backup og meta

ចង់ឲ្យកូនឆាប់ចេះអាន ម៉ាក់ប៉ាអាចជួយកូនតាមវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 29, 2020

    ចង់ឲ្យកូនឆាប់ចេះអាន ម៉ាក់ប៉ាអាចជួយកូនតាមវិធីទាំងនេះ

    នៅ​អាយុ ​៥ ​ឆ្នាំ​ដំបូង​របស់​កុមារ ផ្នែក​ខួរ​ក្បាល​​មាន​ការ​វិវត្តលឿន​បំផុត ដូច​នេះ​ការ​​ជំរុញ​​ការ​គិត​ពិចារណារ តាម​ការ​អាន​ ជា​​ប្រយោជន៍​ធំ​មួយ​ជួយ​សមត្ថភាព​ពួក​គេ នៅ​ពេល​ចូល​សាលា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ John Hutton អ្នក​​​ដឹក​នាំ​ការ​ស្រាវជ្រាវ ដោយ​មន្ទីរពេទ្យ​ Cincinnati Children នៅ​សហរដ្ឋ​អាមេរិក។

    មាន​តិចនិក​ល្អ​ណា អាច​ជួយ​ម៉ាក់​ប៉ា​ជំរុញ​ការ​អាន​របស់​កូន​ឲ្យ​ល្អ​ទេ?

    នៅ​ពេល​កូន​កំពុង​រៀន​អាន ហើយ​កូនៗ​មាន​ភាព​លំបាក​ក្នុង​ការ​អាន​ដោយ​ខ្លួន​ឯង ម៉ាក​ប៉ា​អាច​ជួយ​កូន​បាន​ដោយ​ប្រើ​វិធី​ច្រើន​យ៉ាង​ដែល​ក្នុង​នោះ​មាន​ដូច​ជា៖

    បង្កើត​ទម្លាប់​អាន៖ ការ​អាន​ជាមួយ​កូន​ជា​ប្រចាំ​អាច​ពង្រឹង​សមត្ថភាព​អាន​កូន​បាន​ច្រើន​ផ្នែក​ដូច ការ​យល់​សាច់​រឿង ចេះ​ពាក្យ​ច្រើន ចេះ​បញ្ចេញ​សំឡេងឲ្យ​ត្រូវ​តាម​ពាក្យ។ល។ ទោះ​បី​ជា​កូន​មិន​ទាន់​ចេះ​អាច​ខ្លួន​ឯង​ក្ដី យើង​ត្រូវ​អាន​ជាមួយ​កូន​រហូត ពួក​គេ​ចេះ​អាន​ដោយ​ខ្លួន​ឯង និង​យល់​ដឹង​ពី​គុណ​តម្លៃ​នៃ​ការ​អាន។

    រក​សៀវភៅ​ដែល​កូន​ចូលចិត្ត៖ បើ​កូន​មើល​ទៅ​ដូច​មិន​ចង់​អាន ឬ​លេង​អ្វី​ផ្សេងៗ​ពេល​យើង​អាន​ឲ្យ​ស្ដាប់ អាច​មក​ពី​វា​មិន​មែន​ដែល​រឿង​កូន​ចូល​ចិត្ត ឬ​ចង់​ដឹង។ យើង​គួរ​បង្ហាញ​ឲ្យ​កូន​ស្គាល់​នូវ​ប្រភេទ​សៀវភៅ​ខុស​គ្នា​ៗ ដើម្បី​ឲ្យ​កូន​ស្វែង​រក​សៀវភៅ​ដែល​ត្រូវ​នឹង​ចំណាប់​អារម្មណ៍​របស់​កូន។

    លេង​ល្បែង​ទាយ​អក្សរ៖ ពេល​ដែល​កំពុង​អាន យើង​អាច​លេង​ល្បែង​ទាយ​អក្សរ​ជាមួយ​កូនៗ ដោយ​ឲ្យ​កូន​ទាយ​ពី​ពាក្យ​ដែល​នឹង​ត្រូវ​អាន​បន្ទាប់ ឬ​អាច​ឲ្យ​កូន​ប្រកប​អក្សរ​ផង​ក៏​បាន។ ម៉ាក់​ប៉ា​ក៏​អាច​ឲ្យ​កូន​រៀន​ទាយ​ពី​ហេតុ​ការ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ក្រោយ​ៗ​បាន​ដែរ។

    បង្កើត​ឱកាស​ឲ្យ​កូន​អាន​បាន​ច្រើន៖ ចង់​ឲ្យ​កូន​អាន​បាន​ល្អ មិន​ចាំ​បាច់​ទាល់​បើក​សៀវភៅ បាន​អាន​កើត​ទេ។ យើង​អាច​ឲ្យ​កូន​អាន​ពាក្យ ឬ​ឃ្លា​ផ្សេងៗ​ដែល​យើង​ជួប​ប្រទះ​ក្នុង​ការ​រស់​នៅ​សព្វ​ថ្ងៃ​ក៏​បាន​ដែរ។ ឧទាហរណ៍. ពេល​ទៅ​មើល​កុន ឲ្យ​កូន​អាច​ចំណង​ជើង​រឿង ពេល​ធ្វើ​ដំណើរ ឲ្យ​កូន​អាន​ផ្លាក​សញ្ញា​ចរាចរណ៍​។ល។

    អានសៀវភៅ

    បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ចំណាយ​ពេល​អាន ឬ​បង្រៀន​កូន​ជា​រៀង​រាល់​ថ្ងៃ ជា​ទង្វើ​តូចតាច​មួយ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ ទទួល​បាន​អារម្មណ៍​ក្ដី​ស្រឡាញ់​ពី​ម៉ាក់​ប៉ា​ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន។

    ម៉្យាង​វិញ​ទៀត នៅ​ពេល​ដែល​យើង​ដក​ពេល​វេលា​ខ្លះ ក្នុង​ថ្ងៃ​ដ៏​មមាញឹក​របស់​យើង មក​ផ្ដោត​លើ​កូន ទោះ​បី ៤-១០​នាទី​ក្ដី នៅ​ពេល​ដែល​កូន​ធំ​ឡើង កូន​នឹង​អាច​យល់​ថា ម៉ាក់​ប៉ា​ព្យាយាម​បង្ហាញ​ក្ដី​ស្រឡាញ់​មក​ខ្លួន ទោះ​បី​ម៉ាក់​ប៉ា​រវល់​យ៉ាង​ណា​ក៏​ដោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម