backup og meta

បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 30, 2021

    បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

    ជា​ទូទៅ ក្នុង​ពេល​សម្រាក ចង្វាក់​បេះ​ដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់​ពី​ ៦០-១០០​ដង/នាទី។ បើ​បេះ​ដូង​មាន​អត្រា​នៃ​ការ​លោត​ច្រើន​ជាង ​១០០​ដង/នាទី ​នៅ​ពេល​សម្រាក មានន័យ​ថា បេះ​ដូង​យើង​លោត​ញាប់​ខុស​ប្រក្រតី​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី

    ក្នុង​ករណី​បេះ​ដូង​ដើរ​ញាប់ អាច​នាំ​ឲ្យ​រំខាន​ដល់​មុខ​ងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង​ស្លាប់​បាន តែ​នៅ​ពេល​ខ្លះ បេះ​ដូង​ដើរ​ញាប់​មិន​បង្ក​ជា​រោគ​សញ្ញា ឬ​ផល​វិបាក​អ្វី​ឡើយ ហើយ​ការ​ដែល​បេះ​លោត​ញាប់​អាច​បណ្ដាល​មក​ពី៖

    -​ ជំងឺ​បេះ​ដូង

    – ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន

    – ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន

    – ប្រើ​ប្រាស់​ថ្នាំ

    -​ មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា ស្ត្រេស ឬ​ថប់​បារម្មណ៍

    – កង្វះ​គ្រាប់​ឈាម

    – អាយុ ឬ​គ្រួសារ​មាន​ប្រវត្តិ​មាន​បញ្ហា​បេះ​ដូង​ដើរ​ញាប់៕ លើស​ពី​នេះ នៅ​មាន​បញ្ហា​ច្រើន​ទៀត ដែល​ដាក់​សម្ពាធ​លើ​បេះ​ដូង ឬ​ការ​ខូច​ជាលិកា​បេះ​ដូង ជា​ហេតុ​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់។

    ឈឺបេះដូង

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា បេះ​ដូង​លោត​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះ​ដូង ដែល​នាំ​ឲ្យ​ចរន្ត​អគ្គិសនី​រត់​លឿន​ពេក (បញ្ជាក់៖ ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ចរន្ត​អគ្គិសនី​ជា​ច្រើន​រត់​នៅ​ក្នុង​ជាលិកា​បេះ​ដូង)។

    ដូច​នេះ​ហើយ មាន​តែ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ឬ​កា​ទទួល​បាន​ការ​​ព្យាបាល​ជំងឺ ទើប​អាច​កាត់​បន្ថយ និង​គ្រប់​គ្រង​បញ្ហា​បេះ​ដូង​ដើរ​ញាប់ ឬ​គ្រប់​គ្រង​ជំងឺ​ដែល​បណ្ដាល​ឲ្យ​បេះ​ដូង​លោត​ញាប់​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម