backup og meta

ហេតុអីចាំបាច់ហ្វឹកហាត់ខួរក្បាលខាងស្តាំក្មេង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 30, 2020

    ហេតុអីចាំបាច់ហ្វឹកហាត់ខួរក្បាលខាងស្តាំក្មេង?

    កា​រអប់រំ​ខួរក្បាល​ខាង​ស្តាំ​មាន​សារៈ​សំខាន់ និង​តួនាទី​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អប់រំ​សម្រាប់​សតវត្សរ៍ទី​២០ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​សាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method។

    លោកថា​ការ​អប់រំ​ខួរក្បាល​ខាងស្តាំ គឺ​ជា​ការ​អប់រំ​ដែល​នឹង​ជួយ​បណ្តុះ និង​អភិវឌ្ឍ​កុមារ​ដល់​បេះដូង និង​ចិត្ត​គំនិត​របស់​ពួក​គេ។ ការ​អប់រំ​សម្រាប់​ពេល​អនាគត​ត្រូវ​ផ្តល់​ឲ្យ​កុមារ​ចេះ​គិត ពិចារណា​ល្អិត​ល្អន់ និង​វែង​ឆ្ងាយ​ពី​ខ្លួន​ឯង គុណភាព​ជីវិត​របស់​ពួកគេ ពិភព​ជុំវិញ​របស់​ពួកគេ និង​មនុស្ស​ជាតិ​ទូទៅ ជា​ជាង​ការ​រៀនសូត្រ​ដោយ​ផ្តោត​តែ​ចំណេះ​ដឹង និង​ការ​ពិត។

    អត្ថប្រយោជន៍​នៃ​ការ​ហ្វឹកហាត់​ខួរក្បាល​ខាង​ស្តាំ

    បើតាម​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA  ក្មេងដែលមាន EQ ខ្ពស់ គឺជាក្មងដែលបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ ដែលនេះEQ មក​ពី​ពាក្យ​ពេញ​ថា Emotional Intelligence ឬ Emotional Quotient សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ។

    លោកស្រី​បញ្ជាក់ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​បើ​សិន​ជា​ក្មេង​មាន EQ ច្រើន​ខ្ពស់ ក្មេង​នោះ​មាន​សក្តា​នុពល​ក្លាយ​ជា​អ្នក​ដឹកនាំ​ខ្លាំង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ក្មេង​មាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេង​នោះ​ធំ​ឡើង​អាច​ក្លាយ​ជា​អ្នក​បច្ចេកទេស ដោះស្រាយ​បញ្ហា​ជាមួយ​ម៉ាស៊ីន បច្ចេកទេស បើ​ធ្វើ​អ្នក​ដឹកនាំ ដោះ​ស្រាយ និង​ធ្វើការ​ជាមួយ​មនុស្ស Creativity ពិត​ជា​ពិបាក។

    “បើ​យើង​បង្រៀនកូន​ទាក់​ទង​នឹង​ចំណេះដឹង លេខ​អី​ច្រើន គឺ​យើង​កំពុង​តែ​ជួយ​ខួរក្បាល​ខាង​ឆ្វេង​កូន ប៉ុន្តែ​បើ​សិន​ជា​យើង​ធ្វើ​រឿង​ដែល​ភ្ញោច​ទៅ​នឹង​អារម្មណ៍ ជា​តួនាទី​របស់​ខួរក្បាល​ខាង​ស្តាំ បង្កើត EQ ខ្ពស់​ឲ្យ​កូន”។ លោកស្រី សរ មន្ថា រៀបរាប់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម