ថ្នាំបំបាត់ការឈឺចាប់ដែលអាចប្រើបានដោយមិនចាប់បាច់វេជ្ជបញ្ជា គួរតែមាននៅក្នុងផ្ទះជាស្រេច។ ឲ្យថ្នាំប្រឆាំងការរលាកក្នុងមាត់ទៅកូន ដោយកម្រិតថ្នាំអាស្រ័យទៅតាមអាយុ (សាកសួរឱសថការី ឬអាចមើលនៅលើប្រអប់ថ្នាំពីការណែនាំ)។ ជាការល្អ គួរតែឲ្យថ្នាំប្រភេទស៊ីរ៉ូមទៅក្មេង ព្រោះថ្មាំគ្រាប់ខ្លះដែលត្រូវទំពារនាំឲ្យក្មេងពិបាកលេប។
កាន់តែពិសេសមួយទៀត ប្រេងកូឡា (Clove oil) ក៏អាចប្រើជាថ្នាំបំបាត់ការឈឺចាប់ និងប្រឆាំងបាក់តេរីក្នុងមាត់ធ្មេញដូចគ្នា ដោយប៉ាម៉ាក់អាចប្រើសំឡីបៀកប្រេងកូឡា និងបិទទៅលើកន្លែងដែលរងផលប៉ះពាល់នៅជុំវិញធ្មេញកំពុងឈឺ។
បើតិចនិកទាំងនេះនៅតែមិនអាចជួយបានទៀត ជំហានបន្ទាប់កុំរង់ចាំឲ្យអាការៈឈឺធ្មេញរបស់កូនបាត់ដោយឯកឯងអី ព្រោះនឹងធ្វើឲ្យប៉ះពាល់សុខភាពក្មេង គួរប្រញាប់ទៅរកឱសថស្ថានណាបើកលក់ថ្នាំ ២៤ម៉ោង រកថ្នាំព្យាបាលអាការៈឈឺធ្មេញណា មានផ្ទុកបន្ថែមជាតិប្រេងកូឡា និងមានសុវត្ថិភាពសម្រាប់ក្មេង។