១. ទម្លាប់សម្អាតជើង
ការថែទាំជើងឲ្យស្អាត និងមានសុខភាពល្អមានសារសំខាន់ណាស់។ ដូចនេះ យើងគប្បីសម្អាតជើងឲ្យបានសព្វល្អជាមួយនឹងទឹកក្ដៅឧណ្ហៗ និងសាប៊ូដែលគ្មានជាតិកាត់ មុនពេលចូលគេងជារៀងរាល់យប់ ដើម្បីបង្ការការឆ្លងមេរោគ និងជំងឺផ្សេងៗ។ បន្ទាប់មក ជូតជើងឲ្យស្ងួតជាមួយនឹងកន្សែងទន់ ហើយជូតកោសិកាស្បែកដែលងាប់ថ្នមៗ ជាមួយនឹងកំណាត់ក្រាស់។
២. ប្រើម្សៅBaking Soda
ម្សៅBaking Soda ជាភ្នាក់ងារជម្រុះកោសិកាចាស់ៗដ៏ល្អបំផុតមួយ ដែលអាចជួយឲ្យស្បែកទន់ល្មើយ។ ចូរលាយម្សៅBaking Soda ក្នុងបរិមាណតិចតួច ជាមួយនឹងទឹក និងលាបលើជើង។ បន្ទាប់មក ត្រដុសជើង ដើម្បីកម្ចាត់ស្បែកងាប់ចេញ ដោយលាងសម្អាតឲ្យបានស្អាត រួចជូតឲ្យស្ងួត។ គ្នាយើងអាចអនុវត្តតិចនិកនេះចំនួន ៣ទៅ៤ដងក្នុងមួយសប្ដាហ៍ មុនពេលចូលគេង។ បើគ្មានម្សៅBaking Soda យើងអាចប្រើប្រាស់អំបិលជំនួសក៏បាន។