Adapalene (ឱសថ Adapalene)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Adapalene (ឱសថ Adapalene) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Adapalene ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Adapalene ត្រូវ​គេ​ប្រើសម្រាប់ព្យាបាល​បញ្ហា​មុន ។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

យើង​គួរ​ប្រើ​ថ្នាំ​ប្រភេទ​នេះ តាម​គ្រូ​ពេទ្យ​ណែនាំ​ ហើយ​អាន និង​ធ្វើ​តាម​ព័ត៌មាន​ទាំង​អស់​ដែល​បាន​ផ្ដល់​ឲ្យ។ មិន​ត្រូវ​លេប Adapalene ទេ អាច​ប្រើ​បាន​នៅ​លើ​ស្បែក​តែ​ប៉ុណ្ណោះ។ ចូរ​ប្រយ័ត្ន​ដាក់​វា​ឲ្យ​ឆ្ងាយ​ពី​មាត់​ ច្រមុះ និង​ភ្នែក (អាចឲ្យ​រលាក) និង​ត្រូវ​លាង​សម្អាត​ជា​មួយ​ទឹក​ភ្លាម​ ប្រសិន​បើ​ថ្នាំ​ប៉ះ​កន្លែង​ណា​មួយ​ក្រៅ​ពី​មុន។ យើង​​មិនត្រូវ​លាប​ថ្នាំ​នេះ​លើ​កន្លែង​​រលាត់ ​ស្បែក​មាន​បញ្ហា ឬកន្លែង​ដែល​រលាក​​ដោយ​កម្តៅ​ថ្ងៃទេ។ ត្រូវ​លាង​ដៃ មុន​និង​ក្រោយ​ពេល​ប្រើ​ថ្នាំ​នេះ ហើយ​លាង​កន្លែង​ដែល​មាន​បញ្ហា​មុន​ឲ្យ​​ស្ងួត​ល្អ រួច​លាប​កន្លែង​មាន​បញ្ហា​នោះ​ស្តើង​ៗ និង​ត្រដុស​ថ្នមៗ។

៣- រក្សាទុកដោយវិធីណា?

អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Adapalene ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖

– កំពុង​មាន​ផ្ទៃ​ពោះ ឬកំពុង​បំបៅ​ដោះ​កូន​ ព្រោះយើង​ត្រូវ​ប្រើប្រាស់​ថ្នាំ​​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​តែ​ប៉ុណ្ណោះ។
– កំពុង​លេប​ថ្នាំ​ផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​មា​ន ឬ​គ្មាន​វេជ្ជបញ្ជា​ ឱសថ​បូរាណ អាហារូបត្ថម្ភ​ផ្សេង​ទៀត (Complementary Medicines)។

– មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​សកម្ម (active) ឬ​មិន​សកម្ម (inactive) ណា​មួយ​របស់ថ្នាំ Adapalene ឬ​ថ្នាំ​ផ្សេង​ទៀត។

– មាន​ជំងឺ​ និង​ស្ថានភាព​សុខភាព​ផ្សេងៗ។

​ប្រើ​ថ្នាំ​នេះ​ស្បែក​យើង​មើល​ទៅ​អាក្រក់ តែ​កុំ​ទាន់​អាល​ភ័យ​ក្រោយ​មក​នឹង​ស្អាត​ឡើង​វិញ។ ពេល​កំពុង​ប្រើ​ ថ្នាំ Adapalene ស្បែក​យើង​ងាយ​រលាក​ដោយសារ​កម្តៅ​ថ្ងៃ ដូច្នេះ​ចៀសត្រូវ​កម្តៅ​ថ្ងៃ ឬ​ប្រើ​ក្រែម​ការពារ និង​ពាក់​សម្លៀក​បំពាក់​ក្រាស់ៗ។

ការ​ប្រើ​ប្រាស់​ផលិត​ផល​ថែរក្សា​ស្បែក​ដទៃ​ទៀត​ ពេល​ប្រើ​ជាមួយ​ថ្នាំ​ Adapalene អាច​ធ្វើ​ឲ្យ​ស្បែក​យើង​កាន់​តែ​រលាក​ខ្លាំង​ឡើង។ ដូច្នេះ​គួរ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​មុន​ពេល​ប្រើ​ថ្នាំ​ ឬ​ផលិតផល​ដទៃ​ទៀត​លើ​ស្បែក​។ ប្រើ​ថ្នាំ​ Adapalene ចំណាយ​ពេល ២-៣ ខែ​ទើប​អាច​ឃើញ​ប្រសិទ្ធភាព។ យើង​​មិន​ត្រូវ​ឲ្យ​ថ្នាំ​នេះ​ទៅ​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ១២​ឆ្នាំ ដោយ​គ្មាន​វេជ្ជបញ្ជាពី​គ្រូ​ពេទ្យ​​ឡើយ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​យើង​ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖

– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ទាំង​នេះ​ជាផល​រំខាន​កើត​ឡើង​ញឹកញាប់៖

– អាលែកហ្ស៊ី៖ រោល រមាស់​ កន្ទាលត្រអាក ឡើង​ក្រហម ហើម មាន​ពង​ទឹក ឬ​របក​ស្បែក ហើយ​អាច​មាន​ក្តៅ​ខ្លួន ដក​ដង្ហើម​មានឮ​សំឡេង តឹង​ទ្រូង ឬ​ពិបាក​ដក​ដង្ហើម​ ស្អក ហើម​មុខមាត់​ បបូរ​មាត់ អណ្តាត ឬ​បំពង់​ក។

– ​រលាក​ខ្លាំង​នៅ​កន្លែង​​លាប​ថ្នាំ៖ ​មិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​ទទួល​នូវ​ផល​រំខាន​នេះ​ទេ វា​ក៏​អាច​មាន​ផល​រំខាន​ដទៃ​ទៀត​ ដែល​មិន​បាន​រៀប​រាប់​ខាង​លើ​ដូចនេះ​យើង​​គួរ​សួរ​គ្រូ​ពេទ្យ​ ឬឱសថការី ចំពោះ​ផល​រំខាន​ផ្សេង​ទៀត។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

Adapalene អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើយ​​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។​

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព

Adapalene អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ ដូចនេះ​ត្រូវឲ្យ​គ្រូពេទ្យ ឬ​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ថ្នាំ​ធម្មតា​សម្រាប់​មនុស្ស​ពេញវ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​មុន​៖

កម្រិត​ធម្ម​តា៖ លាប​ស្តើង​ៗ​លើ​កន្លែង​មាន​បញ្ហា មួយថ្ងៃម្តង ​មុន​ពេល​គេង។​

១១- ក្មេងត្រូវប្រើកម្រិតណា?

ក្មេង​អាយុ ១២​ឆ្នាំ ឬ​ធំ​​ជាង​នេះ៖ កម្រិត​ធម្ម​តា លាប​ស្តើង​ៗ​លើ​កន្លែង​មាន​បញ្ហា ម្តង​ក្នុង​មួយ​ថ្ងៃ​មុន​ពេល​គេង។

១២- មានទម្រង់បែបណាខ្លះ?

Adapalene ជា​ក្រែម​ច្របាច់​សម្រាប់​លាប។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ឡាន​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លាប​ថ្នាំ ត្រូវ​លាប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លាប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លាប​ថ្នាំ​តាម​ពេល​​ត្រូវ​លាប​បន្ត​បាន​ហើយ កុំ​លាប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 8, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

ប្រភព
អ្នកអាចចូលចិត្ត