home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ក្មេងស្រីៗ អាក់ខានរដូវ ២-៣ ខែ អាចមកពីបញ្ហាសុខភាព មិនគួរប្រហែសឡើយ

ក្មេងស្រីៗ អាក់ខានរដូវ ២-៣ ខែ អាចមកពីបញ្ហាសុខភាព មិនគួរប្រហែសឡើយ

ការ​អាក់​ខាន​រដូវ ២-៣ខែ របស់​មនុស្ស​ស្រី ពិសេស​ស្រីៗ​វ័យ​ក្មេង អាច​ជា​បញ្ហា​ទូទៅ​មួយ​កើត​ឡើង​លើ​គ្នា​យើង​មួយ​ចំនួន​ញឹក និង​មិន​មាន​បង្ក​ជា​ក្ដី​បារម្ភ​អី​ទៅ​លើ​សុខភាព​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា យើង​ស្រី​ៗ​មិន​គួរ​ខ្វល់​ខ្វាយ​នឹង​បញ្ហា​នេះ​ទេ ក្នុង​ករណី​ខ្លះ ការ​អាក់​ខាន​រដូវ​យូរ ឬរដូវមិនទៀង អាច​ជា​សញ្ញា​បញ្ជាក់​ថា សុខភាព​យើង​មាន​បញ្ហា។

យោង​តាម​វិទ្យាស្ថាន​សុខភាព​ជាតិនៃ​សហរដ្ឋអាមេរិក (National Institutes of Health) បាន​អះ​អាង​ឲ្យ​ដឹង​ថា ការ​អាក់​ខាន​រដូវ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​មិន​អាច​មាន​កូន និង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។ លើស​ពី​នេះ ការ​អាក់​ខាន​រដូវ​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ទៀត​ដែរ​ដូច​ជា៖

  • ភាព​មិន​ប្រក្រតី​នៃ​ហ្សែន៖ ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ឬ​ហ្សែន​អាច​បណ្ដាល​ឲ្យ​អូវែ​ឈប់​ដំណើរការ និង​ភាព​មិន​ធម្មតា​ផ្សេង​ទៀត​ដូច មាន​កម្រិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ខ្ពស់​ក៏​អាច​ពន្យារ ឬ​រំខាន​ដល់​ការ​មក​រដូវ​របស់​ស្រី​ៗ​ដែរ។
  • ភាព​មិន​ដំណើរ​ការ​នៃ​អ័រម៉ូន៖ បញ្ហា​ជាមួយ​អ៊ីប៉ូតាមូស ឬ​ក្រពេញ​ភីតូរីសអាច​បណ្ដាល​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ដែល​រារាំង​រយៈ​ពេល​មិន​ឲ្យ​ចាប់ផ្ដើម។
  • បញ្ហា​បន្ត​ពូជ៖ ការ​អាក់​ខាន​រដូវ​អាច​កើត​ឡើង​បាន​ដោយ​សារ​សរីរាង្គ​បន្ត​ពូជ​ដំណើរ​ការ​មិន​បាន​ល្អ​ព្រោះ​មាន​ការ​រាំង​ស្ទះ។
  • សម្លាក​ជាលិកា ៖ សម្លាក​ជាលិកា​ជា​ញឹក​ញាប់ អាច​កើត​ឡើង​ក្រោយ​ការ​ព្យាបាល​យក​ជាលិកា​ចេញ​ពី​ក្នុង​ស្បូន បណ្ដាល​ឲ្យ​ស្រី​ៗ​អាក់​ខាន​រដូវ។

បន្ថែម​ពី​លើ​នេះ នៅ​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​ស្រី​ៗ​គ្នា​យើង​បាត់​រដូវ​មួយ​រយៈ​ដែរ​ដូច​ជា ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​លើស​សម្ពាធ​ឈាម​ជាដើម។ ចំពោះ​ការ​អាក់​ខាន​រដូវ​សម្រាប់​មនុស្ស​ស្រី​ធ្លាប់​មាន​រដូវ​ទៀង​ទាត់​ពី​មុន​មក ប៉ុន្តែ​បាត់​រដូវ​២-៣​ខែ​ឡើង គួរ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​រក​ហេតុ​ផល​ច្បាស់លាស់ និង​ព្យាបាល​ឲ្យ​បាន​លឿន។

ការ​អាក់​ខាន​រដូវ

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.premierhealth.com/news-and-events/news/news-release/2018/10/12/three-months-without-a-period-may-not-be-normal

https://www.everydayhealth.com/amenorrhea/guide/

https://www.nichd.nih.gov/health/topics/amenorrhea/conditioninfo/causes

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 13/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត