ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Triamcinolone ព្យាបាលជំងឺអីខ្លះ?
Triamcinolone ស្ថិតនៅក្នុងក្រុមថ្នាំ Corticosteroids (ប្រឆាំងរលាក) អាចបង្ការកុំឲ្យមានការបញ្ចេញសារធាតុង្កឲ្យមានការរលាកក្នុងរាងកាយ។
Triamcinolone គឺសម្រាប់លេបព្យាបាលជំងឺជាច្រើនដូចជា ជំងឺប្រតិកម្មអាលែកហ្ស៊ី បញ្ហាស្បែក រលាកពោះវៀនធំ ជំងឺរលាកសន្លាក់ ជំងឺ Lupus ជំងឺ Psoriasis (ជំងឺបង្កដោយប្រព័ន្ធភាពស៊ាំបណ្ដាលធ្វើឲ្យរមាស់ និងកន្ទួលក្រហមស្បែក) ឬបញ្ហាដង្ហើម។
យ៉ាងណា ថ្នាំ Triamcinolone អាចប្រើក្នុងករណីផ្សេងទៀតមិនបានរៀបរាប់ខាងលើនេះ។
២- គេប្រើថ្នាំនេះប្រើយ៉ាងម៉េច?
ត្រូវប្រើ Triamcinolone ទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត ដោយមិនត្រូវលេបលើស ឬខ្វះកម្រិតថ្នំា ឬយូរជាងការណែនាំនោះឡើង។ ករណីខ្លះវេជ្ជបណ្ឌិត អាចធ្វើការកែតម្រូវបរិមាណថ្នាំដើម្បីទទួលបានលទ្ធផលព្យាបាលល្អជាងមុន។
ត្រូវលេប Triamcinolone ជាមួយអាហារ ដើម្បីការពារកុំឲ្យឈឺក្រពះ។
កម្រិតថ្នាំស្តេរ៉ូអ៊ីត អាចនឹងត្រូវផ្លាស់ប្ដូរ បើយើងមានបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា មានជំងឺធ្ងន់ធ្ងរ គ្រុនក្ដៅ មានឆ្លងរោគផ្សេងៗ ត្រូវវះកាត់ ឬករណីសង្គ្រោះបន្ទាន់ណាមួយ។ ត្រូវប្រាប់គ្រូពេទ្យ បើយើងមានបញ្ហាយើងកំពុងប្រើថ្នាំប្រភេទនេះ ព្រោះអាចធ្វើឲ្យលទ្ធផលវេជ្ជសាស្រ្តមានភាពមិនប្រក្រតី។
មិនត្រូវឈប់ប្រើថ្នាំ Triamcinolone ភ្លាមៗទេ ព្រោះអាចធ្វើឲ្យជំងឺរើឡើងវិញ។ ក្នុងករណីបន្ទាន់ ត្រូវប្រាប់គ្រូពេទ្យពេលសម្រេចចិត្តឈប់ប្រើថ្នាំ ពាក់កាតសម្គាល់បង្ហាញថាយើងកំពុងប្រើប្រាស់ថ្នាំប្រឆាំងការរលាក។ គ្រូពេទ្យ ពេទ្យធ្មេញ ឬអ្នកផ្ដល់សេវាសង្គ្រោះបន្ទាន់ ទទួលព្យាបាលយើង ចាំបាច់ត្រូវដឹងយើងបានប្រើប្រាស់ថ្នាំនេះ។
៣- ត្រូវរក្សាទុកថ្នាំនេះដោយវិធីណា?
ថ្នាំ Triamcinolone អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Triamcinolone ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Triamcinolone ត្រូវប្រាប់គ្រូពេទ្យប្រសិនបើបញ្ហាប្រតិកម្មជាមួយថ្នាំដូចជា៖
– ប្រតិកម្មអាលែកហ្ស៊ី៖ ត្រូវប្រាប់គ្រូពេទ្យបើធ្លាប់មានអាការៈមិនស្រួល ឬធ្លាប់មានប្រតិកម្មជាមួយថ្នាំនេះ ឬថ្នាំដទៃ។ ប្រាប់គ្រូពេទ្យបើមានប្រតិកម្មផ្សេងៗ ដូចជា ប្រតិកម្មជាមួយអាហារ ជាតិពណ៌ សាធាតុរក្សាគុណភាពអាហារបានយូរ ឬមានប្រតិកម្មជាមួយសត្វ។ សម្រាប់ថ្នាំ គ្មានវេជ្ជបញ្ជាត្រូវអានក្រដាសណែនាំ ឬពិនិត្យរកមើលគ្រឿងផ្សំរបស់ថ្នាំជាមុន។
– សម្រាប់ក្មេង៖ គ្មានការសិក្សាណារកឃើញពីផលប៉ះពាល់លើក្មេងៗ ដោយសារប្រើប្រាស់ថ្នាំនេះនៅឡើយ។ ប៉ុន្តែដោយសារថ្នាំនេះមានសារជាតិពុល ដូច្នេះត្រូវប្រើដោយមានការប្រុងប្រយ័ត្នខ្ពស់។ ក្មេងៗស្រូបយកឪសថនេះតាមស្បែកច្រើនពេក អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបាន។ ប្រសិនបើក្មេងៗកំពុងប្រើប្រាស់ថ្នាំ Triamcinolone ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន។
– សម្រាប់មនុស្សចាស់៖ ការសិក្សាមិនទាន់រកឃើញបញ្ហា ឬផលប៉ះពាក់ព័ន្ធមនុស្សចាស់ ដោយសារប្រើប្រាស់ថ្នាំប្រភេទនេះទេ។
៥–មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភា្លមៗ បើប្រទះផលរំខានអំឡុងពេលប្រើថ្នាំនេះ។
ផលប៉ះពាល់ធ្ងន់ធ្ងរ៖
– គំហើញមានបញ្ហា (មើលអត់ច្បាស់)
– ហើម ឡើងគីឡូលឿន មានអារម្មណ៍ហត់
– ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ មានគំនិត ឬឥរិយាបថមិនប្រក្រតី ប្រកាច់
– លាមកមានឈាម ឬឡើងខ្មៅ ក្អកឈាម
– រលាកលំពែង៖ ឈឺនៅតំបន់ក្រពះខ្លាំង ហើយចាក់ទៅខ្នង ចង្អោរ និងក្អួត បេះដូងដើរញាប់
– កម្រិតប៉ូតាស្យូមចុះទាប៖ នាំឲ្យ វង្វេង ចង្វាក់បេះដូងមិនប្រក្រតី ស្រេកទឹកខ្លាំង នោមច្រើន ឈឺជើង ខ្សោយសាច់ដុំ ឬជើងលែងមានវិញ្ញាណ
– ឡើងសម្ពាធឈាមធ្ងន់ធ្ងរ៖ ឈឺក្បាលខ្លាំង ព្រិលភ្នែក ហឹងត្រចៀក ស្រឺត វង្វេង ចុកទ្រូង ហត់ បេះដូងមិនប្រក្រតី និងប្រកាច់។
ផលប៉ះពាល់កម្រិតស្រាលមាន៖
– គេងមិនលក់ អារម្មណ៍ប្រែប្រួល
– ឡើងមុន ស្បែកស្ងួត ស្បែកស្តើង ជាំ ឬប្រែពណ៌ស្បែក
– របួសមិនងាយជាសះ
– បែកញើសច្រើន
– ឈឺក្បាល វិលមុខ មានអារម្មណ៍ធេងធោង
– ចង្អោរ ឈឺក្រពះ ប៉ោងពោះ
– ខ្សោយសាច់ដុំ
– ទីតាំងខ្លាញ់លើរាងកាយប្រែប្រួល ពិសេសនៅ ដើមដៃ ជើង មុខ ក សុដន់ និងចង្កេះ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Triamcinolone អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Triamcinolone អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន ពិសេសបើយើងមានបញ្ហាសុខភាពដូចជា៖
– Cushing‘s syndrome (ជំងឺក្រពេញលើតម្រងនោម Adrenal)
– ទឹកនោមផ្អែម
– លើសជាតិស្ករក្នុងឈាម
– លើសសម្ពាធឈាមក្នុងខួរក្បាល (ត្រូវប្រុងប្រយ័ត្ន ព្រោះអាចកាន់តែធ្ងន់ធ្ងរបាន)
– ការបង្ករោគលើស្បែកចំកន្លែង ឬជិតកន្លែងលាប
– មានដំបៅធំ របួសស្បែក ឬរលាត់ខ្លាំងនៅកន្លែងដែលលេប (អាចមានផលប៉ះពាល់កាន់តែខ្លាំង)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
ប្រើព្យាបាលមនុស្សពេញវ័យមានជំងឺ Adrenocortical Insufficiency
– ចាប់ពី ៤-១២ មិល្លីក្រាម លេបរាល់ថ្ងៃ រួមជាមួយការព្យាបាលដោយ Mineralocorticoid។
ប្រើព្យាបាលមនុស្សពេញវ័យមានជំងឺ Ankylosing Spondylitis
– កម្រិតដំបូង៖ ៨-១៦ មិល្លីក្រាម លេបរាល់ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់តាមសាច់ ដុំរៀងរាល់ ១២ ម៉ោង។
– ចាក់ចូលសន្លាក់ និងថង់ទឹកសន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យតាមទំហំសន្លាក់ ហើយសម្រាប់ជង្គង់ ជាទូទៅចាក់ ២៥ មិលី្លក្រាម។
កម្រិតអតិបរិមាប្រើមួយសប្តាហ៍ត្រឹមតែ ៧៥ មិលី្លក្រាម។
ប្រើព្យាបាលមនុស្សពេញវ័យមានជំងឺ Bursitis
– កម្រិតដំបូង៖ ៨-១៦ មិល្លីក្រាម លេបរាល់ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់តាមសាច់ដុំ រៀងរាល់ ១២ ម៉ោង។
– ចាក់ចូលសន្លាក់ និងថង់ទឹកសន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យតាមទំហំសន្លាក់ ហើយសម្រាប់ជង្គង់ ជាទូទៅចាក់ ២៥ មិលី្លក្រាម។
កម្រិតអតិបរិមាប្រើមួយសប្តាហ៍ត្រឹមតែ ៧៥ មិលី្លក្រាម។
ប្រើព្យាបាលមនុស្សពេញវ័យមានជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis)
– កម្រិតដំបូង៖ ៨-១៦ មិល្លីក្រាម លេបរាល់ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់តាមសាច់ដុំ រៀងរាល់ ១២ ម៉ោង។
– ចាក់ចូលសន្លាក់ និងថង់ទឹកសន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យតាមទំហំសន្លាក់ ហើយសម្រាប់ជង្គង់ ជាទូទៅចាក់ ២៥ មិលី្លក្រាម។
កម្រិតអតិបរិមាប្រើមួយសប្តាហ៍ត្រឹមតែ ៧៥ មិលី្លក្រាម។
ប្រើព្យាបាលមនុស្សពេញវ័យមានជំងឺរលាកសន្លាក់ (Rheumatoid Arthritis)
– កម្រិតដំបូង៖ ៨-១៦ មិល្លីក្រាម លេបរាល់ថ្ងៃ និង ៣-៤៨ មិល្លីក្រាម ចាក់តាមសាច់ដុំ រៀងរាល់ ១២ ម៉ោង។
– ចាក់ចូលសន្លាក់ និងថង់ទឹកសន្លាក់៖ ៥-៤០ មិល្លីក្រាម អាស្រ័យតាមទំហំសន្លាក់ ហើយសម្រាប់ជង្គង់ ជាទូទៅចាក់ ២៥ មិល្លីក្រាម។
កម្រិតអតិបរិមាប្រើមួយសប្តាហ៍ត្រឹមតែ ៧៥ មិល្លីក្រាម។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនពេលប្រើប្រាស់។ ដើម្បីដឹងពត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យបាន។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Triamcinolone អាចប្រើបានតាមទម្រង់ និងកម្រិតដូចជា ទម្រង់ចាក់ ៤០ មិល្លីក្រាម/មិល្លីលីត្រ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕