backup og meta

មូលហេតុ ៤ យ៉ាង នាំឲ្យស្រីៗធ្លាក់ទឹក​រម្អិល​ទ្វារ​មាស​រាងស្អិតៗ និងវិធីបង្ការ

មូលហេតុ ៤ យ៉ាង នាំឲ្យស្រីៗធ្លាក់ទឹក​រម្អិល​ទ្វារ​មាស​រាងស្អិតៗ និងវិធីបង្ការ

ជា​ទូទៅ ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​បែប​ស្អិត​ៗ មិន​បង្ក​​ជា​កង្វល់​ណា​មួយ​ឡើយ​ ជា​ពិសេស​ ប្រសិនបើ​វា​កើត​ឡើង​នៅ​ចន្លោះ​ពេល​ធ្លាក់​មេជីវិត​ញី។ គ្នា​យើង​ដឹង​អត់​ថា​ ការ​ធ្លាក់​ទឹក​រម្អិល​​​ទ្វារ​មាស​ គឺ​ជា​សារធាតុ​រាវ​ផលិត​ដោយ​ក្រពេញ​នៅ​ក្នុង​មាត់​ស្បូន និង​ទ្វារ​មាស ហើយ​អាច​មាន​ការ​ប្រែប្រួល​ទៅ​លើ​ពណ៌ ​បរិមាណ និង​កំហាប់​​ពេញ​មួយ​វដ្ត​រដូវ។ បើយោង​តាម​ការ​សិក្សា​មួយ​ចេញ​ដោយ​ Clinical Methods ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​អាច​មាន​ពណ៌​ស លឿង បៃតង ត្នោត ឬ​ក្រហម។

មូលហេតុ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​រាង​ស្អិតៗ

១. វដ្ត​រដូវ

សណ្ឋាន​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​វដ្ត​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​អាច​ប៉ះពាល់​ដល់​កំហាប់​នៃ​ទឹក​រម្អិល​ទ្វារ​មាស​ដូច​គ្នា។ ជា​រឿយ​ៗ យើង​សង្កេត​ឃើញ​ការ​ធ្លាក់​ទឹក​រម្អិល​បែប​នេះ កើត​ឡើង​នៅ​មុន​ និង​ក្រោយ​ពេល​​ធ្លាក់​មេ​ជីវិត​ញី

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. មាន​ផ្ទៃពោះ

អំឡុង​ពេល​ពពោះ រាងកាយ​ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ការ​ប្រែប្រួល​ច្រើន​ ដែល​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ៗ។ នៅ​ពេល​ដែល​​កម្រិត​អ័រម៉ូន​ Estrogen ឡើង​ខ្ពស់ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ក៏​កើន​ឡើង​ ដែល​អាច​នាំ​ឲ្យ​ទឹក​រម្អិល​ឡើង​ខាប់​ ដើម្បី​ទៅ​ការពារ​ស្បូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ។

ធ្លាក់ទឹករម្អិលទ្វារមាស

៣. បាក់តេរី​ទ្វារ​មាស

បាក់តេរី​ទ្វារ​មាស គឺ​ជា​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ ដែល​បណ្តាល​មក​ពី​បាក់តេរី Gardnerella vaginalis។ បាក់តេរី​នេះ អាច​ផលិត​លើសលប់​ នៅ​ពេល​ដែល​មិន​មាន​បាក់តេរី​ល្អ​ផ្សេង​ទៀត​គ្រប់គ្រាន់ ដែល​ជា​លទ្ធផល​នាំ​ឲ្យ​ស្រីៗ​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​សភាព​ខាប់ និង​មាន​ពណ៌​លឿង ឬ​ប្រផេះ។

[embed-health-tool-ovulation]

៤. ការ​ឆ្លង​មេរោគ​ផ្សិត

ចំពោះ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ រួម​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​សភាព​ខាប់ ដោយ​មាន​ពណ៌​ប្រផេះ ឬ​ស ក្រហាយ​ទ្វារ​មាស​ ព្រម​ទាំង​រមាស់​នៅ​ត្រង់​បរិវេណ​នោះ។

វិធី​បញ្ចៀស​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​រាង​ស្អិត​ៗ

ដើម្បី​បញ្ចៀស​បញ្ហា​មួយ​នេះ គ្នា​យើង​អាច​អនុវត្តន៍​គន្លឹះ​ធម្មជាតិ​ខាង​ក្រោម​នេះ៖

  • ថែទាំ​អនាម័យ​ដោយ​រក្សា​បរិវេណ​តំបន់​ពិសេស​ឲ្យ​ស្អាត​ និង​ស្ងួត​ល្អ និង​ជៀសវាង​ប្រើ​សាប៊ូ​ ឬ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​កាត់​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
  • ស្លៀក​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​មិន​រ៉ឹបតឹង​ពេក
  • ញ៉ាំ​ពពួក​អាហារ​ដែល​មាន​ជាតិ​ប្រូបាយអូទិក​ខ្ពស់​ ដូចជា​ទឹក​ដោះ​គោ​ជូរ ឬ​គីមឈី
  • គ្រប់គ្រង​កម្រិត​ស្រ្តេស​ឲ្យ​បាន​ល្អ ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា។ល។

ចំណុចសំខាន់

វិធី​បញ្ចៀស​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​រាង​ស្អិត​ៗ


ដើម្បី​បញ្ចៀស​បញ្ហា​មួយ​នេះ គ្នា​យើង​អាច​អនុវត្តន៍​គន្លឹះ​ធម្មជាតិ​ខាង​ក្រោម​នេះ៖
  • ថែទាំ​អនាម័យ​ដោយ​រក្សា​បរិវេណ​តំបន់​ពិសេស​ឲ្យ​ស្អាត​ និង​ស្ងួត​ល្អ និង​ជៀសវាង​ប្រើ​សាប៊ូ​ ឬ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​កាត់​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
  • ស្លៀក​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​មិន​រ៉ឹបតឹង​ពេក
  • ញ៉ាំ​ពពួក​អាហារ​ដែល​មាន​ជាតិ​ប្រូបាយអូទិក​ខ្ពស់​ ដូចជា​ទឹក​ដោះ​គោ​ជូរ ឬ​គីមឈី
  • គ្រប់គ្រង​កម្រិត​ស្រ្តេស​ឲ្យ​បាន​ល្អ ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា។ល។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 causes of sticky discharge and how to prevent it

https://www.healthshots.com/intimate-health/feminine-hygiene/sticky-vaginal-discharge/

Sticky discharge: What causes it and what to do about it

https://www.medicalnewstoday.com/articles/sticky-discharge

Vaginal Discharge

https://my.clevelandclinic.org/health/symptoms/4719-vaginal-discharge

កំណែ​ប្រែបច្ចុប្បន្ន

25/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

ទឹកនោមផ្អែម អាចបង្កបញ្ហាដល់សុខភាពទ្វារមាស ដោះស្រាយតាមវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម