home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ?

ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ?

ស្រីៗ​ភាគ​ច្រើន​​ប្រាថ្នា​ចង់​បាន​ស្បែក​ស​ខ្ចី ម្ល៉ោះ​ហើយ​អ្នក​ដែល​មាន​ស្បែក​ខ្មៅ​ស្រអាប់ បាន​ជ្រើស​រើស​ការ​លាប​ម្សៅ ឬ​ឡេ​លាយ។ តើ​ម្សៅ ឬ​ឡេ​លាយ​ផ្សំ​ឡើង​ពី​អី​ខ្លះ បាន​ជា​លាប​ទៅ​មាន​ប្រសិទ្ធ​ភាព​លឿន?

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ម្សៅ និង​ឡេ​លាយ​ភាគ​ច្រើន លាយ​តាម​តៗ​គ្នា មិន​មាន​​ក្បួន​ខ្នាត ឬ​រូបមន្ត​អី​​ច្បាស់​លាស់​នោះ​ទេ ឯ​របៀប​នៃ​ការ​លាយ​នោះ គឺ​ទិញ​ម្សៅ និង​ឡេ​ពី​ផ្សារ​មក​ជាមួយ​ថ្នាំពេទ្យ មាន​ដូចជា ម៉ៃដា ព្រួញបី ត្រចៀកកាំ និង​ពពួក​ស្តេរ៉យ (ថ្នាំ​បំបាត់​ការ​រលាក)។

ត្បិត​ការ​លាប​ឡេ​លាយ មាន​ប្រសិទ្ធភាព​ធ្វើ​ស្បែក​មុខ ដៃជើង ដងខ្លួន ប្រែ​ទៅ​ជា​ស ក្នុង​រយៈ​ខ្លី តែ​លោក​វេជ្ជបណ្ឌិត​ថា ការ​​លាប​ឡេ​​លាយ​គ្មាន​រូបមន្ត​អី​ច្បាស់​នោះ ធ្វើ​ឲ្យ​ស្បែក និង​សុខភាព​យើង​រង​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ។

“ប្រើ​ឡេ​លាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អាហ្នឹង​យើង​អាច​ចាត់​ជា​រយៈពេល​ខ្លី​ហើយ។ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

ចំពោះ​អ្នក​ដែល​ប្រើ​ម្សៅ​លាយ​រយៈពេល​យូរ​វិញ ស្បែក​មុខ​កាន់​តែ​ស្តើង​ទៅៗ ងាយ​នឹង​ជាំ​មុខ មាន​ជំងឺ​មុន​មុខ​ក្រហម មាន​រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជា​ដើម។ ប៉ុន្តែ​បើ​យើង​ប្រើ​ឡេ​លាយ​លាប​លើ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ អាច​ធ្វើ​ឲ្យ​ជាតិ​គីមី​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន ទៅ​ជា​ខ្សោយ​តម្រង​នោម កើត​ជំងឺ​ទឹកនោម លើស​ឈាម ឬ​ស្ពោត​ឆ្អឹង​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x