Alaxan (ឱសថ Alaxan)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/12/2019 . អាន 6 នាទី
Share now

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Alaxan® (Alaxan and Ibuprofen) ព្យាបាលជំងឺអីខ្លះ?

Alaxan® ជា​ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់ ប្រើ​សម្រាប់​បន្ថយ​អាការៈ​ឈឺចាប់​លើ​សាច់ដុំ​ជាប់​ឆ្អឹង (Musculoskeletal) ឈឺ​ក្បាល ឈឺ​ពេល​មក​រដូវ ឈឺ​ធ្មេញ ឈឺ​ចាប់​បន្ទាប់​ពី​ដក​ធ្មេញ ​វះកាត់​កម្រិត​ស្រាល និង​បន្ថយ​កម្តៅ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ថ្នាំ Alaxan® (Alaxan and Ibuprofen) គឺសម្រាប់​លេប ​ដោយ​សារ​វា​មាន​ទម្រង់​ជា​ថ្នាំ​ គ្រាប់ ​ហើយ​​គួរ​តែ​លេប​ជាមួយ​អាហារ ឬ​ក្រោយ​អាហារ​ភ្លាម​ៗ។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Alaxan® (Alaxan and Ibuprofen) អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Alaxan® (Alaxan and Ibuprofen) ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ Alaxan® ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេងៗ
– មាន​ប្រតិកម្ម​ជាមួយ​ធាតុ​ផ្សំ​ក្នុង​ថ្នាំ ឬ​ថ្នាំ​ផ្សេង​ទៀត
– កំពុង​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​កូន យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យមុន​ពេល​ប្រើ
– កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ រាប់បញ្ចូលទាំង​ថ្នាំ​មាន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​រុក្ខជាតិ​ និង​ថ្នាំ​បំប៉ន​ផ្សេងៗ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាមរដ្ឋបាល​​ចំណី​អាហារ និង​ឱសថ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ស្ថិត​ក្នុង​ក្រុម​​ថ្នាំ​​មាន​​ហានិភ័យ​កម្រិត B ចំពោះ​ស្ត្រី​មាន​​ផ្ទៃពោះ ប៉ុន្តែស្ថិត​ក្នុង​កម្រិត D ចំពោះ​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ក្នុង​ត្រីមាស​ទី៣ និង​ជិត​សម្រាល។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ថ្នាំ Alaxan® អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​៖

– ក្រពះ ពោះវៀន
– តម្រង​​នោម
– បញ្ហា​ថ្លើម
– បញ្ហា​​​សើ​ស្បែក
– អត់​បញ្ចេញ​ជាតិ​ទឹក​មក​ក្រៅ
– កើន​សម្ពាធ​ឈាម
– ធ្លាក់​សម្ពាធ​ឈាម​ទាប​
– ញ័រ​ទ្រូង
– ចង្អោរ
– ឈឺ​ចាប់​ចុង​ដង្ហើម​
– វិល​មុខ
– ឈឺ​ក្បាល
– ភ័យ
– កន្ទួល
– រមាស់
– ហ៊ឹង​ត្រចៀក
– ហើម
– ថយចុះ​កោសិកា​គ្រាប់​ឈាម (Neutropenia)
– ថយ​ចុះ​កោសិកា​ឈាម​គ្រប់ទម្រង់ (Pancytopenia)
– ថយចុះ​កោសិកា​ឈាម​ស (Leukopenia)
– អាល្លែក្ស៊ី មាន​ចាប់​ពី​កន្ទួល​ស្បែក​ស្រាលៗ រហូត​ដល់​ក្តៅ​ខ្លួន និង​ដំបៅ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព ​ Alaxan® ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំអាច​មាន​អន្តរ​កម្ម​ជា​មួយ​ឱសថ​នេះ​ដូចជា៖

– Acetylsalicylic acid លុះត្រា​តែ​កម្រិត​ទាប (មិន​លើស​ពី ៧៥​មីលីក្រាម ក្នុង​មួយ​ថ្ងៃ) ពពួកថ្នាំ NSAIDs ដទៃទៀត រួមមាន​ក្រុមថ្នាំ Cyclo-oxygenase-2 selective inhibitors ថ្នាំ Chloramphenicol, Cholestyramine, Metoclopramide, Domperidone, Warfarin, Anticoagulants, Antihypertensives, Antiplatelet agents និង​ក្រុម​ថ្នាំ Selective serotonin reuptake inhibitors (SSRIs), Acetylsalicylic acid, Cardiac glycosides, Ciclosporin, Corticosteroids ពពួកឆ្នាំបញ្ចុះទឹកនោម Diuretics, Lithium, Methotrexate, Mifepristone, ថ្នាំ​ផ្សះ​ពពួក Quinolone, Tacrolimus និង Zidovudine  ជាដើម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– បញ្ហា​ស្ទះ​បំពង់​ខ្យល់ (Bronchospasm)
– បញ្ហា​តម្រង​នោម
– បញ្ហា​ថ្លើម
– ហើម មុខ បបូរ​មាត់ អណ្ដាត​និង​បំពង់​ក (Angioedema) ឬ​ មាន​ដុំ​សាច់​ក្នុង​ច្រមុះ (Nasal Polyps)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​​ប្រើ​​​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

កម្រិត​ប្រើ ១​ គ្រាប់​ រៀងរាល់​ ៦​ ម៉ោង​ម្តង ពេលឈឺនិង តាម​​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ ឬ​ឱសថការី។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​សុវត្ថិភាព​របស់​ថ្នាំ មុន​ពេល​ប្រើ​ប្រាស់។ ដើម្បី​ដឹង​ពត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បាន។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

Alaxan® អាច​មាន​ទម្រង់​ដូច​ខាង​ក្រោម​៖

– ថ្នាំ​គ្រាប់​ មាន Paracetamol ៣២៥​ មិល្លីក្រាម និង Ibuprofen ២០០ មិល្លីក្រាម។
– Alaxan® FR គ្រាប់​មាន​ស្រោម Paracetamol ៣២៥​មិល្លីក្រាម និង Ibuprofen ២០០ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

សញ្ញាទាំងនេះ​បង្ហាញ​ថា​អូនៗចង់​ញ៉ាំ​អាហារ​ ក្រៅតែពីបៅដោះ

អាហារកូន - ប៉ា​ម៉ាក់​​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​លើ​គ្រប់​ចំណុច​ទាំង​អស់​ហើយ​ធានា​ថា​គ្រប់​អាហារ​ដែល​ផ្ដល់​ឲ្យ​កូន​​គឺ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត ដាញែល

​វិធីសាស្ត្រ​ងាយ​ៗ​ ​ដោះស្រាយ​បញ្ហា​​មុន​​កើត​ដោយសារស្រ្តេស

មុនស្ត្រេស - ស្រ្តេស​បញ្ចេញ​អ័រម៉ូន​Cortisol ​នៅ​ក្នុង​រាងកាយ​​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
សុខភាពស្បែក, ជំងឺមុន 18/01/2021 . អាន 3 នាទី

ភាពខុសគ្នារវាងជំងឺរលាកស្រោមខួរ និងរលាកខួរក្បាលកើតឡើងលើអាអូនតូចៗ

រលាកខួរក្បាល- ពួក​វីរុស ឬ​បាក់តេរី​បង្ក​ជំងឺ​ផ្សេងៗ​ច្រើន​មុខដល់​កុមារ ជួន​កាល វា​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​បាន​ដូច​ជា...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 18/01/2021 . អាន 2 នាទី

ស្រ្តីពពោះងាយឆ្លងរោគលើ​ផ្លូវទឹកនោម គួរស្វែង​យល់ឲ្យបានច្រើន

ការ​ឆ្លង​រោគ​តាម​ផ្លូវ​ទឹក​នោម - គឺជា​ប្រភេទ​ជំងឺ​ដែល​កើត​ឡើង​នៅ​ពេលស្រីៗ​យើង​ធ្លាប់​មាន​ការ​រលាក​ដោយ​សារ​បាក់តេរី​ក្នុង​បំពង់​នោម​ ស្ត្រី​មាន​ផ្ទៃពោះ​អាច​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ CHIN Ven
មានផ្ទៃពោះ, ពពោះ 18/01/2021 . អាន 3 នាទី

អត្ថបទគួរអាន

Drink 1

ភេសជ្ជៈ​សុខភាព​ទាំង​៣​ ជួយ​​បំពេញ​ជាតិ​ទឹក​​​យ៉ាង​មាន​ប្រសិទ្ធភាព

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 18/01/2021 . អាន 2 នាទី
ថ្នាំសុល

​កូនក្តៅខ្លួន ញ៉ាំថ្នាំមិនត្រជាក់ គួរដាក់សុលភ្លាម ឬយ៉ាងណា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 18/01/2021 . អាន 1 នាទី

តិចអត់ដឹង ទឹក​ត្រសក់​មាន​ប្រយោជន៍​ដល់​សុខភាព​ខ្លាំង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Meng Vatana
ចេញផ្សាយថ្ងៃទី 18/01/2021 . អាន 3 នាទី
ទារកមិន​គេង១

ម៉ាក់​ៗ​គួរ​ដឹង​ មូលហេតុ​ទាំង​៥​នេះ​ ធ្វើ​ឲ្យ​អា​អូន​មិន​គេង​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 18/01/2021 . អាន 2 នាទី