នៅលើដងខ្លួនយើងមិនថាស្រី ឬប្រុសទេគ្របដណ្ដប់ទៅដោយរោម ដែលគ្រាន់តែថារោមនៅកន្លែងខ្លះអាចមើលឃើញច្បាស់ៗ និងខ្លះទៀតមានលក្ខណៈស្ដើងៗ ឬអាចកន្លែងខ្លះមានតែរន្ធរោមជាដើម។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
នៅលើដងខ្លួនយើងមិនថាស្រី ឬប្រុសទេគ្របដណ្ដប់ទៅដោយរោម ដែលគ្រាន់តែថារោមនៅកន្លែងខ្លះអាចមើលឃើញច្បាស់ៗ និងខ្លះទៀតមានលក្ខណៈស្ដើងៗ ឬអាចកន្លែងខ្លះមានតែរន្ធរោមជាដើម។
សម្រាប់ស្រីៗយើង រោមនៅចុងសុដន់ក៏អាចមានដូចគ្នា។ រោមនៅចុងសុដន់ ភាគច្រើនជារឿងធម្មតា ហើយស្រីៗជាច្រើនមិនបានទៅរកគ្រូពេទ្យដោយសារបញ្ហានេះទេ។ យ៉ាងណា រោមនៅចុងសុដន់ស្រីៗយើងក៏អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួនដែរ។
នៅពេលកម្រិតអ័រម៉ូនឡើងចុះ អាចបង្កជារោគសញ្ញាផ្សេងៗ ដូចជាធ្វើឲ្យរោមនៅចុងសុដន់របស់ស្រីយើងឡើងខ្មៅជាដើម។ កម្រិតអ័រម៉ូនឡើងចុះនេះ កើនឡើងអំឡុងពេលដែលអ័រម៉ូនមានការប្រែប្រួល ដូចជាពេលមានផ្ទៃពោះ និងអស់រដូវ។ លំនឹងអ័រម៉ូនប្រែប្រួលក៏អាចកើតឡើងលើស្រ្តីមានវ័យខ្ទង់២០ឆ្នាំ និង៣០ឆ្នាំ ដែលនាំឲ្យអ្នកទាំងនោះជួបការប្រែប្រួលរោមលើរាងកាយផងដែរ។
ការឡើងកម្រិតអ័រម៉ូនអង់ដ្រូហ្សែនខ្ពស់ ដូចជាអ័រម៉ូនតេស្តូស្តេរ៉ូន អាចធ្វើឲ្យមានរោគសញ្ញាច្រើនយ៉ាងដែរ រួមមានទាំងការដុះរោមខុសប្រក្រតី។ រោគសញ្ញាផ្សេងទៀតអាចមាន៖
គ្រូពេទ្យអាចធ្វើតេស្តកម្រិតអ័រម៉ូនយើងដោយបូមឈាមយកទៅពិនិត្យ។
ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបង្កឲ្យមានការដុះរោមខុសប្រក្រតីនេះដែរ។ ថ្នាំទាំងនោះមានដូចជា testosterone glucocorticosteroids និង immunosuppressants មួយចំនួន។
បណ្ដុំរោគសញ្ញាដុំគីសច្រើនក្នុងក្រពេញអូវែកើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ។ បញ្ហានេះបានធ្វើឲ្យមានផលវិបាកមួយចំនួនដូចជា៖
ស្រីៗយើងមិនចាំបាច់កម្ចាត់រោមខ្មៅនៅលើចុងសុដន់នោះចេញក៏បាន ដោយហេតុថារោមទាំងនោះមិនបង្កជាបញ្ហាអ្វីនោះទេ។ យ៉ាងណា បើគ្នាយើងចង់កម្ចាត់វាចោល មានវិធីមួយចំនួនដូចជា ព្យាបាលបញ្ហាអ័រម៉ូន កោ កាត់ ដក ឬប្រើរបៀបបករោម ដូចយើងបករោមនៅកន្លែងផ្សេងៗលើរាងកាយដែរក៏បាន។
ដូចបាននិយាយពីខាងដើមអ៊ីចឹងដែរ ស្រីៗយើងមិនមានអ្វីត្រូវបារម្ភពីរឿងដុះរោមលើចុងសុដន់នេះទេ ប៉ុន្តែបើយើងសង្កេតឃើញថារោមដុះច្រើននៅកន្លែងផ្សេងៗទៀត ឬមានរោគសញ្ញាខុសធម្មតា យើងគួរតែជូបប្រឹក្សាជាមួយគ្រូពេទ្យ។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.healthline.com/health/hairy-nipples#see-a-doctor
https://www.healthline.com/health/nipple-facts-male-and-female#6.-Nipple-hair-is-real