home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការពារ​​មហារីក​សុដន់​ ស្រីៗគួរ​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ព្រឹក​​​

ការពារ​​មហារីក​សុដន់​ ស្រីៗគួរ​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ព្រឹក​​​

ការ​ធ្វើ​លំហាត់​ប្រាណ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​រូបរាង​សមសួន​ និង​ស្បែក​ភ្លឺ​ថ្លា​ប៉ុណ្ណោះ​ ទេ​ តែ​វា​ក៏​​​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​យើង​នៅ​ក្នុង​ការ​ការពារ​ពី​ជំងឺ​មហារីក​ផ្សេងៗ​ ជាពិសេស​មហារីក​សុដន់ និង​មហារីក​ក្រពេញ​ប្រូស្តាត​ផង​ដែរ​​​។ ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ​អ្នក​ដែល​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង​៨ ដល់​ម៉ោង​១០​ព្រឹក​ ​មាន​អត្រា​វិវត្តទៅ​រក​​ជំងឺ​មហារីក​តិច​ជាង​អ្នក​ដែល​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​រសៀល​ និង​ពេល​ល្ងាច​។​

១.​ការ​គេង​ និង​លំហាត់​ប្រាណ

ជាក់ស្ដែង​ ​អត្រា​អ្នក​ដែល​វិវត្ត​​ទៅ​ជា​ជំងឺ​មហារីក​ និង​អត្រា​ស្លាប់​ដោយ​សារ​មហារីក​ គឺ​មាន​ចំនួន​ខ្ពស់​​គួរ​ឲ្យ​កត់​សម្គាល់​។ ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​​ធ្លាប់​ដឹង​ទេ​ថា​ ការ​ផ្លាស់​ប្ដូរ​ម៉ោង​ហាត់ប្រាណ​​ដ៏​តូចតាច​នេះ​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​មហារីក​ ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ ​ការ​បង្កើន​សកម្មភាព​រាងកាយ​​នឹង​ជួយ​កាត់​បន្ថយ​​ប្រេវ៉ាឡង់​មហារីក​បាន​យ៉ាង​ប្រសើរ​។

ជាមួយ​គ្នា​នេះ​ដែរ​ សង្វាក់​នៃ​សកម្មភាព​ប្រចាំថ្ងៃ​ ​ អាច​មាន​ទំនាក់ទំនង​ជាមួយ​ឱកាស​នៃ​ការវិវត្ត​ទៅ​រក​​ជំងឺ​មហារីក​។ សង្វាក់​នៃ​សកម្មភាព​ប្រចាំថ្ងៃ​ គឺ​សំដៅ​ទៅ​លើ​ដំណើរការ​ជីវសាស្ត្រ​ដែល​ជះឥទ្ធិពល​ដល់​វដ្ដ​នៃ​ការ​គេងភ្ញាក់​របស់​មនុស្ស​ម្នាក់​ៗ​។​ ​ចំពោះ​អ្នក​ដែល​ធ្វើការ​វេន​យប់​​​អាច​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្វាក់​នៃ​សកម្មភាព​ប្រចាំថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​។

ស្រីៗហាត់ប្រាណ

២.​លំហាត់​ប្រាណ​ពេល​ព្រឹក​ព្រលឹម​​កាត់​បន្ថយ​​ហានិភ័យ​​​ជំងឺ​មហារីក​​​​

ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការវិវត្តទៅ​​រក​ជំងឺ​មហារីក​សុដន់​ ត្រូវ​បាន​កាត់​បន្ថយ​ដល់​ទៅ​២៥% ចំពោះ​អ្នក​ដែល​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ព្រឹកព្រលឹម​ បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​មិន​ធ្វើ​លំហាត់​ប្រាណ​ទាល់​តែ​សោះ​។​ ​យ៉ាង​ណា​មិញ​ អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ​​ពេល​ព្រឹក​​​ចំពោះ​​ជំងឺ​មហារីក​សុដន់​នេះ​ អាច​បណ្ដាល​មកពី​អ័រម៉ូន​អឺស្ត្រូហ្សែន​​ ពីព្រោះ​នៅ​ពេល​ដែល​អ័រម៉ូន​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ យើង​មិន​ចាំបាច់​ព្រួយ​បារម្ភ​អំពី​ការ​កើត​ឡើង​​ជំងឺ​មហារីក​សុដន់​​ឡើយ​។ ការ​ហាត់​ប្រាណ​នៅពេលព្រឹក​ជួយ​បញ្ចុះ​កម្រិត​អ័រម៉ូននេះ ហើយ​អ័រ​ម៉ូន​អឺស្រ្តូហ្សែន​ទៀត​សោត​ត្រូវ​ផលិត​ច្រើន​នៅ​ម៉ោង​៧​ព្រឹក​។​

​ម្យ៉ាង​វិញ​ទៀត​ អ័រម៉ូន​មេឡាតូនីន ក៏​អាច​ជា​កត្តា​កាត់​បន្ថយ​នូវ​​ជំងឺ​មហារីក​សុដន់​ផង​ដែរ​ ដោយ​សារ​តែ​វា​អាច​ការពារ​ប្រឆាំង​នឹង​ហានិភ័យ​នៃ​ជំងឺ​មហារីក​ផ្សេងៗ។ ​ការ​ហាត់​ប្រាណ​នៅ​ពេល​ថ្ងៃ​ និង​ពេល​យប់​អាច​ពន្យារពេល​នៃ​ការ​ផលិត​​នូវ​អ័រម៉ូន​ប្រភេទ​នេះ​ដែរ​។

ពិត​ណាស់​ រាងកាយ​មនុស្ស​យើង​គឺ​ត្រូវ​ការ​ការ​ថែទាំ​ជា​ចាំបាច់​ ដែល​ប្រៀប​ដូចជា​ម៉ាស៊ីន​ដែល​ត្រូវ​ការ​ចាក់​ប្រេង​ដូច្នោះ​ដែរ។ ដូចនេះ​ វា​ទាមទារ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​ជា​​រៀងរាល់​ព្រឹក​ ដើម្បី​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ជា​ប្រចាំ។​ ចូរ​ចាប់​ផ្ដើម​​ជាមួយ​នឹង​ការ​រត់​ ហាត់​យូហ្គា ឬ​ទៅ​ក្លឹប​ហាត់ប្រាណ​​ជាដើម​ ដើម្បី​ធានា​ថា​ ​រាងកាយ​យើង​នឹង​ចាក​ផុត​ពី​ជំងឺ​មហារីក​ផ្សេង​ៗ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 14/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x