Lisinopril (ឱសថ Lisinopril)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ឈ្មោះទូទៅ: Lisinopril (ឱសថ Lisinopril) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Lisinopril ប្រើព្យាបាលជំងឺ​អីខ្លះ?

Lisinopril ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ គ្រូពេទ្យ តែងតែ​ប្រើ​ព្យាបាល​អ្នកជំងឺ​ខ្សោយ​បេះដូង​ ជួយ​ឲ្យ​អត្រា​មាន​ជីវិតខ្ពស់ ក្រោយ​គាំង​បេះដូង។

Lisinopril ​ស្ថិត​ក្នុង​ក្រុម​ថ្នាំ ACE inhibitors មានអំពើ​ជួយ​សម្រួល​សរសៃ​ឈាម​ ធ្វើឲ្យ​ចលនា​ឈាម​រត់​ ងាយ​ស្រួល​ជាង​មុន។

២- គេប្រើថ្នាំនេះយ៉ាងម៉េច?

ត្រូវ​លេប​ថ្នាំ​នេះ​តាម​មាត់​ ជា​មួយ​អាហារ ឬ​ពោះ​ទទេ អាស្រ័យ​លើ​ការ​ណែនាំពីគ្រូពេទ្យ ហើយជា​ទូទៅ លេប​មួយ​ថ្ងៃម្តង។

បើ​ប្រើថ្នាំ Lisonopril ក្នុង​ទម្រង់​ទឹក សូម​ក្រឡុក​ដប​ថ្នាំ​​មុន​នឹង​ប្រើ​ថ្នាំ​ម្ដងៗ។ ត្រូវ​ប្រុង​ប្រយ័ត្ន​វាស់​កម្រិត​ប្រើ ​ជាមួយ​ឧបករណ៍​សម្រាប់​វាស់ (ស្លាបព្រា​ថ្នាំ) តែ​ប៉ុណ្ណោះ ហាម​​វាស់​កម្រិត​ថ្នាំ​ដោយ​ប្រើ​​ស្លាបព្រា​ធម្មតា​ ព្រោះ​​អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ​មិន​ត្រឹម​ត្រូវ។

កម្រិត​ប្រើ​ថ្នាំ ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល​ និងក្មេងៗ កម្រិតប្រើ​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់​។

ដើម្បី​កាត់​បន្ថយ​​ផល​រំខាន គ្រូពេទ្យ​អាច​​ណែនាំ​ឲ្យប្រើ​ថ្នាំ​នេះ​ដំបូង​ក្នុង​កម្រិត​ទាប បន្ទាប់​មក​ ​បង្កើន​បន្តិច​ម្ដងៗ ហេតុនេះ ​សូម​ធ្វើ​តាម​ការណែនាំ​​ដោយ​ប្រុង​ប្រយ័ត្ន។

សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។

ព្យាបាលករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល ​២-៤​ សប្តាហ៍ ​ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ពេញលេញ​ពី​ថ្នាំនេះ។ ​ព្យាបាល​ខ្សោយ​បេះដូង​ ​ត្រូវ​ចំណាយ​ពេល​ច្រើនស​ប្តាហ៍​ អាចដល់​រាប់​ខែ ​ទើប​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ពេញលេញ​។ ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ ពិសេស​សម្ពាធ​ឈាម​កាន់ឡើង​ខ្ពស់។

៣- គួរ​រក្សា​ទុក​របៀប​ណា?

Lisinopril អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Lisinopril ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​នឹង​ប្រើ​ថ្នាំនេះ សូម​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី​ ​បើយើង​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ Lisinopril ឬក្រុម​ឱសថ ACE inhibitors ដូចជាថ្នាំ Benazepril ឬ​ថ្នាំ​ដទៃ​ទៀត។ ផលិត​ផល​នេះ អាច​មាន​សារធាតុ​មិន​សកម្ម (Inactive) បង្កទៅជា​អាលែកហ្ស៊ី ឬបញ្ហា​ផ្សេង​ទៀត។ សូមសាក​សួរ​ទៅកាន់​ឱសថការី ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។

ប្រាប់​គ្រូពេទ្យ និង​ឱសថការី​ ពី​ប្រវត្តិជំងឺ​ ពិសេស​ប្រវត្តិធ្លាប់​មាន​ប្រតិកម្ម​ណា​មួយ ដូចជា​ ហើម​មុខ បបូរ​មាត់ អណ្ដាត បំពង់​ក (Angioedema) បង្ក​បញ្ហា​លើ​ដំណើរ​ការ​ច្រោះ​ឈាម​របស់​តម្រង​នោម (Blood filtering procedures) ដូចជា​ LDL Apheresis (លាង​ឈាម) ឬកម្រិត​ជាតិ​ប៉ូតាស្បូម​ក្នុង​ឈាម​ខ្ពស់។

ថ្នាំ​នេះ​អាច​ធ្វើ​អោយ​អ្នក​ងងុយ ហេតុនេះ​មិន​ត្រូវ​បើកបរ ឬ​បញ្ជា​ម៉ាស៊ីន​ធំៗ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាំ រហូត​ទាល់​តែច្បាស់​ថា ​អាច​ធ្វើ​ការងារ​ទាំង​នោះ​ដោយ សុវត្ថិភាព និង​ត្រូវ​បន្ថយ​ផឹកស្រា​ផង​ដែរ។

បែក​ញើស​ច្រើន រាករូស​ ក្អួត អាច​ធ្វើ​ឲ្យ​កើន​ឡើង​ហានិភ័យ មាន​អារម្មណ៍​ថា​ស្រាល​ក្បាល ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន (dehydration) ។ ត្រូវ​រាយការណ៍​ទៅ​គ្រូពេទ្យ ​បើមាន​អាការៈ ​ក្អួត ឬ​រាក​រយៈពេល​យូរ។ ត្រូវ​ប្រាកដ​ថា ​បាន​ផឹកទឹក​គ្រប់គ្រាន់​ ដើម្បី​ការពារ​ករណី​ខ្វះ​ជាតិ​ទឹក លើក​លែង​ណែនាំ​វិធី​ផ្សេង​ទៀត។

មុន​ពេល​វះកាត់ សូម​ប្រាប់​ទៅ​វេជ្ជបណ្ឌិត​ ឬ​ទន្តពេទ្យ ​ពី​ថ្នាំពេទ្យ​យើង​កំពុង​ប្រើ ទាំង​មាន ឬគ្មាន​វេជ្ជបញ្ជា ក៏​ដូចជា​ឱសថ​បុរាណ​ផង​ដែរ។

ថ្នាំនេះ​អាច​ធ្វើឲ្យ​សារធាតុ​ប៉ូតាស្យូម​កើតឡើងខ្លាំង ហេតុនេះ​មុន​ប្រើប្រាស់​ អាហារ​បំប៉ន​ ឬ​អំបិល​​មានជាតិ​ប៉ូតាស្យូម គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី​ជាមុន។

មនុស្ស​ចាស់ អាច​មាន​ផល​រំខាន​ច្រើន​ជាង ពិសេស​វិលមុខ​ខ្លាំង និង​ផ្លាស់​ប្ដូរ​បរិមាណ​ទឹក​នោម (បញ្ហា​តម្រង​នោម)។

ថ្នាំនេះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ទេ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ និង​អាច​ឆ្លង​ចូល​ទឹក​ដោះបាន។ ដូចជា​បើ​កំពុង​មានផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​បេប៊ី គួរ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ព័ត៌មាន​លម្អិត។

នៅ​មិន​ទាន់​ដឹង​ថាថ្នាំ​ Lisinopril ​អាច​ឆ្លង​ចូល​ក្នុង​ទឹកដោះ​ម្ដាយ​ ឬ​យ៉ាង​ណា​ទេ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​ដែរ​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត N សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ងងុយ​ខ្លាំង​ មាន​អារម្មណ៍​ស្រាល​ក្បាល អស់​កម្លាំង ឬ​ឈឺ​ក្បាល អាច​កើត​ដោយ​សារយើង​ទើប​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​នេះ។ ក្អក​ស្ងួត ក៏​អាច​នឹង​កើត​មាន​ផង​ដែរ ហើយប្រសិន​បើ​ផល​រំខាន​ទាំងនោះកើត​ឡើង​រយៈពេល​យូរ​ ឬកាន់​តែ​ធ្ងន់ធ្ងរ​ សូម​ប្រាប់​គ្រូពេទ្យ​ ឬ​ឱសថការី​​ភ្លាម។

ដើម្បី​កាត់​បន្ថយ​ភាព​ងងុយ​ខ្លាំង និង​អារម្មណ៍​ស្រាល​ក្បាល​ សូម​ក្រោក​យឺតៗ ទាំងពេល​អង្គុយ និង​គេង។
ចាំ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ឱសថ​នេះ ​ព្រោះ​យល់​ឃើញ​ថា​ថ្នាំ​នេះ​មាន​គុណ​ប្រយោជន៍ ​ច្រើន​ជាង​ហានិភ័យ​ និងផល​រំខាន។ មនុស្ស​ភាគ​ច្រើន​ប្រើថ្នាំ​នេះ មិន​មាន​ផល​រំខាន​ដែល​ធ្ងន់ធ្ងរ​ឡើយ។

ត្រូវ​ប្រាប់​គ្រូពេទ្យ​ភ្លាម ​បើ​ប្រទះ​ផលរំខាន​ធ្ងន់ធ្ងរ​ ដូចជា សន្លប់ និង​រោគសញ្ញា​​កើន​ឡើង​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម (សាច់ដុំ​ចុះ​ខ្សោយ ចង្វាក់​បេះដូង​យឺត ឬ​ខុស​ធម្មតា)។

ទោះបីជាថ្នាំ ​Lisinopril អាច​ប្រើ​ការពារ​បញ្ហា​តម្រង​នោម​ ព្យាបាល​អ្នក​ជំងឺ​មាន​បញ្ហា​តម្រង​នោមក្តី តែក្នុង​ករណី​កម្រ ​ថ្នាំនេះ​អាច​ធ្វើឲ្យ​តម្រង់​នោម​​មានបញ្ហា​ធ្ងន់ធ្ងរ​។ គ្រូពេទ្យ ​នឹង​ពិនិត្យ​មើល​មុខងារ​តម្រង​នោម អំឡុងពេល​យើង​កំពុង​ប្រើ​ថ្នាំ​នេះ។ ប្រាប់​គ្រូពេទ្យ​ភ្លាម បើ​មាន​សញ្ញា​ ​បញ្ហា​តម្រង​នោម ដូចជា បរិមាណ​ទឹកនោម​ប្រែប្រួល។

ទោះជា​ករណី​កម្រ ប៉ុន្តែ​ថ្នាំ Lisinopril អាច​នឹង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ថ្លើម ​ឈាន​ដល់​បាត់​បង់​ជីវិត។ ហេតុនេះ ត្រូវ​​ស្វែង​រក​ជំនួយ​វេជ្ជសាស្រ្ត​ភ្លាម​ ​បើប្រទះ​សញ្ញាខូតខាត​ថ្លើម​​ណាមួយ​ ​ដូចជា ចង្អោរ ក្អួត​មិន​ឈប់​ លែង​ឃ្លាន​ ឈឺ​ពោះ​ខ្លាំង ភ្នែក ​ឬ​ស្បែក​ឡើង​លឿង ទឹកនោម​ពណ៌ខ្មៅ​ស្រអាប់។

ប្រតិកម្ម​ធ្ងន់ធ្ងរ​របស់ថ្នាំ​នេះ កម្រ​កើត​មាន​ណាស់។ យ៉ាងណា​ ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ភ្លាម ​បើ​សម្គាល់​ឃើញ​ថា​មាន​សញ្ញា​អាល្លែហ្ស៊ី​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង ដូចជា កន្ទួល រមាស់ រមាស់​ស្បែក ហើម ជា​ពិសេស លើ​មុខ ​អណ្ដាត បំពង់​ក ងងុយ​ខ្លាំង​ជ្រុល និង​ពិបាក​ដក​ដង្ហើម។

មនុស្ស​គ្រប់​គ្នា​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំ​ខ្លះ​អាច​មាន​អន្តរអំពើ ​ជា​មួយថ្នាំ​នេះ​ដូច​ជា Aliskiren និង Dofetilide ថ្នាំ​ខ្លះ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​បង្ក​រោគ​ផ្សេងៗ ដូចជា ថ្នាំ Everolimus ថ្នាំ Sirolimus និង​ពពួក​ថ្នាំ Lithium សុទ្ធសឹង​អាច​បង្កើន​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម មាន​ក្រុម​ថ្នាំ ARBs (Lorsartan និង Valsartan) ពពួក​ថ្នាំ​ពន្យារ​កំណើត ​មាន​សារធាតុ Drospirenone និង Sacubitri ជា​ដើម។

ថ្នាំ​ខ្លះទៀត អាច​មាន​សារធាតុ​ធ្វើឲ្យ​សម្ពាធ​ឈាម​​កើន​ខ្ពស់​ បេះដូង​​កាន់​តែ​ចុះ​ខ្សោយ។ សូម​ប្រាប់​ឱសថការី​ ពីថ្នាំ​យើង​កំពុង​ប្រើ និង​សាក​សួរ​ពី​របៀប​ប្រើ​ត្រឹម​ត្រូវ (ជា​ពិសេស ថ្នាំ​ផ្ដាសាយ​ក្អក ថ្នាំ​បំប៉ន ឬ​ពពួក ​NSAIDs ដូចជា Ibuprofen និង Naproxen។

អាចមាន​ប្រតិកម្ម​ខ្លាំង បើ​យើង​ទទួល​ការ​ចាក់​បង្ការ​ដើម្បី​ការពារ​​​ឃ្មុំ ឪម៉ាល់ទិច ហើយ​លេបថ្នាំ ​Lisinopril ជា​មួយ​គ្នា​។ ត្រូវ​ច្បាស់​ថាគ្រូពេទ្យ​បាន​ដឹងយើង​កំពុង​ប្រើថ្នាំអ្វី​ខ្លះ​ជា​មុន។

អាច​មាន​ប្រតិកម្ម​ ជាមួយ​​ថ្នាំ​ផ្សេង​ទៀត​ យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរអំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់​ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

ថ្នាំ Lisonopril អាច​មាន​ប្រតិកម្ម​ជាមួយ​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើយ​​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព

Lisinopril អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​របស់​យើង។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ ១០មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង ឬ ៥មិល្លីក្រាម មួយ​ថ្ងៃម្តង
– កម្រិត​ប្រើ​បន្ថែម៖ ២០-៤០ មិល្លីក្រាម លេប​តែ​ម្ដង​គត់
– កម្រិត​អតិបរមា៖ ៨០មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

មតិ​យោបល់

– កម្រិត​ប្រើ​ដំបូង ៥​មិល្លីក្រាម មួយ​ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​អ្នក​ជំងឺ​​ប្រើ​មួយ​ពពួក​ថ្នាំ​បញ្ចុះ​ទឹក​នោម។
– សម្រាប់​កម្រិត ៨០​មិល្លីក្រាម អនុញ្ញាត​ឲ្យប្រើ ​ប៉ុន្តែ​ទំនង​មិនមាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​មុនទេ។
– បើ​ថ្នាំ Lisinopril តែ​ឯង​មិន​អាច​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយចុះ អាច​បន្ថែម​ថ្នាំ​បញ្ចុះ​ទឹក​នោម​ក្នុង​កម្រិត​ទាប​ ដូចជា​ថ្នាំ Hydrochlorothiazide ១២,៥ មិល្លីក្រាម។ ប៉ុន្តែ​ករណី​បន្ថែម​ថ្នាំ​បញ្ចុះ​ទឹក​នោម ដើម្បី​កាត់​បន្ថយ​សម្ពាធ​ឈាម កម្រិត​ថ្នាំ Lisinopril អាច​នឹង​ត្រូវ​កាត់​បន្ថយ​ដូច​គ្នា។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញវ័យ​មាន​ជំងឺ​ខ្សោយ​បេះដូង

– កម្រិត​ប្រើ​ដំបូង៖ ២,៥-៥ មិល្លីក្រាម លេប​​មួយ​ថ្ងៃម្តង
– កម្រិត​ប្រើ​បន្ថែម៖ គួរ​តែ​បង្កើន​កម្រិត​ថ្នាំ ដោយសារ​តែ​ភាព​ស៊ាំ​របស់​ថ្នំា
– កម្រិត​អតិបរមា៖ ៤០​មិល្លីក្រាម លេប​​មួយ​ថ្ងៃម្តង។

មតិ​យោបល់

– កម្រិត​ថ្នាំ​បញ្ចុះ​ទឹកនោម​ អាច​ត្រូវ​កែតម្រូវ​ ដើម្បី​ជួយ​កាត់បន្ថយ​ករណី​បរិមាណ​ឈាម​មិនគ្រប់​គ្រាន់ (Hypovolemia) នាំ​ឲ្យ​សម្ពាធ​ឈាមកើន​​ឡើង​វិញ​ជា​ថ្មី​ (Hypertension)។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញវ័យ​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង (Myocardial Infarction)

– កម្រិត​ប្រើ​ដំបូង៖ លេប ​៥មិល្លីក្រាម (អំឡុង​ពេល​ ២៤ ម៉ោង ក្រោយ​ជំងឺ Myocardial infarction ចាប់ផ្តើមស្រួច​ស្រាវ)។
– កម្រិត​ប្រើ​បន្ទាប់៖ លេប ៥​មិល្លីក្រាម អំឡុង​ពេល ២៤ ម៉ោង​បន្ទាប់ និង ៤៨ ម៉ោង​បន្ទាប់មក​ទៀត ១០ មិល្លីក្រាម។
– កម្រិត​ប្រើ​បន្ថែម៖ ១០​មិល្លីក្រាម លេបមួយ​ថ្ងៃម្តង។ កម្រិត​ប្រើនេះ​គួរ​តែ​បន្ត​ប្រើ​យ៉ាង​ហោច​ណាស់ ៦ សប្តាហ៍។

មតិ​យោបល់

– ការ​ព្យាបាល​គួរ​តែ​ចាប់ផ្ដើម​ក្នុង​កម្រិត ២,៥​មិល្លីក្រាម សម្រាប់​អ្នកជំងឺ​មានសម្ពាធ​ឈាម Systolic ទាប (ទាប​ជាង ​ឬ​ស្មើ ១២០​មិល្លីម៉ែត្រ​បារ៉ត និងច្រើនជាង ១០០ មិល្លីម៉ែត្រ​បារ៉ត) អំឡុង​ពេល​ ៣ ថ្ងៃ​ក្រោយអ្នក​ជំងឺ​មាន​ស្លោកសាច់ដំុបេះដូ​ង។ ប្រសិន​ជា​សម្ពាធ​ឈាម​ចុះទាប​យូរពេក (សម្ពាធ​ឈាម systolic តិច​ជាង ៩០​មិល្លីម៉ែត្រ​បារ៉ត រយៈពេល​យូរ​ជាង​ ១ ម៉ោង) ការ​ព្យាបាល​គួរ​តែ​បញ្ឈប់។

– ហេតុផល​ប្រើប្រាស់៖ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ស្លោកសាច់​ដុំបេះដូង​ស្រួចស្រាវ។

កម្រិត​ប្រើ​ទូទៅ​សម្រាប់​មនុស្ស​ពេញវ័យ​ខូច​តម្រង​នោម​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម (Diabetic Nephropathy)

– កម្រិត​ប្រើ​ដំបូង៖ ១០-២០ មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង
– កម្រិត​ប្រើ​បន្ថែម៖ ២០-៤០ មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង
– កម្រិត​ប្រើ​គួរ​តែ​ត្រូវ​បង្កើន​រៀងរាល់ ​៣ ​ថ្ងៃម្តង។

មតិ​យោបល់

– មិន​យល់​ស្រប​ចំពោះ​ការបង្ហាញវិធី​ប្រើ​នេះ​ទេ។

កម្រិត​ប្រើ​ទូទៅ​លើមនុស្ស​ចាស់សម្រាប់​ជំងឺ​លើស​សម្ពាធ​ឈាម (Hypertension)

– កម្រិត​ប្រើ​ដំបូង៖ ២,៥-៥ មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង
– កម្រិត​ប្រើ​បន្ថែម៖ ​គួ​របង្កើន​ពី ២,៥-៥ មិល្លីក្រាម/​ថ្ងៃ ចន្លោះ ១-២ សប្តាហ៍
– កម្រិត​អតិបរមា៖ ៤០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

កែ​តម្រូវ​​កម្រិត​ប្រើ​ចំពោះ​បញ្ហា​តម្រងនោម

– Creatinine Clearence (CrCl) ធំ​ជាង ៣០ មិល្លីលីត្រ​/នាទី មិន​មាន​ការ​កែ​តម្រូវ​កម្រិត​ថ្នាំទេ
– Creatinine Clearence (CrCl) តិច​ជាង ឬ​ស្មើ​ ៣០ មិល្លីលីត្រ​/នាទី ជា​ការ​ណែនាំ​ កម្រិត​ប្រើ​ដំបូង ស្មើ​ពាក់​កណ្ដាល​កម្រិត​ប្រើ​ធម្មតា។
– Creatinine Clearence (CrCl) តូច​ជាង ៣០ មិល្លីលីត្រ/នាទី ឬ​នៅ​ក្នុង​ដំណាក់​កាល​លាង​ឈាម ជា​ការ​ណែនាំ​ កម្រិត​ប្រើ​ដំបូង ២,៥ មិល្លីលីត្រ លេប​មួយ​ថ្ងៃម្តង។

កែ​តម្រូវ​លើ​កម្រិត​ប្រើ​ចំពោះ​បញ្ហា​ថ្លើម

ចំពោះ​អ្នក​ជំងឺ​វិវត្ត​ទៅ​រក​ជំងឺ​ខាន់លឿង (Jaundice) ឬ​មាន​កើន​ឡើង​អង់ស៊ីមថ្លើម គួរ​តែ​បញ្ឈប់​ការ​ព្យាបាល ហើយ​ទទួលវិធី​ព្យាបាល​ត្រឹម​ត្រូវ​ផ្សេង​មួយ​ទៀត។

កែ​ប្រែ​កម្រិត​ប្រើប្រាស់

– ប្រសិទ្ធភាព​ថ្នាំ​ប្រឆាំង​ជំងឺ​លើស​ឈាម ​អាច​ថយ​ចុះ​នៅ​ចុង​បញ្ចប់​នៃ​រយៈពេល​ប្រើ​ថ្នាំ​ ដោយ​មិន​គិត​ពី​កម្រិត​ប្រើ​ថ្នាំ​នោះ​ទេ ​ប៉ុន្តែ​ភាគ​ច្រើន​ប្រើ​កម្រិត​ថ្នាំ ១០​មិល្លីក្រាម ​ឬ​តិច​ជាង​នេះ ប្រើ​ជា​រៀង​រាល់​ថ្ងៃ។ អាច​ត្រូវ​បាន​វាយ​តម្លៃ​តាមរយៈ​ការ​វាស់​សម្ពាធ​ឈាមមុន​ពេល​ប្រើ​ ដើម្បី​កំណត់​ថា​ តើ​កម្រិត​ថ្នាំ​​មាន​ប្រសិទ្ធភាពរយៈពេល ២៤ ម៉ោង​ ឬអត់។ បើ​មិន​អ៊ី​ចឹង​ទេ ករណី​បង្កើន​កម្រិតថ្នាំ​នឹង​ត្រូវ​ពិចារណា​ឡើង​វិញ។ ​បើ​នៅ​តែ​មិនអាច​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង​បាន​ដោយ​ប្រើ​តែ​ថ្នាំ Lisinopril គេប្រហែល​អាច​បន្ថែម​ថ្នាំ​បញ្ចុះទឹ​កនោម​ ហើយ​ពេល​បន្ថែម​ថ្នាំបញ្ចុះទឹក​នោម​ កម្រិត​ថ្នាំ Lisonopril នឹង​ត្រូវ​កាត់​បន្ថយ​ដូចគ្នា។

– ចំពោះ​អ្នក​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ (Ischemic heart) ឬ​ជំងឺ​សរសៃ​ឈាម​ខួរក្បាល (Cerebrovascular disease) អាច​ធ្លាក់ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យកើត​រលួយសាច់ដុំ​បេះដូង (Myocardial infarction) ឬ​អាចដាច់​សរសៃ​ឈាម​ខួរក្បាល​តែម្តង​ (Cerebrovascular accident) រោងចក្រ​ផលិត​បាន​ផ្ដល់​អនុសាសន៍ ចំពោះ​ការ​ព្យាបាល​ដំបូង​ក្នុង​កម្រិត​ទាប​សិន។

– ការ​កែ​ប្រែ​កម្រិត​ប្រើប្រាស់​ចំពោះ​មនុស្ស​ចាស់ គួរ​តែ​ធ្វើ​ឡើងដោយ​ប្រុង​ប្រយ័ត្ន។

– ចំពោះ​អ្នក​ជំងឺ​​កំពុង​ព្យាបាល​ជាមួយ​ថ្នាំ​បញ្ចុះទឹកនោម Symptomatic Hypotension ពេល​ខ្លះ អាច​នឹង​កើន​ឡើងកម្រិត​ប្រើដំបូង។ ដើម្បី​កាត់​បន្ថយ​អាការៈដូច​ទៅនឹង​ធ្លាក់​សម្ពាធ​ឈាម (Hypotention) បើ​អាច​គួរ​ផ្អាក​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម ​រយៈពេល ២-៣ ថ្ងៃ​មុន​ចាប់​ផ្ដើម​ព្យាបាល​ដោយ​ថ្នាំនេះ។ ​បើ​​នៅតែ​មិនអាច​គ្រប់គ្រងសម្ពាធ​ឈាម តាម​រយៈ​ការ​ប្រើ​តែ​ថ្នាំ Lisinopril ការ​ព្យាបាល​ដោយ​បន្ថែម​ថ្នាំ​បញ្ចុះ​ទឹកនោម​នឹង​ចាប់​ផ្តើម​ជា​ថ្មី។

ប្រសិន​បើការ​ព្យាបាល​ដោយ​ថ្នាំ​បញ្ចុះទឹកនោម​ មិនអាច​បន្តទេ កម្រិត​ព្យាបាល​ដំបូង​គួរ​តែ​ប្រើ​ត្រឹម ៥​មិល្លីក្រាម និង​តាមដានយ៉ាង​ប្រុង​ប្រយ័ត្ន​ពីសំណាក់​គ្រូពេទ្យ រយៈពេល ២-៣​ម៉ោង និង​រហូត​ដល់​សម្ពាធ​ឈាម​ថេរ។ ប៉ុន្តែ​ពេល​មាន​ការលាង​ឈាម​ថ្នាំ Lisinopril នឹង​ត្រូវ​ដក​ចេញ​មិន​ឲ្យ​ប្រើប្រាស់​បន្ត​នោះ​ឡើយ។

មតិ​យោបល់​ផ្សេងៗ

ការ​ណែនាំ

– គួរ​តែ​ផ្ដល់​ថ្នាំ​នេះ​ប្រើ​ម្ដង​ក្នុង​មួយ​ថ្ងៃ
– អាច​លេប​មុន​អាហារ ឬក្រោយ​អាហារ​ក៏បាន
– ចំពោះ​អ្នក​ជំងឺ​ខ្សោយ​បេះដូង មាន​សម្ពាធ​ឈាម​ធម្មតា ​ឬទាប ​ថ្នាំនេះអាច​នឹងធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់តែ​ទាប។

ប៉ុន្តែ​ករណី​នេះ មិន​មែនជា​មូលហេតុនាំឲ្យ​បញ្ឈប់​ការ​ព្យាបាល​ឡើយ។ បើសិនសម្ពាធ​ឈាម​ទាប (Hypotention) ក្លាយ​ជា​រោគសញ្ញា​ជំងឺ​ (Symptomatic) ការ​កាត់​បន្ថយ​កម្រិត​ព្យាបាល ​ឬ​បញ្ឈប់​ការ​ព្យាបាល​ជា​រឿង​ចាំបាច់។

ជាទូទៅ

– ថ្នាំ​នេះ​តែង​ត្រូវ​បាន​ប្រើ​ព្យាបាល​ជាមួយ​ថ្នាំបញ្ចុះ​ទឹកនោម​ និងថ្នាំ​ព្យាបាល​ជំងឺ​ខ្សោយ​បេះដូង (Digitalis)។

– បន្ទាប់​ពី​លើក​ទី​មួយ​នៃ​ការ​ព្យាបាល​រលាក​សាច់​ដុំ​បេះដូង គ្រប់​ថ្នាំ ACE inhibitors ទាំង​អស់ អាច​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា មាន​ប្រសិទ្ធភាព​ដូច​គ្នា ​កាត់​បន្ថយ​អត្រា​ស្លាប់​ និងការរើ​ឡើង​វិញ​នៃ​ជំងឺ។

– អាទិភាព​ព្យាបាល លើ​អ្នក​ជំងឺ​ប្រឈម​​ខ្ពស់​ជាមួយ​រោគសញ្ញា​សម្ពាធ​ឈាម​ទាប ដូច​ជា អ្នក​ជំងឺ​បាត់បង់​សារជាតិ​អំបិល ឬ​សូដ្យូម​ក្នុង​ឈាម​ធ្លាក់ចុះ (Hyponatremia) ខ្វះ​ឈាម (Hypovolemia) និង​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​ដោយថ្នាំ​បញ្ចុះ​ទឹកនោម​ខ្លាំង​ ​នឹង​មាន​អាការៈ​ធ្លាក់​សម្ពាធ​ឈាម ហេតុនេះ​គួរ​តាម​ដាន​មុខងារ​តម្រង​នោម​ និង​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម។

– ប្រសិន​បើ​មិន​អាច​បញ្ឈប់​ការ​ព្យាបាល​ដោយ​ថ្នាំបញ្ចុះ​ទឹកនោម ​មុន​ចាប់​ផ្ដើម​ប្រើថ្នាំ Lisinopril បាន អ្នក​ជំងឺ​គួរ​តា​មដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​២-៣ ​ម៉ោង​ក្រោយ​ពេល​ប្រើ​កម្រិត​ព្យាបាល​ដំបូង រហូត​ដល់​សម្ពាធ​ឈាម​មាន​ស្ថិរភាព។ ប្រសិទ្ធភាព​ថ្នាំ Lisinopril និង​ថ្នាំបញ្ចុះ​ទឹកនោម ពេល​ប្រើ​រួមគ្នា​ នឹង​កាន់​តែ​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​ចុះ។

– ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់​បំផុត ​ត្រូវ​ការ​ពេល​ ២-៤ សប្តាហ៍ ដើម្បី​ព្យាបាល។

– ជំងឺ​រលួយសាច់ដុំ​បេះដូង​ស្រួច​ស្រាវ (Myocardial infarction)៖ ​បន្ថែម​ពីលើ​ថ្នាំ​នេះ អ្នក​ជំងឺ​គួរ ​ប្រើ​ថ្នាំ​ផ្សេង​ទៀត ​ដូចជា​ ពពួក​ថ្នាំ Thrombolytics ថ្នាំ Aspirin និង​ពពួក​ថ្នាំ​ Beta-blocker ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ស្តង់ដារ​ព្យាបាល។

– ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម​របស់ថ្នាំ​នេះ​ គឺ​អាច​រក្សា​សម្ពាធ​ឈាម​ក្នុង​កម្រិតទាប​​រយៈ​ពេលយូរ។ ដូច​នេះ ករណី​ឡើង​សម្ពាធ​ឈាម​ជា​ថ្មី មិន​ពាក់ព័ន្ធ​ការ​ឈប់​ប្រើ​ថ្នាំ​នេះ​ភ្លាមៗ​ ឬសម្ពាធ​ឈាម​ឡើង​បន្តិច​ម្តងៗ​នោះឡើយ​ បើ​ធៀប​នឹង​ស្ថានភាព​មុន​ការ​ព្យាបាល។

ការ​ណែនាំ​សម្រាប់​អ្នកជំងឺ

– ថ្នាំ​នេះ​អាច​ត្រូវ​លេប​មុន​ឬ​ក្រោយ​អាហារ ប៉ុន្តែ​គួរតែ​ត្រូវ​លេប​ទៀង​ពេល​រៀង​រាល់​ថ្ងៃ។

– អាច​នឹង​ប៉ះពាល់​ដល់​ការ​បើកបរ​ និង​បញ្ជា​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ។

១១- កូន​ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

កម្រិត​ប្រើ​ទូទៅ​សម្រាប់​ក្មេងៗមានជំងឺ​លើស​សម្ពាធ​ឈាម (ក្មេងៗ​អាយុ ៦ ឆ្នាំឡើង)

– កម្រិត​ប្រើ​ដំបូង៖ ០,០៧ មិល្លីក្រាម/គីឡូក្រាម លេប​មួយ​ថ្ងៃម្តង (កម្រិត​ប្រើ​ដំបូង​ខ្ពស់​បំផុត​ ត្រឹម ៥ មិល្លីក្រាម/​​ថ្ងៃ)។
– កម្រិត​ប្រើ​បន្ថែម៖ គួរ​កែតម្រូវ​អាស្រ័យ​កម្រិត​សម្ពាធ​ឈាម​នៅ​ចន្លោះ​ ១-២ សប្ដាហ៍​ក្រោយ​ព្យាបាល។
– កម្រិត​ប្រើ​អតិបរមា៖ កម្រិត​ប្រើ លើស​ពី ០,៦១ មិល្លីក្រាម​/គីឡូក្រាម ឬ​ច្រើន​ជាង ៤០​មិល្លីក្រាម មិនទាន់​បាន​សិក្សា​ទៅ​លើ​ក្មេង​នៅ​ឡើយ​ទេ។

មតិ​យោបល់

– មិនមាន​ការ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​នេះ​ព្យាបាល​ក្មេងៗ​អាយុ​តិច​ជាង​ ៦ឆ្នាំ ឬ​ក្មេងៗ​មាន​បញ្ហា​តម្រង​នោម (Glomerular filtration តិច​ជាង​ ៣០ មិល្លីលីត្រ/នាទី) នោះ​ទេ។

កត្តា​បម្រុង​ប្រយ័ត្ន

សុវត្ថិភាព និង​ប្រសិទ្ធភាព មិនទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ​ចំពោះ​អ្នក​ជំងឺ​មាន​អាយុ​តិច​ជាង​ ៦ ឆ្នាំ។

១២- ទម្រង់​ថ្នាំដូច​ម្ដេច​ខ្លះ?

ថ្នាំ Lisinopril ទម្រង់ ​និង​កម្រិត​ប្រើ​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់​សម្រាប់​លេប
– ថ្នាំល្បាយ សម្រាប់​ផឹក

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរស័ព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញវេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 12, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 23, 2019

អ្នកអាចចូលចិត្ត