រោគសញ្ញាផ្សេងទៀតនៃជំងឺនេះ រួមមានឈឺអាងត្រគាក ឈឺចាប់ពេលរួមភេទ អស់កម្លាំង រាករូស ហើមពោះ ទល់លាមក និងឈឺខ្នងផ្នែកខាងក្រោម។ យ៉ាងណាមិញ ប្រសិនបើយើងមិនព្យាបាលបញ្ហាសុខភាពមួយនេះទេនោះ វាក៏អាចនាំឲ្យគ្មានកូនផងដែរ។ ពិតណាស់ ជំងឺEndometriosis អាចធ្វើឲ្យយើងនឿយហត់ និងអស់កម្លាំង ប៉ុន្តែយើងអាចគ្រប់គ្រងរោគសញ្ញាតាមរយៈរបបអាហារមួយចំនួនដែរ។
អាហារគួរញ៉ាំ សម្រាប់អ្នកមានអាការៈឈឺចាប់ដោយសារជំងឺEndometriosis
១. បន្លែ
បន្លែជាប្រភពដ៏ល្អនៃអាហារដែលមានជាតិសរសៃ វីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។ ការញ៉ាំបន្លែស្លឹកបៃតងច្រើន អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺEndometriosis។ ដោយសារតែស្រីៗយើងដែលកើតជំងឺនេះបាត់បង់ឈាមច្រើនអំឡុងពេលមករដូវ យើងអាចប្រឈមនឹងភាពស្លេកស្លាំងដោយសារកង្វះជាតិដែក។ ការញ៉ាំស្ពៃពួយឡេង ជាមួយដំឡូងបារាំង និងខាត់ណាខៀវ អាចជួយបង្កើនជាតិដែកក្នុងរាងកាយ ព្រមទាំងប្រឆាំងនឹងអាការៈអស់កម្លាំងបានផងដែរ។