backup og meta

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ

ពិត​ណាស់​ ការ​ផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការ​ថែទាំ​ស្បែក​អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ និង​ការ​ប្រែប្រួល​អាកាសធាតុ​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ស្បែក​របស់​យើង​​​ ដោយ​បង្ក​​ជា​ការ​កើត​មុន ឬ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ជា​ដើម។

អ៊ឹចឹង​ហើយ​ ដើម្បី​ថែទាំ​​ស្បែក​ឲ្យ​នៅ​តែ​​មាន​សុខភាព​ល្អ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ក្នុង​រដូវ​បុណ្យទាន​នេះ គ្នា​យើង​អាច​អនុវត្តតាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖

១. រក្សា​សំណើម​នៃ​ស្បែក

ស្បែក​របស់​យើង​ត្រូវ​ការ​សំណើម​ពី​ខាង​ក្នុង​ និង​ខាង​ក្រៅ ដូច្នេះ​ ទើប​​គ្នា​យើង​ចាំបាច់​លាប​ប្រភេទ​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ស្បែក​ដែល​មាន​សំណើម​ នឹង​មើល​ទៅ​​ក្មេង​​ជាង​វ័យ ​ព្រម​ទាំង​​ទន់​ម៉ត់​រលោង។

២. លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ

ការ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ជា​វិធីសាស្រ្ត​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ។ កាំ​រស្មី​ UV អាច​បំផ្លាញ​កោសិកា​ស្បែក​ និង​បង្ក​ជា​ជំងឺ​មហារីក​ថែម​ទៀត​ផង។ យ៉ាង​ហោច​ណាស់​ យើង​គួរ​ជ្រើសរើស​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ណា​ដែល​មាន ​SPF30 ឬ​ខ្ពស់​ជាង​នេះ ព្រម​ទាំង​លាប​ក្រែម​ជា​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. ព្យាបាល​ប្រើ​ផលិតផល​ដដែល​

មួយ​វិញ​ទៀត ស្រី​ៗ​យើង​គួរ​ជៀសវាង​ផ្លាស់ប្តូរ​ផលិតផល​ថែរក្សា​ស្បែក​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ពីព្រោះ​ការ​ផ្លាស់ប្តូរ​ផលិតផល​ថ្មី​​ រួម​មាន​នឹង​អាកាសធាតុ​ថ្មី​ អាច​បណ្តាល​ឲ្យ​ស្បែក​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។

ថែស្បែក

៤. បិត​ម៉ាស​មុខ​

ការ​ធ្វើ​ដំណើរ​​ទៅ​ទី​ជិត​ឆ្ងាយ​ អាច​នាំ​ឲ្យ​យើង​ស្រ្តេស​ និង​បង្ក​ជា​ការ​កើត​មុន​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​ផ្តល់​ការ​ថែទាំ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​ដោយ​ការ​បិត​ម៉ាស​មុខ​ ក៏​ដូចជា​បាញ់​ទឹក​ផ្តល់​សំណើម​ដល់​ផ្ទៃ​មុខ (Facial mists)។

[embed-health-tool-ovulation]

៥. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​ជៀសវាង​យក​ដៃ​ប៉ះ​មុខ

ម្យ៉ាង​វិញ​ទៀត យើង​គួរ​​ប្រើ​សាប៊ូ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​​បញ្ចៀស​ការ​រាលដាល​នៃ​បាក់តេរី​​ និង​ធូលី​ដី​​ទៅ​លើ​​ផ្ទៃ​មុខ​ ដែល​​អាច​បង្ក​ឲ្យ​កើត​មុន ជា​ពិសេស​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​នេះ​តែ​ម្តង។

ចំណុចសំខាន់

ដើម្បី​ថែទាំ​​ស្បែក​ឲ្យ​នៅ​តែ​​មាន​សុខភាព​ល្អ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ក្នុង​រដូវ​បុណ្យទាន​នេះ គ្នា​យើង​អាច​អនុវត្តន៍​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖
១. រក្សា​សំណើម​នៃ​ស្បែក
២. លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ
៣. ព្យាបាល​ប្រើ​ផលិតផល​ដដែល​
៤. បិត​ម៉ាស​មុខ​
៥. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​ជៀសវាង​យក​ដៃ​ប៉ះ​មុខ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Ways To Protect Your Skin During Travel

https://www.theskininstitute.org/protect-your-skin-during-travel/

7 Ways Dermatologists Keep Their Skin Healthy During Travel

https://www.everydayhealth.com/smart-skin/how-dermatologists-keep-their-skin-healthy-during-travel/

8 Essential Skin Care Tips for Radiant Skin While Traveling This Spring

https://garnerdermatology.com/blog/8-essential-skin-care-tips-for-radiant-skin-while-traveling-this-spring/

កំណែ​ប្រែបច្ចុប្បន្ន

27/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

រូបមន្តម៉ាសមុខធម្មជាតិ ជម្រុះកោសិកាចាស់ៗ សម្រាប់ស្បែកស្ងួត និងធម្មតា

ស្រីៗចូលដល់វ័យ៣០ឆ្នាំឡើង ត្រូវចេះតិចនិកថែទាំស្បែកកុំឲ្យជ្រីវជ្រួញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម