Garlic (ខ្ទឹម​ស)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 09/10/2019 . អាន 9 នាទី
Share now

ការ​ប្រើ​ប្រាស់

១- គេ​ប្រើខ្ទឹម​សដើម្បី​អ្វី​ខ្លះ?

ខ្ទឹម​ស អាច​ប្រើ​ចំពោះ​ជំងឺ​ជា​ច្រើន ​ទាក់ទង​នឹង​បេះដូង​ រួមទាំង​​ប្រព័ន្ធ​សរសៃ​ឈាម រួមមាន៖

– ឡើង​សម្ពាធ​ឈាម
– សម្ពាធ​ឈាម​ចុះ​ទាប
– ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់
– ឡើង​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល​ដោយ​សារ​កត្តា​តំណ​ពូជ
– ជំងឺ​សរសៃ​ឈាម​បេះដូង
– គាំង​បេះដូង
– បញ្ហា​ចរន្ត​ឈាម​កាត់​បន្ថយ ​ដោយ​សារ​សរសៃ​ឈាម​រួម​តូច
– សរសៃ​ឈាម​ឡើង​រឹង (atherosclerosis)។

យោង​តាម​ការ​សិក្សា​ខ្លះ ខ្ទឹម​ស អាច​ជួយ​ការ​ពារ ពី​ប្រភេទ​ជំងឺ​មហារីក​ជា​ច្រើន​ដូច​ជា៖

– មហារីក​ពោះ​វៀន​ធំ
– មហារីក​ចុង​ពោះ​វៀន​ធំ (Rectal cancer)
– មហារីក ក្រពះ (Stomach cancer)
មហារីក​សុដន់
– មហារីកក្រពេញ​ប្រូស្តាត (Prostate cancer)
– មហារីក​គ្រាប់ឈាម (Multiple myeloma)
មហារីក​សួត (Lung cancer)
– មហារីកបំពង់​បង្ហួរ​នោម (Bladder cancer)

រុក្ខជាតិ​នេះ​ ក៏​អាច​ប្រើ​ដើម្បី​ការពារ​ចៃ​ខាំ ធ្វើ​ជា​ថ្នាំ​ដេញ​មូស ការពារ​ជំងឺ​ផ្ដាសាយ និង​ព្យាបាល​ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​ផ្សិត។

ខ្ទឹម​ស (Garlic) អាច​នឹង​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ ​ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

២- ខ្ទឹមសដំណើរ​ការ​ម៉េច​ខ្លះ?

ខ្ទឹម​ស (Garlic) មាន​សារធាតុ គីមី​មួយ​ប្រភេទ​ ហៅ​ថា Allicin។ សារធាតុ​នេះ​ ធ្វើ​ឲ្យ​ខ្ទឹម​ស អាច​មាន​សកម្មភាព​ព្យាបាល​ជំងឺ​មួយ​ចំនួន ក៏​ជា​សារធាតុ​​ធ្វើ​ឲ្យ​ខ្ទឹម​ស មាន​ក្លិនផងដែរ។

ផលិត​ផល​ពី​ខ្ទឹម​សខ្លះ​ ត្រូវ​ធ្វើ​ឡើង​ដើម្បី​កុំ​ឲ្យ​មាន​ក្លិន ដោយ​ធ្វើ​ឲ្យ​ខ្ទឹម​សកាន់​តែ​ចាស់ ប៉ុន្តែ​វិធី​នេះ ក៏​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ព្យាបាល​របស់​ឱសថ​បុរាណ​មួយ​នេះ កាន់តែ​ដែរ។ ជា​ការ​ល្អ​ បើ​ញ៉ាំ​អាហារ​បំប៉ន​ផលិត​ពី​ខ្ទឹម​ស គួរ​តែ​ជា​​ផលិត​ដោយ​ប្រើ​វិធី​ស្រោប (Enteric coating) ដែល​ធ្វើ​ឲ្យ​ថ្នាំ​រលាយ​ក្នុង​ពោះ​វៀន ល្អជាង​រលាយ​នៅ​ក្នុង​ក្រពះ។

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូ​ឱសថ​បុរាណ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើ​ខ្ទឹម​ស?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយខ្ទឹមស ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ
– បើ​​ផឹក​ទឹក​ខ្ញី​មុន​ពេល​វះកាត់​ ឬ​ដាក់ថ្នាំ​សន្លប់។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- ខ្ទឹម​សមាន​សុវត្ថិភាពដែរទេ?

– ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​បំបៅ​ដោះ​កូន៖ មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​គួរ​ឲ្យ​​ជឿ​ទុក​ចិត្ត​ ពាក់​ព័ន្ធសុវត្ថិភាព​ពេល​ញ៉ាំ​ខ្ទឹម​ស ជា​ឱសថ​នៅ​ឡើយ​ទេ ដូច​នេះ​ បើ​កំពុង​​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​កូន សូម​ចៀស​វាង​ប្រើ​ខ្ទឹមសជា​​ឱសថ។

– ចំពោះក្មេង៖ ខ្ទឹម​ស អាច​នឹង​មាន​សុវត្ថិភាព​ពេល​ប្រើ​ជា​ថ្នាំ​ក្នុង​រយៈពេល​ខ្លី​ចំពោះក្មេង។ តែ​ប្រភព​ខ្លះ បង្ហាញ​ថា ប្រើ​ខ្ទឹមស​ជា​ឱសថ​ក្នុង​កម្រិត​ខ្ពស់ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ចំពោះ​ក្មេង។ ពេល​លាប​នៅ​លើ​ស្បែក ខ្ទឹម​ស អាច​បណ្ដាល​ឲ្យ​ខូច​ស្បែក ​ស្រដៀង​នឹង​ការ​រលាក​។

– ​វះ​កាត់៖ ខ្ទឹម​ស អាច​នឹង​ធ្វើ​ឲ្យ​ការ​ហូរ​ឈាម​កាន់តែ​យូរ ​ប៉ះពាល់​ដល់​សម្ពាធ​ឈាម។ ត្រូវ​ឈប់​ញ៉ាំ​ខ្ទឹម​ស ​យ៉ាង​ហោច​ ២សប្តាហ៍ ​មុន​ពេល​វះកាត់។

ស្វែង​យល់​ពី​ផលរំខាន

៥- ​ខ្ទឹម​សអាច​បង្ក​ឲ្យ​មាន​ផល​រំខាន​អ្វី​ខ្លះ?

ទាំង​នេះ​ជា​ផល​រំខាន​ខ្លះ​ៗ​ដែល​កើត​មាន​ទូទៅ៖

– ខ្យល់​ដង្ហើម​មិន​ល្អ
– ធុំ​ក្លិន​ខ្លួន
– រាក
– ក្រហាយ​មាត់
– ចង្អោរ
– ក្អួត
– បែក​ញើស
– មាន​អារម្មណ៍​ស្រាល​ក្បាល
– ហូរឈាម
– នាំ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​បញ្ហា (ដូចគ្នានឹងជំងឺហឺត)
– ប្រតិកម្ម​អាលែកហ្ស៊ី
– ខូច​ស្បែក
– រលាក​ស្បែក​ធ្ងន់​ធ្ងរ។

មិន​មែន​គ្រប់​គ្នា ​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ បើ​​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៦- ខ្ទឹម​សអាច​មាន​អន្តរកម្ម​ជាមួយអ្វី​ខ្លះ?

ខ្ទឹម​ស អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ពេទ្យ ឬ​ស្ថាន​ភាព​សុខភាព​យើង​កំពុង​មាននា​​ពេល​បច្ចុប្បន្ន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បូរាណ​មុន​នឹង​ប្រើ។

ពេល​ប្រើ​ឱសថ​រុក្ខជាតិ​នេះ ជាមួយ​ថ្នាំ​ពេទ្យ ឬ​ស្ថាន​ភាព​ជំងឺ​​រៀប​រាប់​ខាង​ក្រោម អាច​បង្ក​ឲ្យ​មានអន្តរកម្មថ្នាំ​បាន​ដូច​ជា៖

– ថ្នាំ Isoniazid (Nydrazid, INH)៖ ជាប្រភេទ​ថ្នាំ​មួយ​ក្នុង​ចំណោម​ថ្នាំ​ព្យាបាល​ជំងឺរបេង ហើយ​ខ្ទឹម​ស អាច​បន្ថយ​សកម្មភាពថ្នាំ​នេះ កាត់​បន្ថយ​ការ​ស្រូប​យក​​ជាតិ​ថ្នាំ​ចូល​រាង​កាយ។

– ថ្នាំ​​ប្រើ​ព្យាបាល​ជំងឺ​អេដស៍ (ពពួក​ថ្នាំ Non-Nucleoside Reverse Transcriptase Inhibitors (NNRTIs)៖ ញ៉ាំ​ខ្ទឹម​ស អាច​កាត់​បន្ថយ​ប្រសិទ្ធិភាព​​ថ្នាំ​​ព្យាបាល​ជំងឺ​អេដស៍។ ដោយ​ថ្នាំ​ទាំង​នោះ ​រួមមាន ថ្នាំ Nevirapine (Viramune) ថ្នាំ Delavirdine (Rescriptor) និង ថ្នាំ Efavirenz (Sustiva)។

– ថ្នាំ Saquinavir (Fortovase, Invirase)៖ ​ញ៉ាំ​ខ្ទឹម​ស ជាមួយ​នឹង​ថ្នាំ​នេះ​ ​ធ្វើ​ឲ្យ​ប្រសិទ្ធិភាព​​ធ្លាក់​ចុះ ព្រោះ​ខ្ទឹម​ស និង​បង្កើន​ការ​បំបែក​ថ្នាំ​នៅ​ក្នុង​រាង​កាយ​ឲ្យ​កាន់​តែ​លឿន។

– ថ្នាំ​ពន្យារ​កំណើត (Contraceptive drugs)៖ ថ្នាំ​ពន្យារ​កំណើត​ខ្លះ ​មាន​ជាតិ​អ័រម៉ូន អឺស្ត្រូជែន (Estrogen) ។ រាង​កាយ​ត្រូវ​ការ​បំបែក​សារធាតុ​អ័រម៉ូន​នេះ​នៅ​ក្នុង​ថ្នាំ​ពន្យារ​កំណើត​ ដើម្បី​បញ្ចេញ​វា​ចេញ។ ខ្ទឹម​ស​ នឹង​ធ្វើ​ឲ្យ​សកម្មភាព​បំបែក​នេះ​កាន់​តែ​លឿន ដូច​នេះ​​បើ​ប្រើ​ខ្ទឹម​ស ជាមួយ​នឹង​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​ប្រសិទ្ធិភាព​ថ្នាំ​​ចុះ​ខ្សោយ។ បើ​ប្រើ​ថ្នាំ​នេះ ​ជាមួយ​ខ្ទឹម​ស គួរ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​មួយ​ទៀត​អម​ជាមួយ ដូច​ជា ​ប្រើ​ស្រោម​អនាម័យ​ជា​ដើម។ ថ្នាំ​ពន្យារ​កំណើត​ទាំង​នោះ​មាន​ដូច​ជា ថ្នាំ Ethinyl estradiol និង Levonorgestrel (Triphasil) ថ្នាំ ethinyl estradiol និង Norethindrone (Ortho-Novum 1/35, Ortho-Novum 7/7/7) រួម​នឹង​​ថ្នាំ​មួយ​ចនួន​ផ្សេង​ទៀត។

– ថ្នាំ Cyclosporine (Neoral, Sandimmune)៖ ជាថ្នាំ​បញ្ចុះ​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ ខណៈខ្ទឹម​ស អាច​នឹង​បង្កើន​ការ​បំបែក​សារធាតុ​ថ្នាំ​នេះ​ពី​ចេញ​ពី​រាង​កាយ ​នាំ​ឲ្យ​ធ្លាក់​ចុះ​ប្រសិទ្ធិភាពថ្នាំ។

– ថ្នាំ​​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើមពពួក (Cytochrome P450 2E1 (CYP2E1) substrates)៖ ថ្នាំ​មួយ​ចំនួន ផ្លាស់​ប្ដូរ​និង​បំបែក​ដោយ​សារ​ថ្លើម ដោយ​ពពួក​ថ្នាំ​ទាំង​នេះ អាច​មាន​ប្រតិកម្ម​ជា​មួយ​ខ្ទឹម​ស ​បន្ថយ​ល្បឿន​សកម្មភាព​បំបែក​ថ្នាំរបស់​ថ្លើម​។ ញ៉ាំ​ប្រេង​ខ្ទឹម​ស ជាមួយ​នឹង​ថ្នាំ​មួយ​ចំនួន ដែល​ប្រែ​ប្រួល​ដោយសារ​ថ្លើម អាច​បង្កើន​ប្រសិទ្ធិភាព​ និង​ផល​រំខាន​កាន់​តែ​ច្រើន។ មុន​នឹង​ញ៉ាំ​ប្រេង​ខ្ទឹម​ស បើ​​ត្រូវ​លេប​ថ្នាំ​ណា​មួយ​ដែល​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើម ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន។ ថ្នាំ​​អាច​ផ្លាស់​ប្ដូរ​ដោយ​សារ​ថ្លើម​រួម​មាន ថ្នាំ ប៉ារ៉ាសេតាមុល (Acetaminophen) ថ្នាំ Chlorzoxazone (Parafon Forte) សារធាតុ ethanol ថ្នាំ theophylline និង​ថ្នាំ​សណ្ដំ​អំឡុង​ពេល​វះ​កាត់​ដូច​ជា ថ្នាំ enflurane (Ethrane) ថ្នាំ halothane (Fluothane) ថ្នាំ isoflurane (Forane) និង ថ្នាំ methoxyflurane (Penthrane)។

– ថ្នាំផ្លាស់​ប្ដូរ​សកម្មភាព​ដោយ​សារ​ថ្លើមពេពួក (Cytochrome P450 3A4 (CYP3A4) substrates)៖ ខ្ទឹម​ស អាច​ពន្លឿន​ការ​បំបែកថ្នាំ​របស់​​ថ្លើម​។ ញ៉ាំ ខ្ទឹម​ស ជាមួយ​ថ្នាំ​មួយ​ចំនួន ដែល​បំបែក​នៅ​ក្នុង​ថ្លើម អាច​កាត់​បន្ថយ​ប្រសិទ្ធិភាព​ថ្នាំ​។ មុន​ញ៉ាំ​ឱសថ​ធ្វើ​ពី​ខ្ទឹម​ស គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ខណៈថ្នាំ​​ផ្លាស់ប្ដូរ​សកម្មភាព​ដោយ​សារ​ថ្លើម​រួម​មាន ថ្នាំ lovastatin (Mevacor), ថ្នាំ ketoconazole (Nizoral), ថ្នាំ itraconazole (Sporanox), ថ្នាំ fexofenadine (Allegra), ថ្នាំ triazolam (Halcion), និង​ថ្នាំ​ផ្សេងៗ​ទៀត។

– ថ្នាំ​​ធ្វើ​ឲ្យ​ឈាម​ក្រ​កក (Anticoagulant / Antiplatelet drugs)៖ ខ្ទឹម​ស អាច​នឹង​បន្ថយ​ការ​ដំណើរ​ការ​កកឈាម។ ញ៉ាំ​ខ្ទឹម​ស ជាមួយ​ថ្នាំ​ធ្វើ​ឲ្យ​ឈាម​ក្រ​កក អាច​បង្កើន​ឲ្យ​មាន​របួស ​និង​ការ​ហូរ​ឈាម ហើយថ្នាំ​ធ្វើឲ្យ​ឈាម​ក្រ​កក​រួម​មាន ថ្នាំ aspirin, ថ្នាំ clopidogrel (Plavix), ថ្នាំ diclofenac (Voltaren, Cataflam, others), ថ្នាំ ibuprofen (Advil, Motrin, others), ថ្នាំ naproxen (Anaprox, Naprosyn, others), ថ្នាំ dalteparin (Fragmin), ថ្នាំ enoxaparin (Lovenox), ថ្នាំ heparin, ថ្នាំ warfarin (Coumadin) និង​ផ្សេង​ៗ​ទៀត។

– ថ្នាំ Warfarin (Coumadin)៖ ខ្ទឹម​ស អាច​នឹង​ធ្វើ​ឲ្យ​កើន​ប្រសិទ្ធិភាព​របស់​ថ្នាំ Warfarin (Coumadin)។ ញ៉ាំ​ខ្ទឹម​ស (Garlic) ជាមួយ​នឹង​ថ្នាំនេះ អាច​នឹង​កើន​ឱកាស​មាន​របួស​ និង​ការ​ហូរ​ឈាម។ ត្រូវ​ប្រាកដ​ថា ​បាន​ពិនិត្យ​ឈាម​ទៀង​ទាត់ ហើយ​កម្រិត​ថ្នាំ​ Warfarin (Coumadin) ក៏​អាច​នឹង​ប្រែ​ប្រួល​ដូច​គ្នា។

– បញ្ហា​ការ​ហូរឈាម (Bleeding disorder)៖ ខ្ទឹម​ស ជា​ពិសេស​ខ្ទឹម​ស​​ស្រស់ អាច​បង្កើន​គ្រោះ​ថ្នាក់​នៃ​ការ​ហូរ​ឈាម​។

– បញ្ហា​ក្រពះ​ ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ៖ ខ្ទឹម​ស អាច​ធ្វើ​ឲ្យ​រលាក​បំពង់​ក្រពះ​ពោះវៀន ​ត្រូវ​ប្រើ​​ដោយ​ប្រុង​ប្រយ័ត្ន ​បើ​​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។

– សម្ពាធ​ឈាម​ទាប៖ ខ្ទឹម​ស អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប។ ក្នុង​ទ្រឹស្ដី ញ៉ាំ​ខ្ទឹម​ស អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​ចុះ​ទាប​ បើ​យើង​មាន​សម្ពាធ​ឈាម​ទាប​ស្រាប់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

លេបតាម​មាត់

– ករណី​រឹង​សរសៃ​ឈាម៖ ម្សៅ​ថ្នាំ​គ្រាប់ ខ្ទឹម​ស ៣០០​មិល្លីក្រាម លេប​ម្ដង​គត់ ឬ ៣ដង ​រៀង​រាល់​ថ្ងៃ រយៈពេល​រហូត​ដល់​ទៅ ៤​ ឆ្នាំ។

  • ខ្ទឹម​ស កម្រិត ១៥០​មិល្លីក្រាម ២​ ដង/ថ្ងៃ អាច​ប្រើ​បាន​រហូត​ដល់​រយៈពេល ២៤​ ខែ។ ផលិតផល​មាន​លាយ​ជាមួយ​ខ្ទឹម​ស​ក៏​អាច​ប្រើ​បាន​ដែរ។
  • សារធាតុ​បំប៉ន​​ចម្រាញ់​ពី​ខ្ទឹម​ស​ចាស់ មាន​កម្រិត ២៥០​មិល្លីក្រាម លេបរាល់​ថ្ងៃ រហូត​ដល់​ ១២​ ខែ។
  • ផលិត​ផល​ផ្សំ ​លាយ​ជាមួយ​សារធាតុ​ចម្រាញ់​ពី​ខ្ទឹម​ស​ចាស់ កម្រិត ៣០០​មិល្លីក្រាម លេប​ ៤​គ្រាប់ រៀង​រាល់​ថ្ងៃ អាច​ប្រើ​រហូត​ដល់​រយៈពេល​ ១​ ឆ្នាំ។

– ករណី​ជំងឺ​មហារីក​ពោះវៀន​ធំ និង​មហារីក​ចុង​ពោះ​វៀន​ធំ៖ អាច​ប្រើ​ថ្នាំ​គ្រាប់​មាន​សម្បក (ខេបស៊ុល) ២,៤​មិល្លីលីត្រ​ សារធាតុ​ចម្រាញ់​ពី​ខ្ទឹម​ស ញ៉ាំ​រាល់​ថ្ងៃ រយៈពេល ១២​ ខែ។

– ករណី​ឡើង​សម្ពាធ​ឈាម៖

  • អាច​ប្រើ កម្រិត ៣០០-១៥០០ ​មិល្លីក្រាម ពី​​ថ្នាំ​គ្រាប់​ខ្ទឹម​ស ដោយ​ចែក​ជា​ពី​កម្រិត​ប្រើ​ក្នុង​មួយ​ថ្ងៃ រយៈពេល ២៤ សប្តាហ៍។
  • អាច​ប្រើ​កម្រិត ២៤០០​មិល្លីក្រាម​ ​ថ្នាំ​គ្រាប់​ជា​ម្សៅ​ខ្ទឹម​ស​សុទ្ធ ដោយ​លេប​តែ​ម្ដង ឬ ៦០០​មិល្លីក្រាម រៀងរាល់​ថ្ងៃ រយៈពេល ១២​ សប្តាហ៍។
  • អាច​ប្រើ ថ្នាំ​ស្រោប​សម្បក (ខេបស៊ុល) ៩៦០​មិល្លីក្រាម ទៅ ៧,២​ក្រាម នៃ​សារធាតុ​ចម្រាញ់​ពី​ខ្ទឹម​សចាស់ ញ៉ាំ​រាល់​ថ្ងៃ ឬចែក​ជា​ ៣​ ដង​/​ថ្ងៃ រយៈពេល​រហូត​ដល់ ៦​ ខែ។
  • ៥០០​មិល្លីក្រាម នៃ​ប្រេង​ខ្ទឹម​ស បន្ថែម​ជាមួយ​​ខ្លាញ់​ត្រី ៥០០-៦០០​ មិល្លីក្រាម​រៀងរាល់​ថ្ងៃ​ រយៈពេល ៦០ ​ថ្ងៃ។

– ករណី​មហារីក​ក្រពេញ​ប្រូស្តាត៖ អាច​ប្រើ ក្នុង​កម្រិត ១ មិល្លីក្រាម/​គីឡូក្រាម នៃ​សារធាតុ​ចម្រាញ់​ពី​ខ្ទឹមស​ រលាយ​ក្នុង​ទឹក ញ៉ាំ​រៀង​រាល់​ថ្ងៃ រយៈពេល​ ១​ ខែ។

– ករណី​សត្វ​ចៃ​ខាំ៖ អាច​ប្រើថ្នាំ​គ្រាប់​មាន​សម្បក (ខេបស៊ុល) ១២០០​មិល្លីក្រាម នៃ​ខ្ទឹម​ស ញ៉ាំ​រាល់​ថ្ងៃ រយៈពេល ៨​សប្ដាហ៍។

ថ្នាំ​លាប

ចំពោះ​ការ​បង្ក​រោគ​លើ​ស្បែក​ដោយ​ផ្សិត៖ សារធាតុ Ajoene នៅ​ក្នុង​ខ្ទឹមស ជា​ក្រែម ០,៤% ជា​ជែល ០,៦% និង ជា​ជែល ១% លាប​ ២ ដង/ថ្ងៃ រយៈពេល ១​ សប្ដាហ៍។

កម្រិត​ដូស​ក្នុង​ការ​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះ អាច​ខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៨- ទម្រង​ជា​ថ្នាំ​របស់​ ខ្ទឹម​ស (Garlic)

ខ្ទឹម​ស អាច​មាន​ទម្រង់ ​និង​កម្រិត​ដូច​ខាង​ក្រោម៖

– ខ្ទឹម​ស ជា​គ្រាប់​ថ្នាំ

– ខ្ទឹម​ស ជា​ម្សៅ

– ខ្ទឹម​ស ជា​ថ្នាំ​គ្រាប់​មាន​សម្បក (ខេបស៊ុល)

– ខ្ទឹម​ស ជា​សារធាតុ​ចម្រាញ់

– ខ្ទឹម​ស ជា​ជែល​លាប​ស្បែក

– ខ្ទឹម​ស ជា​ក្រែម​លាប​ស្បែក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង

    ជាតិដែក - សម្រាប់​ទារក ទឹក​ដោះ​ម្ដាយ​គឺ​ជា​ឱសថ​ទេព​ ប៉ុន្តែអា​អូន​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​សុទ្ធ ហើយ​មិន​សូវ​ញ៉ាំ​អាហារ​បន្ថែម​បាន​ច្រើន​មាន​បញ្ហា​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ

    របបអាហារ - មិន​ថា​ក្មេង​ប្រុស ឬ​ក្មេង​ស្រី​ទេ សុទ្ធ​តែ​ត្រូវ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ដូច​ៗ​គ្នា ហើយបរិមាណ​នៃសារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ដែល​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

    អាហារបំប៉ន - ស្ត្រី​ចំនួន​និយាយ​ថា ការ​ថែទាំ​ខ្លួន និង​ញ៉ាំ​ពពួក​វីតាមីន គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទៅ​វិញ​ទេ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 01/07/2020 . អាន 2 នាទី

    តាមក្បួនពេទ្យ ទឹកត្រសក់មានប្រយោជន៍ដល់សុខភាពខ្លាំង​ (វីដេអូ)

    ត្រសក់ ស្ដាប់​ហើយ គ្នា​យើង​គ្រប់​គ្នា​សឹង​តែ​ធ្វើ​ព្រងើយ ព្រោះ​គ្រាន់​តែ​ជា​បន្លែ​មួយ​ប្រភេទ​ប៉ុណ្ណោះ។ ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    អត្ថបទគួរអាន

    ញ៉ាំទឹកអំពៅ

    អ្នកចូលចិត្តញ៉ាំទឹកអំពៅ នឹងភ្ញាក់ផ្អើល ​បើដឹងពីគុណប្រយោជន៍ទាំងនេះ (វីដេអូ)

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    ចេញផ្សាយថ្ងៃទី 09/10/2020 . អាន 1 នាទី
    ញ៉ាំអាហារទាំងនេះ ជួយ​បង្កើន​គ្រាប់ឈាម​ក្រហម​បាន​

    ញ៉ាំអាហារទាំងនេះ ជួយ​បង្កើន​គ្រាប់ឈាម​ក្រហម​បាន​ (វីដេអូ)

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    ចេញផ្សាយថ្ងៃទី 08/10/2020 . អាន 1 នាទី
    បន្តក់ទឹក

    ទារកអាយុក្រោម ៦ ខែ គួរបន្តក់ទឹកឲ្យញ៉ាំអត់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 25/09/2020 . អាន 2 នាទី
    បបរខាប់គ្រប់គ្រឿង

    ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី