Velvet Tamarind (ក្រឡាញ់)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ក្រឡាញ់​អាច​ប្រើ​ដើម្បី​អ្វី?

ក្រឡាញ់​ជា​ប្រភេទ​ឈើ​ធំ មាន​កំពស់​ពី ១៥ ទៅ ២៥ម៉ែត្រ ច្រើន​ដុះ​នៅ​កន្លែង​ដី​សើម ជម្រាល​ភ្នំ ឬ​ជើង​ភ្នំ។ គេ​ច្រើន​យក​រុក្ខជាតិ​នេះ​ព្យាបាល​អាការ​រាក និង​ឫសដូង​វិល។

២- វា​ដំណើរ​ការ​ម៉េច?

មិន​មាន​ការ​សិក្សា​ជាក់​លាក់​បែប​វិទ្យាសាស្ត្រ​ស្ដី​ពី​សកម្មភាព​ព្យាបាល​របស់​វា​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​សំបក​​រសជាតិ​ចត់ មាន​​​ផ្ទុក​ Tanin។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

គួរ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖
-ស្រ្តី​មាន​គភ៌​ ឬ​​បំបៅ​ដោះ ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ​ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
-អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
-អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​នឹង​ក្រឡាញ់​ ​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត​
-អ្នក​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត
-អ្នក​ធ្លាប់​មាន​ប្រតិកម្មអាល្លែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ​ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

​​បើ​​​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បូរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ក្រឡាញ់​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​យើង​​ប្រើ​​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​ដែល​​​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ​ឬ​គ្រូពេទ្យ​មុន​​ប្រើ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​គឺ​មិន​អាច​ជំនួស​ឲ្យ​​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​​​ប្រើ​​ថ្នាំ​នេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ផ្លែ​ក្រឡាញ់​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​​​ត្រូវ​ប្រើ​​អាស្រ័យ​លើ​អាយុ​ សុខភាព​ និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត​របស់​អ្នក​ជំងឺ។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​​​ទេ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ ជាមុន​សិន។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?
– សម្បក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 22, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 23, 2019

ប្រភព
អ្នកអាចចូលចិត្ត