backup og meta

៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 29, 2022

    ៥​ ចំណុច ​ជួយ​ប៉ា់ម៉ាក់​បង្កើត​ទម្លាប់​គេង​ល្អ​ដល់កូន

    ដើម្បី​ជួយ​ឲ្យ​កូនៗ​វៃ​ឆ្លាត សុខភាព​ល្អ មិន​មែន​ត្រឹម​តែ​ត្រូវការអាហារ​ល្អៗ បរិយាកាស​រស់​នៅ​សម្បូរ​បែប និង​កូន​ចង់​បាន​អី​បាន​នឹង​នោះ​ទេ។ ចង់​ឲ្យ​កូន​ធំធាត់​​លូត​លាស់​ទាំង​រាងកាយ ប្រាជ្ញា សុខភាព​ទន្ទឹម​គ្នា ប៉ាម៉ាក់ ចាំ​បាច់​ត្រូវ​តែ​បង្កើត​ទម្លាប់​រស់​នៅ​ល្អៗ​ឲ្យ​អូនៗ ក្នុង​នោះ​ទម្លាប់​នៃ​ការ​គេង ក៏ជា​ផ្នែក​មួយ​សំខាន់​ដូច​គ្នា។ អត្ថបទ​ខាងក្រោម​នេះ នឹង​ជួយ​ម៉ាក់​ប៉ា អាច​បង្កើត​ទម្លាប់ ​គេ​ង​ល្អ​មួយ​សម្រាប់​កូនៗ​បាន។

    ១- គេង​ទៀង​ពេល​ជួយ​ឲ្យ​គុណភាព​ដំណេក​ក្មេង​ប្រសើរ​ឡើង

    ការ​កំណត់ពេល​​លេង​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​អូនៗ​ជាជំហាន​ដំបូង​ដែល​ប៉ាម៉ាក់​ត្រូវ​ធ្វើ​ ដើម្បី​បង្កើត​ទម្លាប់​គេង​ត្រឹម​ត្រូវ​មួយ។ កុំ​ឲ្យ​អូនៗ​លេង​ទូរសព្ទ ឬមើលកុំ​ព្យុទ័រ មើល​ទូរទស្សន៍យូរ​ពេក យ៉ាង​ហោច​ណាស់មួយ​ម៉ោង​មុន​ពេល​គេង។ ប៉ាម៉ាក់​មិនគួរ​ឲ្យ​កូនៗ​មើលឧបករណ៍ទាំងនោះ​ជិត​ដល់ម៉ោង​គេងនោះទេ ព្រោះ​អេក្រង់​គ្រឿង​អេឡិច​ត្រូនិក​ទាំង​នេះ អាច​រំញោច និង​រំខាន​ភាព​ងងុយ​គេង ជា​មូល​ហេតុ​នាំ​ឲ្យ​គុណ​ភាព​ដំណេក​ក្មេង​ធ្លាក់​ចុះ។

    ២- បន្ទប់​កូន​យើង​គេង​ត្រូវ​តែ​មាន​ផាសុកភាព

    ត្រូវ​ប្រាកដ​ថា បន្ទប់​សម្រាប់​អូនៗ​គេង ទោះ​គេង​ជា​មួយ​យើង​ក៏ដោយ ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្តៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ បើ​អូនៗ​ខ្លាច​បន្ទប់​ងងឹង អាច​ជ្រើស​ប្រើ​អំពូល​រាត្រី​ប្រភេទ​ណា​ក៏​ដោយ អាច​ជួយ​ឲ្យ​បន្ទប់​គេង​មើល​ទៅ​កាន់​តែ​ស្រទំ តាម​តែ​អាច​ធ្វើ​បាន។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាពងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- ចំណាយ​ពេល​វេលា​កាន់​តែ​ច្រើន​ជា​មួយ​កូន

    បើ​កូន​យើង​ឈាន​ដល់​វ័យ​ត្រៀម​ចូល​សាលា ឬធំ​ជាង​នេះ ត្រូវ​ប្រាកដ​ថា យើង​ផ្តល់​ពេល​វេលា​ឲ្យ​កូនៗ​ទាំង​អស់​បាន​គ្រប់​គ្រាន់ ពិសេស​បើ​កូនៗ​មិន​បន្ត​គេង​ជាមួយ​ប៉ាម៉ាក់​ទេ​នោះ។ អាច​បែក​ចែក​ពេល​វេលា​នៅ​ជិត​ប្តី​ប្រពន្ធ​យើងទៅ​នៅ​ក្បែរ​កូន​ខ្លះ​មុន​ពេល​ពួក​គេ​ចូល​គេង ដែលនេះ​អាច​ជួយ​ឲ្យ​កូនកាន់​តែ​មាន​ភាព​កកក្តៅ គេង​លក់​ស្កប់​ស្កល់​បាន។

    ៤- កុំ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន

    រឿង​នេះ​ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្តិច ពិសេស​កូន​ធំៗ​របស់​យើង គួរ​ប្រាប់​កុំឲ្យ​ផឹក​កាហ្វេ​មុន​ពេល​ចូល​គេង។ យ៉ាង​ណា អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន ក៏​មាន​ជាតិ​កាហ្វេអ៊ីន ដែល​ប៉ាម៉ាក់​មិន​សូវ​ចាប់​អារម្មណ៍ ដូច​ជា​សូកូឡា តែ​កំប៉ុង ឬដប សូម្បី​តែ​ទឹក​ក្រូច។ ប៉ាម៉ាក់​ត្រូវ​អាន​ការណែនាំ​លើ​ផលិតផល​ទាំង​នោះ ថាតើ​មាន​លាយ​ជាតិ​កាហ្វេអ៊ីនក្នុង​នោះ ឬ​យ៉ាង​ណា មុន​នឹង​ឲ្យ​កូនៗ​យើង​ញ៉ាំ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- មើល​ភាព​ងងុយ​គេង​របស់​កូន​ជា​ជាង​ផ្ទៀង​នាឡិកា

    ដើម្បី​ដឹង​ថា កូន​យើង​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់​គ្រាន់ គឺ​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ក្មេង។ អូនៗ​មួយចំនួន ប្រហែល​ជា​គេង​ប្រមាណ ៨ម៉ោង គ្រប់​គ្រាន់​ហើយ ប៉ុន្តែ​អូនៗ​ខ្លះ​អាច​នឹង​ត្រូវ​ការ​ពេល​ដល់​ទៅ១០​ម៉ោង ឬ​ច្រើន​ជាង​នេះ។

    ចង់​ដឹង​ថា​កូន​គេង​បាន​គ្រប់​គ្រាន់ ឬអត់ អាច​តាម​ដាន​សកម្មភាព​របស់​កូន ដូច​ជា​ការ​ផ្ចង់​អារម្មណ៍ ភាព​អត់ធ្មត់ ការ​ចងចាំ និង​ការ​ផ្តោត​អារម្មណ៍​លើ​អ្វី​មួយ។ បើ​សង្កេត​ឃើញ​សញ្ញា​ណា​មួយ​ខុស​ប្រក្រតី ប្រញាប់​ហៅ​កូន​ចូល​គេង​ពី​ព្រលប់ កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប្រឆាំង​ដំណើរ​ពេល​ចូល​គេង ហើយ​រៀប​ចំ​ពេល​វេលា​គេង​ឲ្យ​បាន​ទៀង​ទាត់​រៀង​រាល់​ថ្ងៃ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម