backup og meta

តិចនិកសាមញ្ញបំផុត១នេះ អាចបង្កើនការយល់ចិត្តរវាងម៉ាក់ប៉ា និងកូនៗបានកាន់តែស្រួល

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 29, 2020

    តិចនិកសាមញ្ញបំផុត១នេះ អាចបង្កើនការយល់ចិត្តរវាងម៉ាក់ប៉ា និងកូនៗបានកាន់តែស្រួល

    ការ​យល់​ចិត្ត​គ្នា​រវាង​ប៉ា​ម៉ាក់ និង​កូន​ៗ សំខាន់​ណាស់​នៅ​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ឲ្យ​មាន​ភាព​ចុះ​សម្រុង និង​ផ្ដល់​ភាព​រីក​រាយ​នៅ​ក្នុង​ផ្ទះ។ ផ្ទុយ​ទៅ​វិញ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន មិន​សូវ​ចេះ​វិធី​បង្ហាញ​ក្ដី​ស្រឡាញ់ ឬ​មិន​ចូល​ចិត្ត​ស្រឡាញ់​កូន​ឲ្យ​យល់​ចិត្ត ព្រោះ​គិត​ថា អាច​ធ្វើ​ឲ្យ​កូន​ខូច ជា​ហេតុ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ខ្លួន និង​កូន​ៗ​មិន​ស្អិត​ល្មួត ម៉ាក់​ប៉ា​នៅ​ផ្សេង កូន​ៗ​នៅ​ផ្សេង​ជាដើម។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ត្បិត​តែ​យើង​ជា​ម៉ាក់​ប៉ា​មែន ប៉ុន្តែ​ពេល​ខ្លះ យើង​មិន​អាច​ដឹង​មិន​ពិត​ប្រាកដ​ទេ​ថា កូន​ៗ​ចង់​បាន​អ្វី​ពី​យើង​ជា​ឪពុក​ម្ដាយ។ ដូច​នេះ ដើម្បី​បង្កើន​ការ​យល់​ចិត្ត​គ្នា​កាន់​តែ​ប្រសើរ​រវាង​យើង និង​កូន ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ៗ រាយ​រ៉ាប់ ឬ​សរសេរ​ពី​អ្វី​ដែល​កូន​ចង់​ឲ្យ​យើង​ជា​ឪពុក​ម្ដាយ​ធ្វើ។ លោក​ស្រី​បន្ត​ថា ការ​ដែល​ប្រើ​វិធី​នេះ វា​មាន​អត្ថប្រយោជន៍​ដូច​ជា៖

    ទី១. ឲ្យ​កូន​ចេះ​រក​នឹក និង​គិត​ដោយ​ប្រើ​បញ្ញា​របស់​កូន

    ទី២. កូន​បាន​បង្ហាញ​អំពី​អ្វី​ពួក​គេ​ចង់​បាន

    ទី៣. បង្កើន​ការ​យល់​ចិត្ត​រវាង​ប៉ា​ម៉ាក់ និង​កូន​ៗ។ល។

    “ជាក់ស្ដែង ខ្ញុំ​បាន​ឲ្យ​កូន​របស់​ខ្ញុំ​សរសេរ​ពី​សកម្មភាព​ដែល​កូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​គេ ហើយ​កូន​ខ្ញុំ​បាន​សរសេរ​ថា ម៉ាក់​អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់ ម៉ាក់​ជួយ​កូន​ធ្វើ​លំហាត់ ម៉ាក់​លេង​ជាមួយ​កូន។ល។ សកម្មភាព​នេះ អាច​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​កូន​ចង់​បាន​អ្វី​ពី​យើង​ពិត​ប្រាកដ។”

    ស្រប​គ្នា​នឹង​ការ​ចិញ្ចឹម​កូន​នេះ​ដែរ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ថែម​ទៀត​ថា ម៉ាក់​ប៉ា​ក៏​គួរ​បែរ​មក​ចិញ្ចឹម​កូន​តាម​វិធី​ចិញ្ចឹម​កូន​តាម​បែប​វិជ្ជមាន​(Positive Parenting) វិញ​ម្ដង។

    ចុះ​បើ​កូន​និយាយ​មិន​ស្ដាប់ ខូច យំ​កូរ​យើង​ពេញ​ហ្នឹង​ គួរ​ចាត់​ការ​តាម​របៀប​ណា? ភាព​រឹង​រូស និង​ការ​យំ​រក​រឿង​​ជា​រឿង​ធម្មជាតិ​របស់​កុមារ ហើយ​អ្វី​ដែល​យើង​ជា​ម៉ាក់​ប៉ា​គួរ​ធ្វើ គឺ​មិន​មែន​ឲ្យ​កូន​ឈប់​យំ រក​រឿង​នោះ​ទេ។  ប៉ុន្តែ គឺ​ជា​វិធី​សាស្ត្រ​មួយ​ជួយ​ឲ្យ​កូន​ចេញ​ត្រួតបញ្ជា​ខ្លួន​ឯង នៅ​ពេល​ដែល​គេ​យំ​ខូច​ម្ដងៗ។ នៅ​ពេល​ដែល​ក្មេង​យំ កូន​ក៏​មាន​ការ​ឈឺ​ចាប់​ដែរ ហើយ​ត្រូវ​ការ​យើង​ជា​មនុស្ស​ចាស់​ជួយ​គេ។​​

    តិចនិកចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម