១- ក្រូចឆ្មារជួយអីខ្លះដល់រាងកាយ? ក្រូចឆ្មារ ជាប្រភេទរុក្ខជាតិម្យ៉ាង ក្រៅពីប្រើសម្រាប់បន្ថែមរសជាតិអាហារ គេយកផ្លែ ទឹក និងសម្បកវា មកធ្វើជាថ្នាំព្យាបាល។ ក្រូចឆ្មារអាចព្យាបាលជំងឺអញ្ញាញធ្មេញ ដែលកើតឡើងដោយសារខ្វះវីតាមីន C។ វាក៏អាចព្យាបាលផ្តាសាយ ផ្តាសាយជ្រូក (H1N1) ហ៊ឹងត្រចៀក ជំងឺម៉ានីញែរ (Meniere’s disease ជាប្រភេទជំងឺកើតនៅត្រចៀក ធ្វើឲ្យវិលមុខ ហើយបាត់បង់សមត្ថភាពស្ដាប់) និងក្រួសក្នុងតម្រងនោម។ ក្រូចឆ្មារ អាចជួយរំលាយអាហារ បំបាត់ការឈឺចាប់ និងហើម (រលាកសាច់ដុំ សន្លាក់) បង្កើនសកម្មភាពសរសៃឈាម និងជួយឲ្យនោមច្រើនដើម្បីកាត់បន្ថយបញ្ហាចាល់ទឹកក្នុងខ្លួន។ ២– វាដំណើរការម៉េច? រហូតមកដល់ពេលនេះ មិនទាន់មានការសិក្សាណាមួយបញ្ជាក់ច្បាស់ពីប្រសិទ្ធភាពរបស់ក្រូចឆ្មារ នៅឡើយទេ។ ដូច្នេះ គួរសួរគ្រូពេទ្យ ឬពេទ្យថ្នាំបុរាណ មុនពេលប្រើ។ យ៉ាងណាក៏ដោយ ការសិក្សាបង្ហាញថា ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងឈ្មោះថា Bioflavonoids ដែលគេជឿថា ជាសារធាតុល្អជួយទ្រទ្រង់សុខភាពរាងកាយ។ ៣– មុនប្រើគួរដឹងអីខ្លះ? មុនយកក្រូចឆ្មារធ្វើជាថ្នាំព្យាបាល ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬពេទ្យថ្នាំបុរាណជាមុន បើសិន៖ - កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។ – កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។ ៤– មានសុវត្ថិភាពកម្រិតណា? បើប្រើក្នុងអាហារ ក្រូចឆ្មារមានសុវត្ថិភាព តែបើយកធ្វើជាថ្នាំបុរាណក្នុងកម្រិតខ្ពស់ អាចមានសុវត្ថិភាព។ ប៉ុន្តែ ផលប៉ះពាល់របស់ក្រូចឆ្មារជាថ្នាំបុរាណក្នុងកម្រិតខ្ពស់ គេមិនទាន់រកឃើញនៅឡើយទេ។ ពេលយកក្រូចមកលាបលើស្បែក វាអាចធ្វើឲ្យស្បែកងាយរលាកដោយសារកម្ដៅព្រះអាទិត្យ ជាពិសេសសម្រាប់អ្នកមានស្បែកស្លេកៗ។ ៥- គួរប្រុងប្រយ័ត្ន – សម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ បើគ្រាន់តែយកក្រូចឆ្មារញ៉ាំជាមួយអាហារធម្មតា វាមានសុវត្ថិភាព។ ប៉ុន្តែបើយកក្រូចឆ្មារមកប្រើជាប្រភេទថ្នាំបុរាណក្នុងកម្រិតខ្ពស់ គេមិនទាន់ដឹងថាមានសុវត្ថិភាព ឬយ៉ាងណានោះទេ។ ដូច្នេះ គួរប្រើក្រូចឆ្មារនៅក្នុងអាហារទៅបានហើយ។ ៦– មានផលរំខានអីខ្លះ? បើមានចម្ងល់ជុំវិញផលរំខានរបស់ក្រូចឆ្មារ សូមសាកសួរពេទ្យ ឬពេទ្យថ្នាំបុរាណ។ ៧– មានអន្តរកម្មជាមួយអីខ្លះ? ក្រូចឆ្មារអាចមានអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើ ឬជាមួយបញ្ហាសុខភាពរបស់យើង។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យថ្នាំបុរាណ មុនប្រើប្រាស់។ ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។ ៨– កម្រិតប្រើធម្មតាម៉េចដែរ? កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។ ៩– អាចមានទម្រង់អីខ្លះ? ក្រូចឆ្មារដែលត្រូវប្រើ អាចមានជាទម្រង់ដូចខាងក្រោម៖ – ក្រូចឆ្មារស្រស់ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬមិនព្យាបាលជូនឡើយ៕ស្វែងយល់ពីការប្រើប្រាស់
កត្តាគួរប្រុងប្រយ័ត្ន
– មានប្រតិកម្មជាមួយអាស៊ីដឡូរិក ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។ស្វែងយល់ពីផលរំខាន
អន្តរកម្ម
ស្វែងយល់ពីកម្រិតថ្នាំ
– ថ្នាំគ្រាប់ចម្រាញ់ពីក្រូចឆ្មារ
– ប្រេងចម្រាញ់ពីក្រូចឆ្មារ
– ថ្នាំទឹកចម្រាញ់ពីក្រូច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕