តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ?

    គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ?

    សក់​ គឺ​ជា​ផ្នែក​សំខាន់​មួយ​របស់​មនុស្ស​គ្រប់​រូប ដូចនេះ​វា​ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ ទាំង​ការ​ជ្រើសរើស​ផលិតផល​ប្រើបាន​ត្រឹមត្រូវ និង​ការ​ថែទាំ​សុខភាព​ទូទៅ​របស់​យើង។ ក្នុង​ករណី​ដែល​សង្កេត​ឃើញ​ថា ​មាន​បញ្ហា​សក់​ជ្រុះ ហើយ​មាន​ទម្លាប់​ចូល​ចិត្ត​គេង​យប់ៗ​ជ្រៅ តើ​បញ្ហា​សក់​ជ្រុះ​អាច​បណ្តាល​មក​ពី​ទម្លាប់​នេះ​ទេ?

    យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា កាល​ណា​យើង​គេង​មិន​បាន​គ្រប់​គ្រាន់ វា​អាច​បណ្តាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ជ្រុះ​សក់​ពិត​មែន ទាំង​ប្រយោល និង​មិន​ប្រយោល។ ម្យ៉ាង​វិញ​ទៀត លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​កម្រិត​នៃ​ស្រ្តេស​ក៏​អាច​ធ្វើ​ឲ្យសក់​ជ្រុះ និង​សក់​ស្តើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ដែរ។

    ដូច​នេះ ដើម្បី​ឲ្យ​បាត់​បញ្ហា​សក់​ជ្រុះ​នេះ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​សុខភាព​សក់ និង​សុខភាព​ទូទៅ​ជារួម​ផងដែរ។ ប្រសិន​បើ គេង​បាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ជ្រុះ​សក់​មិន​បាត់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​កំណត់​មូលហេតុ​បាន​ត្រឹម​ត្រូវ។ យើងក៏​មិន​ត្រូវ​ប្រើ​ថ្នាំប្រឆាំង​សក់​ជ្រុះ​ផ្តេសផ្តាស ដោយ​មិន​មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ឯកទេសផ្នែកជំងឺស្បែក​ជា​មុន​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 20/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: