backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អ្នកកើតត្រអកគួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យមានបញ្ហាជាថ្មី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 03, 2022

អ្នកកើតត្រអកគួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យមានបញ្ហាជាថ្មី

ត្រអកជាជំងឺសើស្បែកដែលធ្វើឱ្យស្បែកយើងរលាក រមាស់ ឡើងក្រហម ស្ងួត ប្រេះ មានពងទឹក និងរបក។ ភាគច្រើនអ្នកកើតត្រអកមានបញ្ហា​អាលែកហ្ស៊ីនឹងចំណីអាហារ ដូច្នេះ​គួរចៀសវាង​អាហារ​មួយចំនួន ព្រោះអាហារ​ទាំងនេះធ្វើឱ្យស្បែកមានប្រតិកម្ម រួចឡើងត្រអក ឬធ្វើឱ្យជំងឺ​ត្រអក​​កាន់តែធ្ងន់ធ្ងរ។

១. អ្នកកើតត្រអកគួរចៀសវាងអាហារដូចខាងក្រោម

  • ផលិតផលទឹកដោះ
  • ស៊ុត
  • សណ្តែកដី និងគ្រាប់ផ្លែឈើ
  • សណ្តែកសៀង
  • ស្រូវសាលី (ព្រោះមានសារធាតុ Gluten)
  • ផ្លែឈើអម្បូរក្រូច
  • ផ្លែប៉េងប៉ោះ
  • គ្រឿងសមុទ្រ
  • ផ្លែស្រ្តបឺរី
  • សូកូឡា ឬកាកាវ
  • រឿងស្រវឹង
  • អាលែកហ្ស៊ីនឹងទឹកដោះគោអាចញុំាអាហារទាំងនេះជំនួសបាន

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២. មូលហេតុបង្កឱ្យកើតត្រអក

    ក. កត្តាហ្សែន

    យើងអាចងាយនឹងកើតត្រអក បើយើងមានប្រវត្តិគ្រួសារកើតត្រអក ហឺត ឬអាលែកហ្ស៊ី​នឹង​ចំណី​អាហារ ជាតិអាល់កុល ឬសារធាតុបង្ក អាលែកហ្ស៊ី​ដូចជា លម្អងផ្កា ធូលីដី ឬរោមសត្វជាដើម។

    ខ. កត្តាបរិស្ថាន

    ផ្សែងបារី ខ្យល់កង្វក់ ខ្យល់ស្ងួត (ខ្វះសំណើមក្នុងបរិយាកាស) សាប៊ូមានជាតិកាត់ខ្លាំង ផលិតផល​ថែរក្សាស្បែកមួយចំនួន ឬប្រភេទក្រណាត់ដូចជា រោមចៀមជាដើម សុទ្ធតែអាចធ្វើឱ្យស្បែកយើងស្ងួត រមាស់ និងរលាក។

    គ. ប្រព័ន្ធភាពសុំាសកម្មខ្លំាង

    បើយើងកើតត្រអក ប្រព័ន្ធភាពសុំាយើងមានប្រតិកម្មយ៉ាងខ្លំាងជាមួយ​​​សារធាតុបង្កអាលែកហ្ស៊ី។ នៅពេលប្រព័ន្ធភាពសុំាសកម្មខ្លំាង ឬធ្វើការខ្លាំងនឹង​បង្កឱ្យស្បែក ក៏ដូចជារាងកាយ​យើង​មាន​ការ​រលាក។

    ឃ. ស្រ្តេស ឬភាពតានតឹង

    ស្រ្តេសដែលបង្កឡើងដោយភាពនឿយហត់ ក្តីបារម្ភ ការថប់បារម្ភ មួរម៉ៅ គេងមិនគ្រប់គ្រាន់ ឬសម្ពាធ​ការងារជាដើម ក៏អាចបង្កឱ្យយើងកើតត្រអក​ដែរ។

    ត្រអកមិនឆ្លងទេ តែក៏ព្យាបាលមិនជាដែរ យើងត្រូវចៀសវាងអាហារដូចរៀបរាប់ខាងលើ និង​មូលហេតុ​បង្កឲ្យ​កើត​ត្រអក ទើបអាចគ្រប់គ្រងជំងឺត្រអកមិនឱ្យរើឡើងវិញ ឬវិវឌ្ឍទៅជាធ្ងន់ធ្ងរ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    មូលហេតុបង្កឱ្យយើងកើតត្រអក
    • កត្តាហ្សែន
    • កត្តាបរិស្ថាន
    • ប្រព័ន្ធភាពសុំាសកម្មខ្លំាង
    • ស្រ្តេស ឬភាពតានតឹង
    • អាហារ ឬសារធាតុបង្កអាលែកហ្ស៊ី

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 03, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម