backup og meta

មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 27, 2020

    មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់

    ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​​លូតលាស់​បាន​ល្អ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​បង្ហាញ​នូវ​​ក្តី​កង្វល់​ថា កូន​អាយុ ១៣ ១៤ ១៥ ឆ្នាំ​ដូច​ក្មេង​ដទៃ​ដែរ តែ​កម្លាំង បញ្ញា​អី ម៉េចក៏មិន​អាច​ប្រឡង​ប្រជែង​ជាមួយ​ក្មេង​ខ្លះ​បាន​អ៊ីចឹង។

    កង្វល់​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បកស្រាយ​ថា ការ​ចិញ្ចឹម​កូន​ឲ្យ​លូត​លាស់​បាន​ល្អ​ទាំង​បញ្ញា​ស្មារតី និង​ផ្នែក​រូប​រាង​កាយ គឺ​អាស្រ័យ​លើ​ភាព​ប៉ិន​ប្រសប់​របស់​ឪពុក​ម្តាយ រួម​ទាំង​សុខភាព​កូន​ផង​ដែរ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​ថា យើង​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ​តើ​កូន​យើង​ក្នុង​វ័យ​កំពុង​តែ​លូតលាស់​ខ្លាំង​នេះ បែរ​ជា​ថមថយ​ទាំង​បញ្ញា និង​កម្លាំង ដោយសារ​មូលហេតុ​អី?

    ចំពោះ​មូល​ហេតុ​វិញ លោក​វេជ្ជបណ្ឌិត​រៀប​រាប់​ថា​មាន​កត្តា​ច្រើន​ដែល​យើង​ជា​ឪពុកម្តាយ​ត្រូវ​​ពិនិត្យ​មើល ក្នុង​នោះ​មាន​ដូចជា​ស្ថានភាព​សុខភាព​កូន ចំណី​អាហារ ការ​គេង និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ដើម។ “ទី១ គឺ​ជំងឺ ម៉ាក់ប៉ា​ត្រូវ​មើល តើ​កូន​យើង​មាន​ជំងឺ​អី​ទេ? ឬ​ក៏​ឧស្សាហ៍​ឈឺ​អត់? ទី២ គឺ​របប​អាហារ តើ​កូន​វ័យ​ហ្នឹង​ញ៉ាំ​អី​ខ្លះ? ញ៉ាំ​គ្រប់​គ្រាន់​ទេ? ឬ​ក៏​ញ៉ាំ​តែ​សាច់ ញ៉ាំ​តែ Fast Food ឯ​បន្លែ ផ្លែឈើ​វិញ​អត់​ដែល​ញ៉ាំ​សោះ ទី៣ គឺ​ការ​គេង​គ្រប់​គ្រាន់ បើ​គេង​មិន​គ្រប់ យប់​ឡើង​វក់​តែ​ហ្គេម និង​ទូរស័ព្ទ នេះ​ជា​បញ្ហា ទី៤ គឺ​ការ​ហាត់​ប្រាណ បើ​កូន​វ័យ​ជាង​១០ឆ្នាំ​ហើយ ញ៉ាំ​ក៏​ច្រើន គេង​ក៏​ច្រើន តែ​អត់​ហាត់​ប្រាណ​សោះ ច្បាស់​ជា​មិន​ល្អ​ទេ”។ លោក​វេជ្ជបណ្ឌិត រៀបរាប់។

    ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា យើង​មិន​អាច​កំណត់​ថា ក្មេង​អាយុ ១០ឆ្នាំ ឬ ១៥ ឆ្នាំ ដូច​គ្នា ដាច់ខាត​ត្រូវ​តែ​កម្ពស់​ស្មើគ្នា គីឡូ​ស្មើគ្នា បញ្ញា​ស្មើ​គ្នា​នោះ​ទេ ព្រោះ​ការ​លូត​លាស់​របស់​ក្មេង​ម្នាក់ៗ​មិន​ដូច​គ្នា​នោះ​ទេ ក្មេង​ខ្លះ​លូតលាស់​លឿន ឯ​ខ្លះ​ទៀត​ក៏​យឺត តែ​បើ​យឺត​ខ្លាំង​ពេក​នោះ​ទើប​ជា​បញ្ហា​ចោទ ដែល​ត្រូវ​រក​ដំណោះ​ស្រាយ​ភ្លាមៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម