home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

អ្នក​ណា​ខ្លះឧស្សាហ៍ភ្លេច? គួរកែទម្លាប់ខ្លះដើម្បីបង្កើនការចងចាំ

អ្នក​ណា​ខ្លះឧស្សាហ៍ភ្លេច? គួរកែទម្លាប់ខ្លះដើម្បីបង្កើនការចងចាំ

រឿងភ្លេចភ្លាំងនេះ នរណា​មានដែរ គ្រាន់តែ​ពេល​យើង​កាន់តែចាស់​ទៅ ជាធម្មតា ការភ្លេចភ្លាំង​មាន​ច្រើនជាង​មុន ហើយ​ជំងឺភ្លេចភ្លាំងនេះ គ្មានថ្នាំ​បង្ការ ឬព្យាបាល​នោះទេ។ ប៉ុន្ដែ​ការសិក្សា​មួយ រកឃើញ​ថា ទម្លាប់រស់នៅ ៥​យ៉ាង អាចជួយ​កាត់បន្ថយ​ជំងឺភ្លេចភ្លាំង​បាន។

ការសិក្សា​នេះ បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​សមាគម​នៃ​ជំងឺ​បាត់​ការចងចាំ (Alzheimer’s Association International Conference) នៅទីក្រុង Los Angeles កាលពី​ចុងសប្ដាហ៍មុន។ ការសិក្សានេះ រកឃើញថា ការញ៉ាំ​អាហារ​សុខភាព ការ​ហាត់ប្រាណ​ទៀតទាត់ (យ៉ាងតិច ១៥០​នាទី/សប្ដាហ៍) ការ​ផឹកស្រា​ពីតិច-មធ្យម ការ​មិនជក់បារី និង​ការ​ធ្វើសកម្មភាព​រំញោច​ដល់​ផ្នែក​បញ្ញាស្មារតី អាច​កាត់បន្ថយ​ជំងឺភ្លេចភ្លាំង​ដល់ ៦០%។

ការសិក្សានេះ ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ Rush នៅ​ទីក្រុង Chicago របស់​អាមេរិក ដោយ​ពិនិត្យ​លើ​មនុស្ស ២.៧៦៥​នាក់ រយៈពេល​ជាង ១០​ឆ្នាំ។ ការសិក្សា ក៏រកឃើញ​ដែរ​ថា អ្នកអនុវត្ត​ទម្លាប់​មួយ ក្នុង​ចំណោម​ទម្លាប់​ទាំង​ប្រាំ ខាងលើ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង រហូត​ដល់ ២២%។

ជាមួយគ្នានេះ មាន​ការសិក្សា​ផ្សេងទៀត ដែល​បាន​បង្ហាញ​ក្នុង​សន្និសីទ​អន្តរជាតិ​ខាងលើ បញ្ជាក់​ថា ស្រ្តី​ផឹក​គ្រឿងស្រវឹង មាន​ការ​កើនឡើង​ហានិភ័យ​ជំងឺ​ភ្លេចភ្លាំង ខណៈការជក់​បារី បង្កឲ្យ​មាន​ការខូចខាត​ផ្នែក​បញ្ញា​ស្មារតី។

អត្ថបទពាក់ព័ន្ធ៖

លោកស្រី Maria C. Carrillo ប្រធាន​សមាគម​នៃជំងឺភ្លេចភ្លាំង បញ្ជាក់​ថា ដោយសារ​គ្មាន​ការព្យាបាល​ជំងឺ​បាត់​ការ​ចងចាំ ការសិក្សា​បច្ចុប្បន្ន ណែនាំ​ឲ្យ​អនុវត្ត​ទម្លាប់​រួម​​ក្នុង​ការរស់នៅ ដើម្បី​លើកកម្ពស់​សុខភាព​ខួរក្បាល និង​កាត់បន្ថយ​ហានិភ័យ នៃ​ការធ្លាក់ចុះ​បញ្ញាស្មារតី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 15/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត