Activated Charcoal (ឱសថ​ខ្មៅ)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Activated Charcoal (ឱសថ​ខ្មៅ) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំខ្មៅព្យាបាលជំងឺអីខ្លះ?

ជា​ទូទៅ គេ​ប្រើ​ប្រាស់​ សារធាតុ​ ឆាខូល​សកម្ម (Activated Charcoal) យើង​ហៅ​ថា ថ្នាំ​ខ្មៅ ដើម្បី​ព្យាបាល​ការ​ពុល​បន្ថយ​ខ្យល់​នៅ​ក្នុង​ពោះវៀន បន្ថយ​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល និង​ការ​ពារ​អារម្មណ៍​ធេងធោង​ក្រោយ​ស្រវឹង ក៏​ដូចជា​ព្យាបាល​បញ្ហា​ហៀរ​​ទឹក​ប្រមាត់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

គួរ​ទាក់​ទង​សុំ​ការ​ណែ​នាំ​ពីគ្រូ​ពេទ្យ​មុន​ពេល​លេប​ថ្នាំ​ប្រភេទ​នេះ។ ថ្នាំ​នេះ​ជា​​ប្រភេទ​ម្សៅ​ ហើយ​​ដើម្បី​ប្រើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព យើងត្រូ​វតែ​មាន​ការ​ប្រុង​ប្រយត្ន័​ចំពោះ​កម្រិត​​ទឹក​ ដើម្បី​លាយ​​  ​ត្រូវ​ក្រឡុក​ឲ្យ​បាន​សព្វល្អ​ មុន​ពេល​ផឹក​។ ​ត្រូវ​ផឹក​ឲ្យ​អស់​ពី​ស្លាប​ព្រា​ ឬ​កែវ​ ដោយ​សារ​កម្ទេច​ថ្នាំ​អាច​ជាប់​នៅ​បាត​កែវ ​ត្រូវ​ចាក់​ទឹក​បន្តិច​ចូល​ ក្រឡុក​ម្តង​ទៀត​ ហើយ​ផឹក​ឲ្យ​អស់​ដើម្បី​ឲ្យ​​​គ្រប់​កម្រិត​ថ្នាំ។

៣- រក្សាទុកដោយវិធីណា?

ថ្នាំខ្មៅ (Activated Charcoal) អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំខ្មៅ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

– ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ ​បើ​មាន​អាលែកហ្ស៊ី​ជាមួយ​ថ្នាំ​ប្រភេទ​នេះ​ ឬ​ថ្នាំ​ដទៃ​ទៀត​។
– មនុស្ស​ចាស់​មានការ​​រំលាយ​អាហារ​យឺត​ បង្កឲ្យ​ទល់​លាមក​​​ ​បើ​ផឹក​លើស​មួយ​កម្រិត​ថ្នាំ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

ថ្នាំ​ខ្មៅ​អាច​មាន​សុវត្ថិភាព​បើ​ប្រើ​ប្រាស់​ក្នុង​រយៈពេល​ខ្លី អំឡុង​ពេល​មាន​ផ្ទៃពោះ ឬកំពុង​បំបៅ​ដោះ​កូន​ ប៉ុន្តែ​អ្នក​ជំងឺគួរ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​មុន​ពេល​ប្រើ។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ថ្នាំ​នេះ មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ពេញ​វ័យ បើ​ប្រើ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នៅ​តែ​មានផល​រំខាន ដូចជា ​ទល់​លាមក ​និង​លាម​ក​ខ្មៅ។ ហើយ​ផល​រំខាន​អាច​​មាន​សភាពធ្ងន់​ជាង​នេះ​បើ​មាន​ផល​រំខានពីជំងឺ​ណា​មួយ​​​ធ្វើ​ឲ្យ​ពោះ​រៀន​ដើរ​យឺត​ ឬ​ស្ទះ​​​ ច្រាល​អាស៊ីដ​ខ្លាំង​ នាំ​ឲ្យរលាក​​ សួត (Regurgitation into the lungs) និង​បាត់​បង់​ជាតិ​ទឹក។

មនុស្ស​គ្រប់​គ្នា ​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំ​ខ្មៅ ​​អាច​មាន​អន្តរកម្ម​ជា​មួយ​ថ្នាំ​ដទៃ​ទៀតយើង​កំពុង​​ប្រើ​ប្រាស់​ នាំ​ឲុ្យ​ផ្លាស់​ប្តូរ​អំពើ​របស់​​ថ្នាំ​ទាំង​នោះ​ ​បង្កើន​ហានិភ័យ​នៃ​ផល​រំខាន​ធ្ងន់​ធ្ងរ​។​

ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អន្តរកម្ម​​ថ្នាំ​ យើង​គួរ​តែ​កត់​ទុក​ថ្នាំ​ទាំង​អស់​បាន និងកំពុង​ប្រើ ​ប្រាប់​ទៅ​គ្រូ​ពេទ្យ​ ឬឱសថការី​។ ម៉្យាង​វិញ​ទៀតយើង​មិន​គួរ​ចាប់​ផ្តើម​ បញ្ឈប់​ ឬ​ប្តូរ​កម្រិត​ថ្នាំ​ ​បើ​គ្មាន​ការ​ណែនាំពី​គ្រូ​ពេទ្យ។

– អន្តរកម្មរវាង​​សេរ៉ូអ៊ីប៉េកា​ក (Ipecac) និង​ថ្នាំ​ខ្មៅ៖ អាច​កើត​ឡើង​ក្នុង​ក្រពះ ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​សេរ៉ូអ៊ីប៉េកា (Ipecac) ថយចុះ។

– អន្តរកម្ម​រវាង​​ថ្នាំ​លេប​ និង​ថ្នាំខ្មៅ៖ សារធាតុ​ឆា​ខូល​​សកម្មរបស់ថ្នាំ​ខ្មៅ​ នឹង​ស្រូប​សាធាតុ​ជាច្រើន​នៅ​ក្នុង​ក្រពះ និង​ពោះវៀន ជាហេតុពេល​យើង​លេប​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​​ សារធាតុ​ឆាខូល នឹងស្រួប​យក​សារធាតុ​ចាំបាច់​របស់​ថ្នាំ ធ្វើឲ្យ​រាង​កាយ​ស្រូប​បាន​តិច ហេតុនេះ​ប្រសិទ្ធ​ភាព​ថ្នាំ​ក៏​ថយចុះ​ដូចគ្នា។ ដើម្បី​ការពារ​អន្តរ​កម្ម​ថ្នាំ​ យើង​គួរ​តែ​ផឹក​ថ្នាំខ្មៅ​យ៉ាង​ហោច​ណាស់​ ១ម៉ោង បន្ទាប់​ពី​ផឹក​ថ្នាំ​ដទៃ​ទៀត​។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

ថ្នាំខ្មៅ អាច​មាន​អន្តរ​អំពើ​ជាមួយ​​អាហារ ធ្វើឲ្យ​ប្រែប្រួល​ប្រសិទ្ធភាព ឬ​អំពើ​របស់​ថ្នាំ​ ​បង្កើន​ហានិភ័យ​កើត​ផល​រំខាន​ធ្ងន់​ធ្ងរ​ជាច្រើន។ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ ឬ​ឱសថការី​ពី​បញ្ហា​នេះ។ សម្រាប់​ជាតិ​អាល់កុល ក្នុង​គ្រឿង​ស្រវឹង ​នឹង​ទៅ​បន្ថយ​សកម្ម​ភាព​​​ស្រូប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​របស់​ថ្នាំ​ខ្មៅ​តែ​ម្តង។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖

– ស្ទះ​ពោះវៀន
– ភាំង​ៗ​
– ខ្វះ​ជាតិ​ទឹក
– រំលាយ​អាហារ​យឺត
– ទើប​វះកាត់​ថ្មីៗ
– ហូរឈាម​តាម​ពោះវៀន
– មាន​ប្រហោង​​ក្នុងពោះវៀន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

សម្រាប់ការ​លើស​​កម្រិត​ជាតិ​ថ្នាំ ឬពុលថ្នាំ៖

– ប្រើដំបូង​៖ ៥០-១០០​ ក្រាម
– បន្ទាប់​មក៖​ ប្រើកម្រិត​ ១២,៥ក្រាម​​ រៀងរាល់​ ២-៤ ម៉ោង​ម្តង។

១១- ក្មេងត្រូវប្រើកម្រិតណា?

សម្រាប់​ការ​លើស​​កម្រិត​ជាតិ​ថ្នាំ ឬ​ពុល​ថ្នាំ​លើ​ក្មេងៗ ត្រូវប្រើពី ១០-២៥ ក្រាម។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំខ្មៅ មាន​ស្តុក​សារធាតុ​ឆាខូល​សកម្ម​ អាច​មាន​ទម្រង់​ដូច​ខាង​ក្រោម៖

– សារធាតុ​រាវ
– គ្រាប់
– ថ្នាំ​សម្រាប់​ទំពារ​
– កញ្ចប់
– ម្សៅ
– ទឹក​ម្សៅ​លាយ​ទឹក (Suspension)។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 11, 2018 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 27, 2019

អ្នកអាចចូលចិត្ត