បញ្ហាកើតមានលើផ្ទៃមុខ គឺជារឿងចម្បងដែលស្រីៗគ្រប់គ្នាតែងតែយកចិត្តទុកដាក់។ ពិតណាស់ នៅពេលដែលផ្ទៃមុខកើតមុនធ្ងន់ធ្ងរ គ្នាយើងច្បាស់ជាមានអារម្មណ៍ខ្មាសអៀន ថប់បារម្ភ ឬបាត់បង់ជំនឿចិត្តចំពោះខ្លួនឯង។ បន្ថែមពីនេះ វាក៏អាចបន្សល់ស្លាកស្នាមដែលពិបាកព្យាបាលថែមទៀតផង។
យ៉ាងណាមិញ យើងប្រហែលជាបានដឹងពីទំនាក់ទំនងរវាងអ័រម៉ូន និងមុនមិនខាន។ អ្នកខ្លះកើតមានបញ្ហាមុននៅពេលដែលកម្រិតអ័រម៉ូនផ្លាស់ប្ដូរ នៅអំឡុងពេលមករដូវ រីឯខ្លះទៀតប្រឈមនឹងបញ្ហាមុនរាប់ឆ្នាំតែម្ដង។ ការញ៉ាំថ្នាំពន្យារកំណើតដែលផ្ទុកអ័រម៉ូនEstrogen និងProgesteroneធ្វើឲ្យបរិមាណអ័រម៉ូនAndrogensក្នុងរាងកាយថយចុះ ដែលជាលទ្ធផលវាធ្វើឲ្យជាតិខ្លាញ់មានកម្រិតទាប និងមិនសូវកើតមុនធ្ងន់ធ្ងរ។