១- ថ្នាំ Griseofulvin ព្យាបាលជំងឺអីខ្លះ? Griseofulvin ជាថ្នាំប្រឆាំងជាមួយពពួកមេរោគផ្សិត ជាអ្នកប្រយុទ្ធជាមួយជំងឺទាំងឡាយណាបង្កឡើងដោយផ្សិត។ ថ្នាំនេះ ក៏ត្រូវប្រើប្រាស់ ដើម្បីព្យាបាលការបង្ករោគ ដូចជា Ringworm (ផ្សិតនៅតាមម្រាមជើង មេរោគផ្សិតនៅចន្លោះកន្លៀតៗ (Jock Itch) និងពពួកផ្សិតនៅលើក្បាល ក្រចក ឬនៅតាមក្រចកជើង។ Griseofulvin ត្រូវបានប្រើក្នុងគោលបំណងផ្សេងទៀត មិនមានរៀបរាប់នៅខាងលើ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ត្រូវធ្វើតាមការណែនាំតាមក្រដាសណែនាំ មិនត្រូវប្រើវាតិច ឬច្រើនលើសកំណត់ទេ។ – មុនពេលអ្នកយកថ្នាំមកវាល់(ថ្នាំទឹក) អ្នកត្រូវក្រឡុកវាឲ្យបានសព្វ។ យកសឺរ៉ាំងដែលមានក្នុងដបថ្នាំ ឬស្លាបព្រាសម្រាប់វាស់ថ្នាំ យកមកវាល់បរិមាណថ្នាំដែលត្រូវលេប។ បើមិនមានឧបករណ៍ទាំងនោះទេ ត្រូវទៅសុំឱសថការី។ – ដើម្បីស្រួលញ៉ាំ យើងអាចកិនថ្នាំ Gris-PEG (Griseofulvin) ឲ្យល្អិត ហើយយកវាទៅដាក់ក្នុងស្លាបព្រា។ ត្រូវលេបថ្នាំចូលម្តងទាំងអស់ ដោយមិនចាំបាច់ទំពា។ – មិនត្រូវរក្សាទុកថ្នាំលាយរួចហើយ សម្រាប់លេបនៅថ្ងៃក្រោយឡើយ។ – ត្រូវប្រើថ្នាំនេះឲ្យបានគ្រប់ចំនួនទៅតាមវេជ្ជបញ្ជា។ ប្រហែលជាត្រូវប្រើ រហូតដល់ទៅ ២-៣ សប្តាហ៍ ដល់អាការៈបានធូរស្រាល។ ប៉ុន្តែយើងត្រូវប្រើថ្នាំរហូតទៅដល់រាប់ខែ ក្នុងការព្យាបាលជំងឺផ្សិតនៅតាមក្រចក។ - មិនអាចយកថ្នាំ Griseofulvin ទៅព្យាបាលពពួកបាក់តេរី ឬវីរុសមួយចំនួន ដូចជា ផ្តាសាយ ឬផ្តាសាយធំបានឡើយ។ ករណីប្រើថ្នាំនេះរយៈពេលយូរ គួរទៅជួបគ្រូពេទ្យ ហើយពិនិត្យសុខភាពឲ្យបានញឹកញាប់។ ៣- រក្សាទុកដោយវិធីណា? អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Griseofulvin ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។ ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។ ៤-ត្រូវដឹងអីខ្លះមុនប្រើ? មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖ – មានប្រតិកម្មជាមួយថ្នាំ Griseofulvin ឬថ្នាំដទៃផ្សេង ៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ? មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត X សម្រាប់ស្ត្រីមានផ្ទៃពោះ។ ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖ – A = គ្មានគ្រោះថ្នាក់ ៦- ផលរំខានមានអ្វីខ្លះ? ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ ក្នុងករណីមានបញ្ហាប្រតិកម្មឡើងកន្ទួល ហើម រមាស់ ពិបាកដកដង្ហើម ថប់ទ្រូង ហើមមាត់ មុខ បបូរមាត់ ឬអណ្តាត។ បើផលប៉ះពាល់របស់ថ្នាំបង្កអាការៈធ្ងន់ធ្ងរដូចខាងក្រោម ត្រូវប្រញាប់ទាក់ទងគ្រូពេទ្យ៖ – ក្តៅខ្លួន រងាញាក់ ឬរោគសញ្ញាផ្តាសាយ មានផលប៉ះពាល់បន្តិចបន្ទួចរួមមាន៖ – ក្តៅភាយ (ក្តៅ ក្រហម មានអារម្មណ៍ចាក់ៗ) មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។ ៧- អន្តរកម្មថ្នាំ ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។ ពេលប្រើថ្នាំនេះជាមួយថ្នាំផ្សេងទៀត អាចបណ្តាលឲ្យមានផលប៉ះពាល់របស់ថ្នាំកាន់តែច្រើន ប៉ុន្តែមានពេលខ្លះប្រើថ្នាំពីរមុខចូលគ្នា ជាជម្រើសល្អសម្រាប់ព្យាបាលជំងឺ។ បើគ្រូពេទ្យចេញថ្នាំទាំងពីរមុខជាមួយគ្នា ប្រហែលជាបន្ថយកម្រិតថ្នាំ ហើយថ្នាំទាំងនោះ រួមមាន៖ Desogestrel, Dienogest, Drospirenone, Estradiol Cypionate, Estradiol Valerate, Ethinyl Estradiol, Ethynodiol, Diacetate, Etonogestrel, Levonorgestrel, Medroxyprogesterone Acetate, Mestranol, Norelgestromin, Norethindrone, Norgestimate, Norgestrel, Phenobarbital និងថ្នាំ Warfarin។ ៨-អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង ថ្នាំមួយចំនួនត្រូវបានហាមឃាត់មិនឲ្យប្រើពេលញ៉ាំបាយ ឬមិនអាចញ៉ាំជាមួយអាហារមួយចំនួន ព្រោះវាអាចបណ្តាលឲ្យមានអន្តរកម្មរវាងថ្នាំជាមួយអាហារ។ ថ្នាំភាគច្រើនមានអន្តរកម្មជាមួយគ្រឿងស្រវឹង និងថ្នាំជក់។ សារធាតុមួយចំនួនមិនអាចប្រើជាមួយថ្នាំ Griseofulvin បានទេ។ ប៉ុន្តែមានករណីខ្លះយើងត្រូវប្រើជាចាំបាច់ គ្រូពេទ្យប្រហែលជាបន្ថយកម្រិតថ្នាំឲ្យមកទាប ឬកាត់បន្ថយរយៈពេលប្រើប្រាស់ និងណែនាំអំពីអាហារ គ្រឿងស្រវឹង និងបារី ពិសេសសារធាតុ Ethanol តែម្តង។ ៩- អន្តរកម្មជាមួយសុខភាព ថ្នាំដទៃមួយចំនួនអាចមានប្រតិកម្មជាមួយថ្នាំ គ្រីសេអូហ្វូលវីន (Griseofulvin) បាន។ ត្រូវប្រាប់គ្រូពេទ្យបើអ្នកកំពុងមានបញ្ហាសុខភាពផ្សេង ជាពិសេស៖ – Actinomycosis (ជំងឺម្យ៉ាងបង្ករោគដោយបាក់តេរី) ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។ ១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា? ព្យាបាលផ្សិតក្រចកដៃ (Onychomycosis – Fingernail) លើមនុស្សពេញវ័យ – ថ្នាំគ្រាប់តូច (Microsize)៖ លេប ១០០០មិល្លីក្រាម/ថ្ងៃ ចែកជា ២-៤ ដង/ថ្ងៃ។ ព្យាបាលផ្សិតក្នុងក្រចកជើង (Onychomycosis – Toenail) លើមនុស្សពេញវ័យ – ថ្នាំគ្រាប់តូច (Microsize)៖ លេប ១០០០មិល្លីក្រាម/ថ្ងៃ ចែកជា ២-៤ ដង/ថ្ងៃ។ ព្យាបាលទឹកស៊ីជើង (Tinea Pedis) លើមនុស្សពេញវ័យ – ថ្នាំគ្រាប់តូច (Microsize)៖ លេប ១០០០មិល្លីក្រាម/ថ្ងៃ ចែកជា ២-៤ ដង/ថ្ងៃ។ ព្យាបាលស្រែងនៅចង្កា (Tinea Barbae) លើមនុស្សពេញវ័យ – ថ្នាំគ្រាប់តូច (Microsize)៖ លេប ៥០០ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។ ព្យាបាលអង្គែក្បាល (Tinea Capitis) លើមនុស្សពេញវ័យ – ថ្នាំគ្រាប់តូច (Microsize)៖ លេប ៥០០ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។ ព្យាបាល Tinea Corporis លើមនុស្សពេញវ័យ – ថ្នាំគ្រាប់តូច (Microsize)៖ លេប ៥០០ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។ ព្យាបាល Tinea Cruris លើមនុស្សពេញវ័យ – ថ្នាំគ្រាប់តូច (Microsize)៖ លេប ៥០០ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។ ១១- ក្មេងត្រូវប្រើកម្រិតណា? ព្យាបាលផ្សិតលើស្បែក (Dermatophytosis) – ថ្នាំគ្រាប់តូច (Microsize) អាយុ ១ ឆ្នាំឡើង៖ លេប ១០-២០ មិល្លីក្រាម/គីឡូ/ថ្ងៃ មិនត្រូវលេបលើសពី ១០០០ មិល្លីក្រាម/ថ្ងៃ។ ១២- មានទម្រង់បែបណាខ្លះ? – ថ្នាំទឹក៖ ១២៥មិល្លីក្រាម ក្នុង៥មិល្លីលីត្រ មានក្នុងបរិមាណ ១១៨មិល្លីក្រាម និង ១២០មិល្លីក្រាម ១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។ ១៤- ករណីភ្លេចលេបថ្នាំ បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ស្វែងយល់ពីការប្រើប្រាស់
កត្តាគួរប្រុងប្រយ័ត្ន
– អ្នកមានជំងឺថ្លើម porphyria, lupus ឬធ្លាប់ពិសារស្រាច្រើនកាលពីមុន
– ត្រូវប្រាប់គ្រូពេទ្យបើអ្នកចូលចិត្តផឹកគ្រឿងស្រវឹង
– កំពុងមានផ្ទៃពោះ មានបំណងចង់យកកូន ឬកំពុងបំបៅដោះ។ បើមានផ្ទៃពោះពេលកំពុងប្រើថ្នាំ Griseofulvin ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
– មិនត្រូវនៅក្រោមពន្លឺថ្ងៃក្តៅយូរពេក អ្នកត្រូវពាក់ខោអាវ វ៉ែនតា និងលាបឡេការពារកម្តៅថ្ងៃ ព្រោះថ្នាំ នេះ អាចធ្វើស្បែករងផលប៉ះពាល់ខ្លាំងដោយសារពន្លឺថ្ងៃ។
– ប្រាប់ពីថ្នាំទាំងឡាយយើងកំពុងប្រើ ជាពិសេសថ្នាំប្រឆាំងកំណកឈាម ដូចជា ថ្នាំ Warfarin (Coumadin) ថ្នាំគ្រាប់ពន្យារកំណើត Cyclosporine (Neoral, Sandimmune), Phenobarbital (Luminal) និងពពួកថ្នាំវីតាមីន។
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។ស្វែងយល់ពីផលរំខាន
– ឡើងកន្ទួលពណ៌ស ឈឺក្នុងមាត់ ឬបបូរមាត់
– វង្វេងវង្វាន់ ពិបាកធ្វើការងារប្រចាំថ្ងៃ
– ចង្អោរ ឈឺក្រពះ រមាស់ លែងឃ្លាន ទឹកនោមពណ៌ខ្មៅ លាមកពណ៌លឿងចាស់ ឡើងលឿងស្បែក ឬភ្នែក។
– ប្រតិកម្មស្បែក ក្តៅខ្លួន ឈឺក ហើមមុខ ឬអណ្តាត ផ្សាភ្នែក ឈឺតាមស្បែក មានកន្ទួលពណ៌ក្រហម ឬផ្កាឈូកលើមុខ និងដងខ្លួន។
– ក្អួតចង្អោរ ឬរាក
– គេងមិនលក់
– វង្វេង
– រដូវមិនទៀង
– ស្ពឹក អារម្មណ៍ចាក់ៗ តាមជើង និងដៃ។អន្តរអំពើរបស់ថ្នាំដែ
– Blastomycosis (Gilchrist’s disease ជាជំងឺបង្កឡើងដោយមេរោគផ្សិត Blastomyces)
– Candidiasis (ជំងឺបង្ករោគដោយផ្សិតនៅទ្វារមាស)
– Histoplasmosis (Darling’s disease ជំងឺបង្កដោយផ្សិត Histoplasma capsulatum )
– ឆ្លងរោគដទៃ (ពពួកបាក់តេរី)
– Sporotrichosis (Rose gardener’s disease ជំងឺផ្សិត បង្កដោយផ្សិត Sporothrix schenckii )
– Tinea versicolor (Tinea Flava ជំងឺភ្លឺស្បែកធំៗនៅលើខ្នង) ថ្នាំ Griseofulvin មិនមានប្រសិទ្ធភាពព្យាបាលជំងឺមួយនេះទេ
– ខ្សោយថ្លើម
– Porphyria (បញ្ហាបង្កឡើងដោយអង់ស៊ីមនៅក្នុងរាងកាយ) ថ្នាំនេះមិនអាចប្រើក្នុងជំងឺនេះបានទេ
– Lupus erythematosus ឬជំងឺស្រដៀងជំងឺ Lupus ត្រូវប្រើថ្នាំនេះដោយប្រុងប្រយ័ត្ន ព្រោះអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរបាន។ស្វែងយល់ពីកម្រិតថ្នាំ
- ថ្នាំគ្រាប់ល្អិត (Ultramicrosize)៖ លេប ៦៦០-៧៥០ មិល្លីក្រាម/ថ្ងៃ ចែកជា ២-៤ ដង/ថ្ងៃ។
- ថ្នាំគ្រាប់ល្អិត (Ultramicrosize)៖ លេប ៦៦០-៧៥០ មិល្លីក្រាម/ថ្ងៃ ចែកជា ២-៤ ដង/ថ្ងៃ។
- ថ្នាំគ្រាប់ល្អិត (Ultramicrosize)៖ លេប ៦៦០-៧៥០ មិល្លីក្រាម/ថ្ងៃ ចែកជា ២-៤ ដង/ថ្ងៃ។
- ថ្នាំគ្រាប់ល្អិត (Ultramicrosize)៖ លេប ៣៣០-៣៧៥ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។
- ថ្នាំគ្រាប់ល្អិត (Ultramicrosize)៖ លេប ៣៣០-៣៧៥ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។
- ថ្នាំគ្រាប់ល្អិត (Ultramicrosize)៖ លេប ៣៣០-៣៧៥ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។
- ថ្នាំគ្រាប់ល្អិត (Ultramicrosize)៖ លេប ៣៣០-៣៧៥ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង/ថ្ងៃ។
- ថ្នាំគ្រាប់ល្អិត (Ultramicrosize) ក្មេងអាយុ ២ ឆ្នាំចុងក្រោយ៖ មិនទាន់មានកម្រិតថ្នាំនៅឡើយទេ។
– ក្មេងអាយុច្រើនជាង ២ ឆ្នាំ៖ លេប ៥-១៥ មិល្លីក្រា/គីឡូ/ថ្ងៃ លេប ១-២ ដង។ មិនត្រូវប្រើលើសពី ៧៥០ មិល្លីក្រាម/ថ្ងៃ ទេ។
– ថ្នាំគ្រាប់៖ ១២៥មិល្លីក្រាម ២៥០មិល្លីក្រាម និង ៥០០ មិល្លីក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕