Captopril + Hydrochlorothiazide (ថ្នាំ Captopril + Hydrochlorothiazide)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ឈ្មោះទូទៅ: Captopril + Hydrochlorothiazide (ថ្នាំ Captopril + Hydrochlorothiazide) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Captopril + Hydrochlorothiazide ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Captopril + Hydrochlorothiazide ជា​ទូទៅ​ប្រើ​ដើម្បី​ព្យាបាល​លើសសម្ពាធ​ឈាម (Hypertension) ​កាត់​បន្ថយ​សម្ពាធ​ឈាម​ ជួយ​​ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំ​ងបេះដូង (Heart Attacks) និង​បញ្ហា​តម្រង​នោម (Kidney Problems) ជា​ដើម។

ផលិត​ផល​គឺមានថ្នាំ ២មុខ ​រួមបញ្ចូល​គ្នា មានថ្នាំ Captopril និង Hydrochlorothiazide។ Captopril ​ជា​ថ្នាំ​ស្ថិត​ក្នុងក្រុម ACE inhibitors។ អំពើ​របស់​ថ្នាំ ​ជួយ​សម្រួល​សរសៃ​ឈាម​ដើម្បី​ឲ្យ​ចលនា​ឈាម​រត់​ងាយ​ស្រួល​ជាង​មុន ខណៈ​ថ្នាំ Hydrochlorothiazide ជា​ថ្នាំ​បញ្ចុះ​ទឹកនោម (Diuretic) ជួយ​ឲ្យ​បរិមាណ​ទឹកនោម​ពេល​ជុះ​ច្រើន​ជាង​មុន ជួយឲ្យ​រាង​កាយ ​បញ្ចេញ​សារធាតុ​អំបិល ​និង​ទឹក​លើស​មក​ក្រៅ​បាន។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ជាថ្នាំ​សម្រាប់​លេប​ដោយ​ពោះ​ទទេ ​មួយម៉ោង​មុនពេល​បាយ ​ប្រើ​ជា​ទូទៅ ១ដង/១​ថ្ងៃ នៅពេល​ព្រឹក ឬអាស្រ័យ​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត។ កាន់​តែ​ល្អ សូម​លេប​មុន​ពេល​ម៉ោង​ចូលគេង​យ៉ាងតិច ​៤​ម៉ោង ដើម្បី​ការពារ​កុំ​ឲ្យ​ក្រោក​ជុះនោម​ច្រើន​ដង​ពេក។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី បើ​មាន​សំណួរ​ទាក់ទង កម្រិត​ប្រើ​ថ្នាំ ​និង​ការ​ប្រើ​ប្រាស់។

ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​ដើម្បី​ការពារ​ករណី​បាត់បង់​ជាតិ​ទឹក​ច្រើន (Dehydration) ពី​រាងកាយ។ បើ​ត្រូវ​គ្រូពេទ្យ​ដាក់​កម្រិត​កុំ​ផឹក​ទឹក​ច្រើន​ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​សម្រាប់​ការ​ណែនាំ​បន្ត​ទៀត។

ករណី​កំពុង​ប្រើថ្នាំ​ផ្សេង​ទៀត​ ដូចជា Cholestyramine ឬ Colestipol សូម​លេប Captopril + hydrochlorothiazide យ៉ាង​ហោច ៤-៦ ម៉ោង​ក្រោយ​លេប​ថ្នាំ​ទាំង​នោះ។

កម្រិត​ប្រើ​ថ្នាំ​​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល។ រោងចក្រ​ផលិត​បានណែនាំកម្រិត​ប្រើប្រចាំ​ថ្ងៃ មិនគួរ​លើស​ពី ១៥០​មិល្លីក្រាម នៃ​ថ្នាំ Captopril និង ៥០​មិល្លីក្រាម នៃ​ថ្នាំ Hydrochlorothiazide ឡើយ។

សូម​ប្រើថ្នាំ​នេះឲ្យ​ទៀង​ទាត់ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព​ព្យាបាល​ខ្ពស់ ហើយ​ដើម្បី​ជំនួយ​ការ​ចងចាំ​យើង​ សូម​លេប​ថ្នាំ​នេះ​ នៅ​ម៉ោង​តែមួយ​រៀងរាល់​ថ្ងៃ។ សូម​កុំ​ភ្លេច​ ឬ​ឈប់​លេប​ថ្នាំ​ លុះត្រា​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​​។ ​បន្ត​ប្រើ​ថ្នាំ​នេះ​ឲ្យបានទៀង​ទាត់ ​ទោះ​បីយើងមាន​អារម្មណ៍​ បាន​ប្រសើរ​ហើយ​ក៏​ដោយ។​ មនុស្ស​ភាគច្រើន ​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​ឈឺ​ចាប់​ទេ។ ប្រើ​ថ្នាំ​នេះ​អាច​ចំណាយ​ពេល​ពី ៦-៨ សប្ដាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ទិភាព​ព្យាបាល​ពេញ​លេញ។

សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​ជា​បន្ទាន់​ បើ​ស្ថានភាព​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ ពិសេស​សម្ពាធ​ឈាម​កាន់តែ​កើន​ឡើង​ខ្ពស់។

៣- រក្សា​ទុកដោយ​វិធី​ណា?

Captopril + Hydrochlorothiazide អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Captopril + Hydrochlorothiazide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​​ឲ្យឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

មុន​​ប្រើថ្នាំនេះ សូម​ប្រាប់វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ ​បើយើង​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Captopril ឬ​ថ្នាំ Hydrochlorothiazide ក៏​ដូច​ជា​ក្រុម​ថ្នាំ ACE inhibitors មាន​ថ្នាំ​ Enalapril និង Lisinopril ឬ​ក្រុម​បញ្ចុះ​ទឹក​នោម​​ប្រភេទ Thiazides ដទៃទៀត មាន​ថ្នាំ Chlorothiazide ហើយ ​បើ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផ្សេង​ទៀត រួម​បញ្ចូល​ទាំង​ប្រតិកម្ម​ បន្ទាប់​ពី​ប៉ះពាល់​ទៅនឹង​ផ្នែក​ខ្លះ​នៃ​ភ្នាស​សម្រាប់​ប្រើ​ច្រោះ​ឈាម Blood filtration។ ថ្នាំ​ប្រភេទ​នេះ អាច​មាន​ផ្ទុក​សារធាតុ​មិន​សកម្ម (Inactive) ​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​ក៏​បញ្ហា​ផ្សេង​ទៀត។ សួរ​ឱសថការី ​ដើម្បី​បាន​ព័ត៌មាន​លម្អិត។

មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ ​បើ​មាន​ស្ថានភាព​សុខភាព​មិន​អំណោយ​ផល​មួយ​ចំនួន។ មុន​ប្រើ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ ​បើ​យើង​មានប្រវត្តិ​ធ្លាប់​ប្រតិកម្ម​អាលែកហ្ស៊ី នាំ​ឲ្យ​ហើមមុខ បបូរ​មាត់​ អណ្ដាត បំពង់​ក (Angioedema) ឬ​មិន​អាច​ជុះ​នោម​ចេញ។

មុន​ប្រើ សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី ពី​ប្រវត្តិ​ជំងឺ​ ពិសេស​បញ្ហា​តម្រងនោម ជំងឺ​ថ្លើម ជំងឺ​ប្រគ្រីវ (Gout) មិន​បាន​ព្យាបាល​ គ្មាន​តុល្យ​ភាពសារធាតុអំបិល រ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម បាត់បង់​ជាតិទឹក​ក្នុង​ខ្លួន​ច្រើន (Dehydration) ក្រុមជំងឺ Collagen Vascular មានជំងឺ Lupus ជំងឺ Sclerodema ទើប​វះកាត់​ថ្មីៗ​លើ​សរសៃ​ប្រសាទ (Sypathectomy) ជាដើម។

ថ្នាំ​នេះ​ធ្វើ​ឲ្យ​ងងុយ ហេតុនេះ​មិន​ត្រូវ​បើកបរ ឬ​បញ្ជា​ម៉ាស៊ីន​ធំៗ​ឡើយ គួរ​ប្រុង​ប្រយ័ត្ន​គ្រប់​សកម្មភាព​អាច​បង្ក​គ្រោះថ្នាក់​រហូត​ទាល់​តែ​ច្បាស់​ថា យើង​អាច​ធ្វើ​សកម្មភាព​ទាំង​នោះ​ដោយ​មាន​សុវត្ថិភាព។ ហើយ​ត្រូវ​កាត់​បន្ថយ​ផឹក​ស្រា​ផង​ដែរ។

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​វិលមុខ​ខ្លាំង​ និង​អារម្មណ៍​ស្រាល​ក្បាល ត្រូវ​ក្រោក​ឡើងយឺតៗ​ទាំង​ពេល​អង្គុយ ឬដេក។
ថ្នាំនេះ អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ខ្លាំង បើ​មិន​ពិសារ​ទឹក​អោយ​គ្រប់គ្រាន់​ទេ ឬ​ដោយសារ​តែ​ ​រាគ​ខ្លាំង ក្អួត ឬ​បែក​ញើស​ច្រើន។ សូម​ចៀសវាង​ហាត់​ប្រាណ​ខ្លាំង​ជ្រុល និង​រក្សា​សីតុណ្ហភាព​រាងកាយ​ឲ្យ​ត្រជាក់​ បើ​នៅ​កន្លែង​មាន​អាកាស​ធាតុក្ដៅ។ ​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​ភ្លាម​ប្រសិន​បើ​ មិន​អាច​ផឹក​ទឹក​បាន​ ឬមាន​អាការៈ​រាក ឬ​ក្អួត​ខ្លាំង។

អាច​ប៉ះពាល់​កម្រិត​សារធាតុ​ប៉ូតាស្យូម​ក្នុង​ខ្លួន ហេតុនេះ​មុន​ប្រើប្រាស់​អាហារ​បំប៉ន​មាន​ជាតិ​ប៉ូតាស្យូម​ ឬ​អំបិល ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ជាមុន។

មុន​ពេល​វះកាត់ ​ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​ឬ​ទន្តពេទ្យ​យើង​កំពុង​ប្រើ​ថ្នាំប្រភេទ​នេះ។

ថ្នាំនេះ អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​ជា​មួយ​ពន្លឺ​ព្រះអាទិត្យ ត្រូវ​កំណត់​ពេល​វេលា​នៅក្រោម​ពន្លឺ​ព្រះ​អាទិត្យ ចៀស​វាង​​ការ​ប្រើ​ម៉ាស៊ីន​បញ្ចេញ​កម្តៅ​សប្បនិម្មិត​ដូចជា Tanning booths និង Sunlamps។ ​ប្រើ​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ ពាក់​ខោអាវ​ការពារ​ពេល​ចេញ​ទៅ​ក្រៅ ប្រាប់​វេជ្ជបណ្ឌិត​ភ្លាម​បើ​មាន​រលាក​កម្ដៅ​ថ្ងៃ (Sunburned) ឬ​មាន​ពង​បែក ក្រហម​នៅ​លើ​ស្បែក។

បើ​មាន​ជំងឺ​ទឹកនោម​ផ្អែម ថ្នាំ Hydrochlorothiazide អាច​ធ្វើឲ្យ​ប៉ះពាល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ហេតុនេះ​ត្រូវ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ទៀងទាត់ តាម​ការ​ណែនាំ​ និង​ប្រាប់​លទ្ធផល​ទៅកាន់​វេជ្ជបណ្ឌិត។ ​ប្រាប់​វេជ្ជបណ្ឌិត បើ​មាន​រោគ​សញ្ញា​ឡើង​ជាតិ​ស្ករ ដូចជា​នោម​ច្រើន ស្រេក​ទឹក​​ខ្លាំង ដើម្បី​ឲ្យ​គាត់កែ​តម្រូវ​ថ្នាំ​ទឹកនោម​ផ្អែម​ ណែនាំ​វិធី​ហាត់​ប្រាណ និង​តម​អាហារ​មួយ​ចំនួន។

មនុស្ស​ចាស់ អាច​មាន​ផល​រំខាន​ច្រើន​ជាង ពិសេស​វិលមុខ​ខ្លាំង និង​ផ្លាស់​ប្ដូរ​បរិមាណ​ទឹកនោម (បញ្ហា​តម្រង​នោម)។

ថ្នាំនេះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ និង​អាច​ឆ្លង​ចូល​ទឹក​ដោះបាន។ ដូចជា​បើ​កំពុង​មានផ្ទៃ​ពោះ​ ឬបំបៅដោះ​បេប៊ី គួរ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ព័ត៌មាន​លម្អិត។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​ដែរ​ទេ?

គ្មាន​ការ​សិក្សា​គ្រប់គ្រាន់​លើ​ស្ត្រី​កំពុងមាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះកូន ពាក់ព័ន្ធ​​ហានិភ័យ ប្រើ​ថ្នាំ Captopril + Hydrochlorothiazide នេះ​នៅ​ឡើយ​ទេ។ ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ថ្លឹងថ្លែង​ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ថ្នាំ។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ នៅ​អាមេរិក (FDA) ថ្នាំ Captopril + Hydrochlorothiazide នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ។

ណាត់​ថ្នាក់​នៃ​កម្រិត​គ្រោះថ្នាក់​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ FDA មាន​ដូច​ខាង​ក្រោម៖

– A = មិន​មាន​​គ្រោះ​ថ្នាក់

– B = មិន​មាន​គ្រោះ​ថ្នាក់ ផ្អែក​លើ​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះ​ថ្នាក់​ខ្លះៗ

– D = រក​ឃើ​ញ​ភស្តុ​តាង​ថា​មាន​​គ្រោះ​ថ្នាក់

– X = ហាម​ប្រើ​ប្រាស់

– N = មិនមាន​ព័ត៌​មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

វិល​មុខ​ខ្លាំង​ មាន​អារម្មណ៍​ស្រាល​ក្បាល ងងុយ ឈឺ​ក្បាល​ អស់​កម្លាំង ស្រវាំង​ភ្នែក បាត់​បង់​រសវិញ្ញាណ ឬក្អកស្ងួត និងអាច​​ធ្លាក់​ចុះ​សមត្ថភាព​ផ្លូវ​ភេទ​ផងដែរ។ ប្រសិន​បើ​ផល​រំខាន​ទាំងនេះ​កើត​ឡើង​រយៈពេល​យូរ​ ឬក៏​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ សូម​ប្រាប់​វេជ្ជបណ្ឌិត​ ឬឱ​សថការី​ជា​បន្ទាន់។

ចាំ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​អោយ​ប្រើ​ឱសថ​នេះ ​ព្រោះ​យល់​ឃើញ​ថា​ថ្នាំ​នេះ​មាន​គុណ​ប្រយោជន៍​ ​ច្រើន​ជាង​ហានិភ័យ​ និងផល​រំខាន។ មនុស្ស​ភាគ​ច្រើន​​ប្រើថ្នាំ​នេះ មិន​មាន​ផល​រំខាន​ដែល​ធ្ងន់ធ្ងរ​ឡើយ។

ថ្នាំនេះ ក៏អាច​បណ្ដាល​ឲ្យយើង​បាត់​បង់​ជាតិទឹក​ក្នុង​ខ្លួន (Dehydration) និង​សារធាតុ​អំបិល ​រ៉ែ ​ជាដើម។ បើមាន​រោគសញ្ញា​​បាត់​បង់​ជាតិទឹក​ ឬ​សារធាតុរ៉ែ ​ដូចជា​ស្រេកទឹកខ្លាំង មាត់​ស្ងួត រមួល​សាច់ដុំ សាច់ដុំ​ចុះខ្សោយ បេះដូង​លោត​មិន​ប្រក្រតី ​ញាប់​ពេក យឺត​ពេក វងេ្វង​វង្វាន់ ត្រូវ​ប្រាប់​គ្រូពេទ្យជា​បន្ទាន់។

នៅ​មាន​សញ្ញា​គ្រោះថ្នាក់ និង​ផលរំខាន កម្រ​មួយ​ចំនួនទៀត ដូចជា ក្ដៅខ្លួន ឡើង​កន្ទួល ឈឺក​រយៈពេល​យូរ ងាយ​មាន​របួស ងាយ​ហូរឈាម កើន​ឡើង​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម (សាច់ដុំ​ចុះខ្សោយ ចង្វាក់​បេះដូង​ យឺត ឬ​មិន​ប្រក្រតី) ស្ពឹក ញ័រ ហើម ដៃ ឬ​ជើង ឈឺសាច់ដុំ ឬ​សន្លាក់ មើល​មិន​ច្បាស់ ឈឺភ្នែក ត្រូវ​ប្រាប់​គ្រូពេទ្យ​ដូច​គ្នា។

យ៉ាងណា ថ្នាំ​នេះ​កម្របង្ក​បញ្ហា​លើ​ថ្លើម​ធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​បើ​ជួយ​បញ្ហា​នេះ ប្រញាប់​ស្វែង​រក​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ភ្លាម ដូចជា​ប្រទះ​រោគសញ្ញា​ផលរំខាន ឡើង​លឿង​លើ​ស្បែក និង​ភ្នែក ទឹកនោម​ប្រែ​ពណ៌​ក្រមៅ​ ឈឺ​ពោះ​ខ្លាំង អស់​កម្លាំង ចង្អោរ ក្អួត​មិន​អាច​បញ្ឈប់​បាន ឬ​នៅ​ពេល​មាន​ផល​រំខាន​លើ​បញ្ហា​តម្រង​នោម (ប្រែប្រួល​បរិមាណ​ទឹក​នោម) ជា​ដើម។

សញ្ញា​ប្រតិកម្ម​ធ្ងន់ធ្ងរ​កម្រ​មាន​ណាស់ ក្នុង​ករណី​ប្រទះ​រោគសញ្ញា កន្ទួល​រមាស់ រមាស់​ស្បែក ហើម ពិសេស​លើមុខ ​អណ្ដាត បំពង់ក ដៃ ជើង) ងងុយ​ខ្លាំង​ និង​ពិបាក​ដក​ដង្ហើម ត្រូវ​រក​គ្រូពេទ្យ​ភ្លាម។

មនុស្ស​គ្រប់​គ្នា ​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំ​មួយ​ចំនួន ​អាច​​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ Captopril + Hydrochlorothiazide ដូច​ជា Aliskiren ថ្នាំ Cisapride ថ្នាំ Diazoxide និង Dofetilide រួម​នឹ​ងថ្នាំ​ខ្លះ​អាច​ធ្វើ​អោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ បង្ករោគ ពិសេស​ថ្នាំ Everolimus និង sirolimus។ ពពួក​ថ្នាំ Lithium Probenecid សុទ្ធ​តែ​អាច​បង្កើន​កម្រិត​សារធាតុ​ប៉ូតាស្យូម​ក្នុង​ឈាម ដូច​ជាក្រុម​ថ្នាំ ARBs រួម​មានថ្នាំ​ Lorsartan និង Valsartan ពពួក​ថ្នាំ​ពន្យារ​កំណើត​មាន​សារធាតុ (Drospirenone) ថ្នាំ​បញ្ចុះ​ទឹកនោម​ផ្សេង​ទៀត ដូច​ជា Amiloride ថ្នាំ Furoemide ថ្នាំ Triamterne ថ្នាំ​រលាក​សន្លាក់ Gold Injections និង Sacubitril ផង​ដែរ។

ប្រតិកម្ម​ធ្ងន់ធ្ងរ កើត​មាន​ប្រសិន​បើ​ចាក់​ថ្នាំ​បន្សាប​ពិស ឃ្មុំ ឪម៉ាល ​ហើយ​លេបថ្នាំ Captopril + Hydrochlorothiazide រួម​ជា​មួយ។

ថ្នាំ​មាន​សារធាតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់ កាន់​តែ​នាំ​ឲ្យ​​បេះដូង​​ចុះ​ខ្សោយ។ សូម​ប្រាប់​គ្រូពេទ្យ​ពី​ថ្នាំ​យើង​​កំពុង​ប្រើ និង​​សួរ​​ពី​របៀប​ប្រើ​ឲ្យបាន​ត្រឹម​ត្រូវ ពិសេសថ្នាំ​ផ្ដាសាយ ​ក្អក ថ្នាំ​បាយ​បាន ពពួកថ្នាំ ​NSAIDs ដូច​ជា Ibuprofen និង Naproxen។

ថ្នាំនេះ​ក៏​អាច​រំខាន​ដល់​ការ​ធ្វើ​តេស្ត​មួយ​ចំនួន ហេតុនេះ​ត្រូវ​ប្រាកដ​ថា គ្រូពេទ្យ​ឯក​ទេស​មន្ទីរ​ពិសោធន៍ និង​គ្រូពេទ្យ​ផ្សេងទៀត ដឹង​ថា​យើង​បាន​ប្រើ​ថ្នាំ​នេះ។

Captopril + Hydrochlorothiazide អាច​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ផ្សេង​ទៀត​កំពុង​លេប​ ​ផ្លាស់ប្ដូរអំពើ​របស់​ថ្នាំ ឬបង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខានផ្សេងទៀត។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ឱសថ ​គួរ​រក្សា​ទុក​ ​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំងមាន ឬគ្មាន​វេជ្ជបញ្ជា​ ក៏​ដូច​ជា​ផលិតផល​ពី​រុក្ខជាតិ ឲ្យ​បាន​ច្បាស់ និង​ប្រគល់ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ។ ដើម្បី​សុវត្ថិភាព សូម​កុំ​ចាប់ផ្ដើម​ប្រើ ​ឈប់​ ឬក៏​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​វេជ្ជបណ្ឌិត។

៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង

Captopril + Hydrochlorothiazide អាច​​មាន​ប្រតិកម្ម​ជាមួយ​អាហារ ស្រា ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​ថ្នាំ កើន​ឡើង​ហានិភ័យ ផល​រំខាន​ធ្ងន់ធ្ងរ។ ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ បើ​​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ ឬ​ស្រា មុន​នឹង​ប្រើ​ថ្នាំ​នេះ។

៩- អន្តរកម្មជាមួយសុខភាព

Captopril + Hydrochlorothiazide អាច​នឹង​មាន​អន្តរកម្ម​ជាមួយ​​សុខភាព​យើង ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​កាន់​តែ​ដុនដាប ហេតុនេះ​សំខាន់​បំផុត​ត្រូវឲ្យ​វេជ្ជបណ្ឌិត​ និង​ឱសថការី​ដឹង​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​របស់​យើង។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

កម្រិត​ប្រើ​ទូទៅ​លើមនុស្ស​ពេញវ័យ​មាន​ជំងឺ​លើស​ម្ពាធ​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ Captopril ២៥​មិល្លីក្រាម Hydrochlorothiazide ១៥​មិល្លីក្រាម មួយ​ថ្ងៃ​លេប​ម្ដង​ ១ម៉ោង ​មុនពេល​អាហារ។

– កម្រិត​ប្រើ​អតិបរមា៖ Captopril ១៥០​មិល្លីក្រាម Hydrochlorothiazide ៥០​មិល្លីក្រាម មួយថ្ងៃ​ម្តង។
– មតិយោបល់៖ ប្រសិទ្ធិភាព​កម្រិត​ថ្នាំ​ដំបូង​នេះ អាច​មិនទាន់​​ពេញលេញ នៅ​ចន្លោះ​ពេល​ ៦-៨ សប្តាហ៍ ដូច​នេះ​គួរ​កែតម្រូវ​កម្រិតនៅ​ចន្លោះ​សប្ដាហ៍​ទី ៦ លើកលែង​តែ​ការ​ព្យាបាល​តម្រូវ​ កែកម្រិត​ថ្នាំ​លឿន​ជាង​ធម្មតា​ប៉ុណ្ណោះ។

– ការ​ប្រើប្រាស់៖ ព្យាបាល​ជំងឺ​លើស​ឈាម​ ទាំង​ព្យាបាល​ដំបូង​ ឬ​បន្ត​ព្យាបាល ប្រើ​ជំនួស​ថ្នាំ​ផ្សេង ត្រូវ​ពិនិត្យ​មើល​កម្រិត​សារធាតុ​នីមួយៗ។

កែ​ប្រែក​ម្រិត​ប្រើ​សម្រាប់​ជំងឺ​បញ្ហា​តម្រង​នោម

– ខ្សោយ​តម្រង​នោម​ស្រាល​ទៅ​មធ្យម (CrCl ៣០ ឬតិច​ជាង​ ៩០ មិល្លីលីត្រ/នាទី)៖ ពេល​ទទួល​បាន​ប្រសិទ្ធិភាព​ព្យាបាល​ហើយ​ ត្រូវ​បង្កើន​គម្លាត​កម្រិត ឬ​បន្ថយ​កម្រិត​ថ្នាំ​ប្រើ​សរុប​ប្រចាំ​ថ្ងៃ ដល់​កម្រិត​ទាប​បំផុត និង​មាន​ប្រសិទ្ធ​ភាព​អាច​បាន​ទទួល។

– ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ (CrCl តូច​ជាង ៣០ មិល្លីលីត្រ/នាទី) ហាម​ប្រើ ករណី​ខូច​តម្រងនោម​កាន់​តែ​វិវឌ្ឍ​ទៅ​មុខ អាច​ដឹង​បាន​តាម​រយៈកំណើន BUN ឬ Non-protein nitrogen៖ អាច​នឹង​ពិចារណា​ផ្អាក ឬ​ឈប់​ប្រើ​តែ​ម្តង។

កែ​ប្រែ​កម្រិតប្រើ​សម្រាប់​អ្នក​ជំងឺ​មាន​បញ្ហា​ថ្លើម

ត្រូវ​ប្រើ​ដោយ​​ប្រុង​ប្រយ័ត្ន

– ការ​ណែនាំ​ឲ្យ​ប្រើ​ទូទៅ៖ គួរ​លេប​ ១ ម៉ោង​មុន​បាយ

– វិធី​រក្សា​ទុក៖ ការពារកុំ​ឲ្យ​ត្រូវពន្លឺថ្ងៃ

ការត្រួតពិនិត្យ

– Metabolic៖ ត្រួត​ពិនិត្យ​ សេរ៉ូមអេឡិចត្រូលីត​ឲ្យ​ទៀង​ទាត់

– Hematologic៖ មាន​ជំងឺ​ខូច​មុខងារ​តម្រង​នោម​ ត្រូវ​ពិនិត្យ កោសិកា​ឈាមស ចំនួន​គ្រាប់​ឈាម មុនពេល​ចាប់​ផ្ដើម​ការ​ព្យាបាល​ ធ្វើ​រៀងរាល់​ ២​សប្តាហ៍ សម្រាប់​ ៣ ខែ​ដំបូង បន្ទាប់​មក​ពិនិត្យ​រៀង​រាល់​ខែ។

ការ​ណែនាំ​សម្រាប់​អ្នក​ជំងឺ

– ត្រូវ​រាយការណ៍​ភ្លាមៗ​ពី សញ្ញា រោគ​សញ្ញា​ជំងឺ Angioedema ដូច​ជា ​(ពិបាក​ដក​ដង្ហើម ហើម​មុខ​ ភ្នែក អណ្ដាត) និង​ត្រូវ​បញ្ឈប់​ប្រើ​ថ្នាំ​នេះ រហូត​មាន​ការ​ពិភាក្សា​​ជាមួយ​វេជ្ជ​បណ្ឌិត។

– ត្រូវ​រាយការណ៍​ភ្លាម​ៗ ​បើ​មាន​ឆ្លង​រោគ​សញ្ញា​ណាមួយ​កើត​ឡើង ដូច​ជាឈឺ​ក គ្រុនក្ដៅ អាច​ជាសញ្ញា​ធ្លាក់​ចុះ​កោសិកា​ឈាម​ស Neutrophile (Neutropenia)។

– ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត បើ​អ្នក​ជំងឺ​បែក​ញើស​ខ្លាំង បាត់​បង់​ជាតិ​ទឹក ក្អួត​ រាក នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ។

– ត្រូវ​ប្រាប់​អ្នក​ជំងឺ មិន​ត្រូវ​ប្រើ​ពពួក​ថ្នាំ​បញ្ចុះនោម​ប្រភេទ Potassium-sparing diuretics ថ្នាំ​បំប៉ន​មាន​សារធាតុ​ប៉ូតាស្យូម ឬ​អំបិល​មាន​ជាតិ​ប៉ូតាស្យូម ទាំង​មិន​បាន​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​នោះ​ទេ។

១១- ក្មេងត្រូវប្រើកម្រិតណា?

មិន​​ទាន់​មាន​ការ​ណែនាំ​កម្រិត​សម្រាប់​កុមារ​នៅ​ឡើយ​ទេ ព្រោះ​អាចមិន​មាន​សុវត្ថិភាព​សម្រាប់​ក្មេងៗ។ ហេតុ​នេះ សំខាន់​បំផុត​ត្រូវ​ដឹងពី​សុវត្ថិភាព​​ថ្នាំ​មុន​​ប្រើ តាមរយៈ​​ពិភាក្សា​ជាមួយ​​គ្រូពេទ្យ ឬ​ឱសថការី។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ Captopril + Hydrochlorothiazide នៅ​លើ​ទី​ផ្សារ​មាន​ទម្រង់​​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរស័ព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​​បើ​កៀក​ពេលត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ ​កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនា។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 14, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019

ប្រភព