backup og meta

៤ ចំណុច ម៉ាក់ប៉ាធ្វើ អាចប៉ះពាល់ដល់អារម្មណ៍កូនៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 09, 2020

    ៤ ចំណុច ម៉ាក់ប៉ាធ្វើ អាចប៉ះពាល់ដល់អារម្មណ៍កូនៗ

    ជឿ​ថា​ម៉ាក់​ប៉ា​សម័យ​ថ្មី​នេះ យល់​ដឹង​ច្រើន​ថា ក្មេង​ក៏​អាច​កើត​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ដូច​ចាស់ៗ​ដែរ​ព្រោះ ក្មេងៗ​ភាគ​ច្រើន ឆាប់​ទទួល​រង​ឥទ្ធិពល​ផ្នែក​អារម្មណ៍​ណាស់ ឆាប់​ខឹង ឆាប់​យំ ហើយ​ក៏​ឆាប់​សប្បាយ​ដែរ។ ពេល​ខ្លះ អារម្មណ៍​ទាំង​នោះ​អាច​បណ្ដាល​មក​ពី​ទង្វើ​ដែល​ម៉ាក់​ប៉ា​ធ្វើ​មួយ​ពេល ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូន​បាន​ដោយ​មិន​ដឹង​ខ្លួន។

    ១.ម៉ាក់​ប៉ា​ឈ្លោះ​គ្នា

    បង​ស្រី ថាវរ៉ា អ្នក​លក់​ដូរ​នៅ​ផ្សារ​ឯករាជ្យ៣ នៅ​ភ្នំពេញ​នេះ បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​ម៉ាក់​ប៉ា​ឈ្លោះ​គ្នា​ម្តងៗ កុំ​គិត​ថា កូន​តូចៗ​មិន​ដឹង​អី។ ក្មេង​តូចៗ​ភាគច្រើន ឲ្យ​តែ​ពេល​ឃើញ ម៉ាក់​ប៉ា​ស្រែក​គំហក​ដាក់​គ្នា មាន​ពេល​ខ្លះ​ឃើញ​មាន​ប្រើ​ហិង្សា ទោះ​កូន​ស្ដាប់​មិន​យល់ ក៏​ដឹង​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន​ដែរ។ ការ​ឈ្លោះ​គ្នា​របស់​ម៉ាក់ប៉ា អាច​ធ្វើ​ឲ្យ​កូន​ខ្លាច ព្រួយ​បារម្ភ ហើយ​អាច​ឲ្យ​កូន​គិត​ថា នៅ​ក្នុង​ក្រុម​គ្រួសារ​បាត់​បង់​ភាព​កក់​ក្តៅ។

    ២. គ្មាន​ពេល​សម្រាប់​កូន

    ការ​ទទួល​បាន​ការ​ថែ​ទាំ​ពី​ម៉ាក់​ប៉ា​ផ្ទាល់​គឺ​ចាំបាច់​បំផុត ព្រោះ​ឲ្យ​តែ​មាន​ម៉ាក់ប៉ា​នៅ​ក្បែរ ចាំ​ជួយ កូនៗ​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត និង​មាន​ភាព​កក់​ក្តៅ។ ផ្ទុយ​ទៅ​វិញ បើ​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​រវល់​តែ​ការងារ គ្មាន​ពេល​សម្រាប់​កូន អាច​បណ្ដាល​ឲ្យ​បាត់​បង់​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ ហើយ​អាច​ឲ្យ​កូន​គិត​ថា ក្នុង​គ្រួសារ​គ្មាន​ភាព​កក់​ក្តៅ និង​គ្មាន​អ្នកណា​ខ្វាយ​ខ្វល់​ពី​ខ្លួន។

    អត្ថបទពាក់ព័ន្ធ៖

    ៣.មិន​ចេះ​លើក​ទឹក​ចិត្ត

    កូនតូចៗ​គ្រប់​រូប​ត្រូវ​ការ​លើក​ទឹក​ចិត្ត ជាពិសេស អំឡុង​ពេល​​ស្ត្រេស​ដូចជា ពេល​ប្រឡង ឬ​គ្រាន់​តែ​ពេល​បំពេញ​កិច្ច​ការ​តូច​តាច​ដូច​ជា ពេល​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​ក្តី។ ការ​ជំរុញ​ទឹក​ចិត្ត​សម្រាប់​ក្មេង វា​ជា​ហេតុ​ផល​សាមញ្ញ​មួយ​ដែល​ជំរុញ​ឲ្យ​ពួក​គេ ធ្វើ​បាន​ល្អ​ក្នុង​ការ​បំពេញ​កិច្ចការ​អ្វី​មួយ​។

    ៤.ប្រៀបធៀប​កូន​នឹង​អ្នក​ផ្សេង

    នេះ​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​លើក​មក​និយាយ នៅ​ពេល​ខឹង ឬ​មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​កូន​ធ្វើ តែ​វា​អាច​ផ្តល់​ផល​មិន​ល្អ​ខ្លាំង ទៅ​លើ​ផ្លូវ​ចិត្ត និង​ការ​គិត​របស់​កូន​បាន។ បងស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ​នេះ បាន​ឲ្យ​ដឹង​ថា “នៅ​ពេល​ដែល​ខ្ញុំ​លើក​កូន​ខ្លួន​ទៅ​ប្រៀប​នឹង​កូន​អ្នក​ជិត​ខាង កូន​ខ្ញុំ​គាត់​ទម្លាក់​ទឹក​មុខ​លឿន​មួយ​រំពេច មិន​និយាយ​ស្តី ចង់​មួយ​អាទិត្យ ដល់​ថា្នក់​ខ្ញុំ​ភ័យ​ខ្លួន។’ បើ​ចង់​ឲ្យ​កូន​ល្អ ប្រៀប​ធៀប​កូន​នឹង​អ្នក​ដទៃ មិន​មែន​ជា​វិធី​ល្អ​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​មាន​គំនិត និង​ផែន​ការ​ខុស​ៗ​គ្នា។

    ដូចគ្នានេះដែរ លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា បាន​លើកឡើងថា ក្មេង​មាន​ទេព​កោសល្យ​ផ្សេងៗ​គ្នា ការ​ប្រៀប​ធៀប​មិន​អាច​ជួយ​អ្វី​កូន​បាន​ច្រើន​ទេ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ឫការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម