៣- កុំប្រើប្រេងជំនួយសក់
«បន្ទាប់ពីសម្រាលកូនរួច យើងច្បាស់ជាមិនសូវមានពេលទំនេរច្រើនហើយ ដូចនេះការប្រើប្រេងនាំឲ្យស្បែកក្បាលកាន់តែឡើងខ្លាញ់ ពេលនោះហើយសក់ងាយជ្រុះច្រើនឡើងៗ»។ នេះជាការលើកឡើងរបស់អ្នកនាង សោម៉ា មុន្នីធីតា វ័យ ៣០ ឆ្នាំ បានចែករំលែក ហើយវិធីនោះពិតជាមានប្រសិទ្ធ ភាពមែន ព្រោះក្រោយពេលមានកូន យើងមិនមានច្រើនទៅលាបប្រេង ឬបន្ទន់សក់ឡើយ ហើយគ្រឿងជំនួយអស់ទាំងនោះ គឺជាមូលហេតុធ្វើឲ្យឡើងជាតិខ្លាញ់នោះឯង។ អ្នកស្រុកទន្លេបាទី ខេត្តតាកែវរូបនោះបានបន្តទៀតថា ការកក់សក់រួច មិនគួរគេងទាំងសើមឡើយ ព្រោះនោះក៏ជាមូលហេតុចម្បងដែរ។
៤- កុំធ្វើម៉ូដ
អ្នកនាង សយ ស៊ីណា បានឲ្យដឹងថា ការជ្រុះសក់ពេលសម្រាលកូន និងពេលគ្មានកូនមិនសូវជាខុសគ្នាទេ ដូចនេះរឿងចាំបាច់បំផុតគួរតែកុំធ្វើម៉ូដច្រើន ព្រោះវារឹតតែបង្កើនចំនួនទ្វេដង។ អ្នកគ្រូបង្រៀននៅសាលាបឋមទួលគោករូបនេះបានឲ្យដឹងទៀតថា មិនថាតែម៉ូដសាំញ៉ាំប៉ុណ្ណោះទេ សូម្បីតែគាបធម្មតា ឬចងតឹងៗពេកក៏កុំធ្វើឲ្យសោះ ព្រោះវាអាចរំញោចដល់ឫសសក់។