Wild Type Banana (ចេកជ្វា)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ចេក​ជ្វា​អាច​ប្រើ​ដើម្បី​អ្វី?

ចេក​ជ្វា ឬ​ចេក​គ្រាប់ ជា​រុក្ខជាតិ​មាន​ដើម​មូល​ មាន​ស្រទាប់​ច្រើន មាន​ជាតិ​ទឹក​ច្រើន កម្ពស់​ពី ២-៤ ម៉ែត្រ មាន​ពណ៌​បៃ​តង​ ច្រើន​ដាំ​តាម​គ្រួសារ សម្រាប់​ធ្វើ​ជា​បន្លែ និង​ថ្នាំ យក​ស្លឹក​វេច​នំ យក​ស្រទប​ធ្វើ​ជា​ខ្សែ ចង​គាប​ជ្រលក់​សូត្រ។ ហើយបើ​ប្រើ​ជា​ឱសថ​វិញ​ គេ​ប្រើ​វា​ទៅ​តាម​ផ្នែក​ផ្សេងៗនៃរុក្ខជាតិ​ដូច​ជា៖

– ត្រយូង៖ ព្យាបាល​ក្រពះ ពោះវៀន លើស​ឈាម (ជួយ​ឲ្យ​សរសៃ​ឈាម​ស្វិត) ទឹក​នោម​ផ្អែម (ធ្វើ​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​ចុះ)
– ផ្លែ​ខ្ចី៖ ព្យាបាល​អាការ​អាហារ​មិន​រលាយ ដំបៅ​ក្រពះ ក្រួស​ផ្លូវ​នោម។ ផ្លែ​ទុំ ព្យាបាល​ទល់​លាមក ខ្សោយ​កម្លាំង។
– ដើម​៖ ព្យាបាល​ទឹក​នោម​ផ្អែម
-​ គល់៖ ព្យាបាល​គ្រុន​ក្ដៅ នោម​តិច ហើម ខណៈ​គល់​រលួយ​ ព្យាបាល​រលាក​ភ្លើង។

២- វា​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​បែប​វិទ្យាសាស្ត្រ​ពី​សកម្មភាព​ព្យាបាល​របស់​វា​នៅ​ឡើយ​ទេ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ បើ៖

– ស្រ្តី​មាន​គភ៌ ឬ​បំបៅ​ដោះ ​ព្រោះ​ស្រីៗ​មាន​ ឬ​​បំបៅ​ដោះ គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– ​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​ដែល​អាច​ទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ីជាមួយ​ចេក​ជ្វា ​​ថ្នាំពេទ្យ​ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

ប្រសិន​បើមាន​ក្តី​​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ចេក​ជ្វា ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​ធ្វើ​ការ​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ចេក​ជ្វា អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៧- ទម្រង់​ប្រើ​ប្រាស់?

– រុក្ខជាតិ​ទាំង​មូល

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 30, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 2, 2019

ប្រភព
អ្នកអាចចូលចិត្ត