វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរូបនេះ បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវរួច ខាងក្រុមគ្រូពេទ្យជំនាញអាចព្យាបាលដោយឧបករណ៍ឆ្លុះស្បូន និងព្យាបាលដោយការវះកាត់តាមរយៈម៉ាស៊ីនឆ្លុះស្បូននេះ នៅភ្នាសក្នុងរបស់ស្បូន នៅពេលនោះស្បូនអ្នកជំងឺអាចប្រែក្លាយមកសភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតនៅថ្ងៃអនាគត។

ដ្បិតជំងឺស្អិតស្បូន អាចព្យាបាលឲ្យស្បូនស្ត្រីត្រឡប់មកសភាពដើមវិញក៏ពិតមែន ប៉ុន្តែគ្នាយើងស្រីក៏អាចបង្ការកុំឲ្យជំងឺនេះកើតឡើងទាន់បានដោយ បញ្ឈប់ការរំលូតកូន ហើយបើមិនចង់មានកូនដោយចៃដន្យ យើងអាចប្រើវិធីពន្យារកំណើត ជាពិសេសត្រូវចេះធ្វើអនាម័យទ្វារមាសឲ្យបានទៀងទាត់ ដើម្បីការពារការឆ្លងរោគ ទៅជាធ្លាក់ស រមាស់ មានក្លិនមានពណ៌ ឈានទៅរលាកអាងត្រគាក ឬភ្នាសស្បូន។