backup og meta

ជំងឺអេពីឡឹបស៊ី ឬឆ្កួតជ្រូក មកពីអី? ពេលប្រកាច់ត្រូវជួយអ្នកជំងឺរបៀបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 23, 2021

    ជំងឺអេពីឡឹបស៊ី ឬឆ្កួតជ្រូក មកពីអី? ពេលប្រកាច់ត្រូវជួយអ្នកជំងឺរបៀបណា?

    ជំងឺ​អេពីឡឹបស៊ី ដែល​ពលរដ្ឋ​យើង​ស្គាល់ និង​ចំណាំ​តែ​ហៅ​ថា ឆ្កួតជ្រូកនោះ តើ​​បណ្តាល​មក​ពីមូលហេតុ​អី? យើង​ត្រូវ​ជួយ​អ្នក​ជំងឺ​ដោយ​របៀប​ណា ទើប​មិន​មានគ្រោះ​ថ្នាក់ដល់ជីវិត?

    តាម​ពិត​ជំងឺ​អេពីឡឹបស៊ី មិន​មែន​ជា​ជំងឺ​ឆ្កួត​ជ្រូក​ដូច​ដែល​គេ​ហៅ​នោះ​ឡើយ ជំងឺ​នេះ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​កោសិកា​ខួរក្បាល។ ជំងឺ​អេពីឡឹបស៊ី មាន​ច្រើន​ទម្រង់ ដូចជា ការ​ប្រកាច់​ដោយ​ផ្នែក ការ​ភ្លឹក ការ​កន្ត្រាក់​សាច់ដុំ និង​ការ​ប្រកាច់​ពេញ​ទាំង​ខ្លួន​ជា​ដើម។

    សមាគម​គ្រូពេទ្យ​ប្រសាទសាស្ត្រ​កម្ពុជា នា​ពេល​កន្លង​មក​បាន​ស្នើ​ឲ្យ​បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ប្រើ​ឈ្មោះ អេពីឡឹបស៊ី ជំនួស​ឲ្យ​ជំងឺ​ឆ្កួត​ជ្រូក ដើម្បី​កុំ​ឲ្យ​មាន​ការ​រើស​អើង ពេប​ជ្រាយ​លើ​អ្នក​ជំងឺ។

    តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មិន​ថា​នៅ​ស្រុក​ខ្មែរ ឬ​បរទេស​នោះ​ទេ អ្នក​ជំងឺ​​អេពីឡឹបស៊ី ​ច្រើន​មិន​បាន​មក​ទទួល​ការ​ព្យាបាល​ ដោយសារ​ទម្លាប់ និង​កង្វះ​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ ពេល​ខ្លះ​អ្នកជំងឺត្រូវ​ខក​ខាន​មិន​បាន​បញ្ចប់​ការ​សិក្សា ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ។ ឯមូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​អេពីឡឹបស៊ីមាន​ច្រើន ហើយ​អ្នក​ជំងឺ​លេច​ចេញ​ជា​រោគ​សញ្ញា​ម្តងៗ គឺ​ដោយ​សារ​មាន​ការ​ប្រែប្រួល​ខុស​ពី​ធម្មតា នៃ​បន្ទុក​ចរន្ត​អគ្គិសនី​របស់​កោសិកា​ខួរក្បាល។

    ជំងឺអេពីឡឹបស៊ី

    មូលហេតុនាំឲ្យកើតជំងឺអេពីឡឹបស៊ី

    – ធ្លាប់​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃរឈាម​ខួរក្បាល

    – ធ្លាប់​មាន​គ្រោះ​ថ្នាក់​ប៉ះ​ក្បាល

    – ធ្លាប់​រលាក​ខួរក្បាល រលាក​ស្រោម​ខួរក្បាល

    – មាន​ដុំ​សាច់ មហារីក ដុំ​មេរោគ​របេង ឬ​ដុំ​ពង​តេនញ៉ា នៅ​ក្នុង​ខួរក្បាល

    – ការ​វិវត្ត​ខុស​ប្រក្រតី​របស់​ខួរក្បាល​ដោយសារ​កត្តា​ផ្សេងៗ តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ

    – ពុល​ដោយសារ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក ឬ​ប្រើ​ថ្នាំ​ញៀន​ផ្សេងៗ។

    ចំពោះ​វិធី​ជួយ​សង្គ្រោះ​អ្នក​ជំងឺ អេពីឡឹបស៊ី នៅ​ពេល​មាន​អាការៈ​ប្រកាច់ សន្លប់​បាត់​ស្មារតី​ដួល​ម្តងៗ យើង​ត្រូវ​ជួយ​អ្នក​ជំងឺ​ឲ្យ​ដេក​ផ្អៀង ចៀស​វាង​ការ​ដាក់​ឲ្យ​គេង​ត្រង់ ឬ​ផ្ងារ ដើម្បីបង្ការពេលអ្នក​ជំងឺ​ច្រាល​អាហារ​ចេញ​មក​អំឡុង​ពេល​ប្រកាច់ បង្ក​ទៅ​ជា​ស្ទះ​ដង្ហើម ប៉ះពាល់​ដល់​ជីវិត។ ក្នុងនោះត្រូវ​ចៀសវាង​ការចាប់ដៃចាប់ជើងអ្នកជំងឺ ត្រឹមយកវត្ថុមុតស្រួច ឬអ្វីដែលអាចបង្កគ្រោះថ្នាក់ចេញឲ្យឆ្ងាយពីអ្នកជំងឺ។

    ដើម្បី​បង្ការ​ការ​ប្រកាច់ អ្នក​ជំងឺ​អេពីឡឹបស៊ី ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់ ចៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង និង​ការងារ ឬ​ស្ថានភាព​ផ្សេងៗ ដែល​អាច​មាន​គ្រោះថ្នាក់​ខ្លាំង ដូចជា​ឡើង​ទី​ខ្ពស់ នៅ​ក្បែរ​ទឹក ភ្លើង ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម