តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់​បាន​ស្បែក​ស្អាត និង​សក់​​រឹងមាំ កុំ​រំលង​​ផ្លែឈើ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ចង់​បាន​ស្បែក​ស្អាត និង​សក់​​រឹងមាំ កុំ​រំលង​​ផ្លែឈើ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ផ្លែឈើ​​មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ជួយ​​ចិញ្ចឹម​បំប៉ន​ស្បែក​ និង​សក់​របស់​យើង​​ផង​​ដែរ​។ ពិត​ណាស់​ ផ្លែឈើ​មួយ​ចំនួន​​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​UV ​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​គ្នា ស្នាម​ជ្រីវជ្រួញ ព្រម​ទាំង​ជួយ​ឲ្យ​សក់​រឹងមាំ​​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​ផ្លែឈើ​មួយ​ចំនួន​ខាង​ក្រោម​ជា​ប្រចាំ​​ ដើម្បី​ទទួល​បាន​សម្រស់​កាន់​តែ​ទាក់ទាញ​។

    ១. ផ្លែ​ម្នាស់​

    ផ្លែ​ម្នាស់​ក៏​ជា​ប្រភព​នៃ​គ្រឿង​ផ្សំ​ធម្មជាតិ​ដែល​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ដូច​ទៅ​នឹង​ពពួក​ផ្លែ​ក្រូច​ដែរ​។ ដើម្បី​ការពារ​ស្បែក​ពី​ភាព​ចាស់​ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​ម្នាស់​ជា​ទៀងទាត់​ ពីព្រោះ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូចជា​ ម៉ាញេស្យូម​ វីតាមីន​B វីតាមីន​C និង​ផូស្វ័រ​ ព្រម​ទាំង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង ខួរ​ក្បាល​ ប្រព័ន្ធ​ភាព​ស៊ាំ និង​ឆ្អឹង​។

    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនា BMR ចុចទីនេះ!
    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២. ផ្លែ​ក្រូច​

    ដូច​គ្នា​នេះ​ដែរ ផ្លែ​ក្រូច​អាច​ជួយ​ជំរុញ​ការ​ផលិត​ជាតិ​ខូឡាជែន​ក្នុង​រាងកាយ​បែប​ធម្មជាតិ​ ដែល​​អាច​រក្សា​ភាព​យឺត​នៃ​ស្បែក​ និង​​ជួយ​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​។ បន្ថែម​ពី​នេះ ផ្លែ​ក្រូច​ផ្ទុក​វីតាមីន​C ដែល​មាន​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។

    ៣. ឪឡឹក​

    ​​​ផ្លែ​ឪឡឹក​​ផ្ទុក​ជាតិ​ទឹក​រហូត​ដល់​៩០%​ ដែល​មាន​គុណប្រយោជន៍​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​ និង​ស្រស់​ថ្លា។ លើស​ពី​នេះ​ ឪឡឹក​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​Lycopene ​ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​​កាំរស្មី​UV

    ផ្លែឈើជួយសម្រស់២

    ៤. ផ្លែ​ទទឹម​

    ​​​ចំណែក​ផ្លែ​ទទឹម​សម្បូរ​ទៅ​ដោយ​ជាតិ​ខូឡាជែន​ ដែល​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ផ្លែ​ឈើ​​មួយ​ប្រភេទ​នេះ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​កើត​មុន​ ក៏​ដូចជា​បំពេញ​ជាតិ​ទឹក​​នៃ​ស្បែក​។ ដូច​នេះ​ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ទទឹម​ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​រក្សា​ជាតិ​ខូឡាជែន​ក្នុង​រាងកាយ​។

    អត្ថបទគួរអាន៖

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    ​​Consume These Fruits To Boost Skin And Hair Health

    https://www.femina.in/beauty/skin/consume-these-fruits-to-boost-skin-and-hair-health-213736.html

    33 Best Foods for Glowing Skin That’s Blemish-Free

    https://www.eatthis.com/healthy-foods-that-give-you-glowing-skin/

    FYI: These Are the Best Foods for Hair Growth, According to Nutritionists

    https://www.byrdie.com/foods-for-hair-growth

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 29/07/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: