្រៅ​របស់​ធ្មេញ​សឹក នោះ​ផ្នែក​ខាង​ក្នុង​របស់​ធ្មេញ​នឹង​ប៉ះ​ជា​មួយ​សីតុណ្ហភាព ដែល​ធ្វើ​ឲ្យ​យើង​​ពិបាក​ញ៉ាំ ឬ​ផឹក​អាហារ​ដែល​ត្រជាក់។

២- របៀបដោះស្រាយរាល់កត្តាប្រឈមទាំងនោះ

ថ្វីបើ​មាន​ផល​ប៉ះពាក់​អ៊ីចឹងមែន តែ​យើង​​​មិន​ចាំ​បាច់​បញ្ឈប់ការ​​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ទាំង​នោះ​ចោល​ទេ។ ផ្ទុយ​ពី​ផល​រំខាន​ធ្ងន់​ធ្ងរ​ទាំង​អស់​នោះ យើង​នៅ​មាន​វិធី​មួយ​ចំនួន​​ដើម្បី​ដោះស្រាយ ហើយអាចការ​ពារ​កុំ​ឲ្យ​ធ្មេញ​របស់​យើង​​ខូច​ខាតបានដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ការពារ៖

  • ពេលផឹក​ទឹក​ផ្លែ​ឈើ​រក្សា​រាង យើង​តរូវ​​លាយ​ជាមួយ​ទឹក​កក។ សីតុណ្ហភាព​ត្រជាក់​ នឹង​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីត​មួយ​ចំនួន ដែល​ទៅ​ប៉ះ​ពាល់​ដល់​ធ្មេញ​របស់​អ្នក។
  • កុំ​ទាន់​ដុស​ធ្មេញ​ភ្លាម​ៗ​បន្ទាប់​ពី​ផឹក​ទឹក​ផ្លែ​ឈើ​រួច។ ការ​ដុស​ធ្មេញ​នឹង​ធ្វើ​ឲ្យ​ស្រទាប់​ខាង​ក្រៅ​របស់​ធ្មេញ​សឹក​រិច​រឹល ដោយ​សារ​តែ​ជាតិ​អាស៊ីត​ស៊ីទ្រិច នៅ​ជាប់​លើ​ធ្មេញ​របស់​យើង​​នៅ​ឡើយ។ មុន​ពេល​ដុស​ធ្មេញ យើង​​ត្រូវ​ខ្ពុរ​មាត់​​ជាមុន​សិន។
  • ប្រើ​ប្រេង​ធម្មជាតិ​ជំនួស។ ប្រេង​ធម្មជាតិ​គឺ​មាន​គុណ​ប្រយោជន៍​ច្រើន ហើយ​​ក៏​ជា​សារធាតុ​ល្អ​ជាង​គេ សម្រាប់​ប្រើ​ជំនួន​ទឹក​ផ្លែ​ឈើ។ ដូច​នេះ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​របស់​យើង​កាន់​តែ​រឹង​មាំ អ្នក​អាច​បន្តក់​​ ១ ឬ ២​ដំណក់​ចូល​ក្នុង​ទឹក​មួយ​កែវ​ជា​ការ​ស្រេច។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Are Juice Detoxes Ruining Your Teeth? https://www.gymcube.com/blog/health/Are-Juice-Detoxes-Ruining-Your-Teeth. Accessed January 29, 2017.

How trendy juice diets are ruining our TEETH: Dental damage is ‘soaring’ due to sugar and acid in the drinks eroding away enamel. http://www.dailymail.co.uk/health/article-3135834/How-trendy-juice-diets-ruining-TEETH-Dental-damage-soaring-sugar-acid-drinks-eroding-away-tooth-enamel.html. Accessed January 29, 2017.

Lemon Water is Destroying Your Teeth. Here is How to Fix It! https://www.davidwolfe.com/lemon-water-in-morning-bad-for-teeth/. Accessed January 29, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 15/06/2021
ត្រួតពិនិត្យដោយ គឹម កាណែល