backup og meta

កូនអាយុ៣ឆ្នាំចុះក្រោម ប៉ាម៉ាក់ត្រូវដឹងវិធីអប់រំទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Prem Satya · កែ Jan 13, 2021

    កូនអាយុ៣ឆ្នាំចុះក្រោម ប៉ាម៉ាក់ត្រូវដឹងវិធីអប់រំទាំងនេះ

    ពេល​កូន​ៗ​ធ្វើ​ខុស​ហើយ​ប៉ាម៉ាក់​​មិន​ដឹង​ថា​គួរ​ពិន័យ​​របៀប​ណា​មែន​ទេ?​​ អត្ថបទ​ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ​ដ៏​ល្អ​សម្រាប់​អ្នក​ជា​ម្ដាយឪពុក​​។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​និង​ពេល ​ដែល​គួរ​ចាប់​ផ្ដើម​អប់រំ និង​ដាក់​ពិន័យ​ខ្លះៗ​ដល់​កូន​។

    អាយុ៨ដល់១២ខែ

    យោង​តាម​អ្នក​ជំនាញ​ ពេល​កូនយើង​​នៅ​តូច​​​មិន​គួរ​ទំនើង​ពេកទេ យើង​ត្រូវ​លើក​ទឹក​ចិត្ដ​ឲ្យ​កូន​​​​​​ប្រព្រឹត្ដ​តែ​​រឿង​ល្អ​ និង​​មិន​គាំ​ទ្រ​នូវ​ទង្វើ​ដែល​មិន​ល្អ ព្រោះ​ថា​ក្មេង​តូច​មិន​សូវ​ដឹង​អ្វី​ច្រើន​ទេ។ កូន​តូចៗ​​មិន​សូវ​ខ្វល់​ពី​របស់​ជុំវិញ​ខ្លួន​​​​គេ​ទេ​ ហេតុ​នេះ​យើងអាច​បង្រៀន​កូន​ដោយ​ប្រើ​វិធី​ពីរ​ ដែល​​មាន​ប្រសិទ្ធិភាព​គឺ​ ការ​បន្លប់​ និង​មិន​ខ្វល់។ ប្រើ​វិធី​បន្លប់​ បើ​កូន​​ធ្វើ​អ្វី​ខុស​ យើង​​គ្រាន់​ជួយ​កែ​តម្រូវ​គេ​ឲ្យ​ធ្វើ​ល្អ​វិញ ហើយសម្រាប់​វិធី​មិន​ខ្វល់គឺ​យើង​​គ្រាន់​តែ​ព្រងើយ​។  

    ដល់​អាយុ​ ៨​ខែ​ កូនយើង​​ចាប់​ផ្ដើម​ចេះ​វា​ ដែល​ជា​​ពេលយើង​ត្រូវ​ចាំ​មើល​ពួក​គេ​ហើយ។ ដល់​វ័យ​នេះ​កូន​នឹង​ចង់​សាក​ល្បង​អ្វី​ដែល​ថ្មី​​នៅ​ជុំវិញ​ខ្លួន​ ដូច​ជា​ចូល​ចិត្ដ​វា​ក្រោម​តុ​ទៅ​ក្រោម​កន្លែង​លាង​ដៃ។ ពួក​គេ​មិន​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​ ឬ​អត់​ទេ ​ហេតុ​នេះ​ដើម្បី​ការពារ​កូន​​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ យើង​​គួរ​ដាក់​របស់​មិន​ល្អ​ឲ្យ​ផុត​ពី​ដៃកូន ​ហើយ​ទុក​របស់​លេង​ដែល​កូន​​ចូល​ចិត្ត​នៅ​ក្បែរ​គេ។ ប៉ាម៉ាក់​​ក៏​អាច​ប្រើ​វិធី​សាស្ដ្រ​ដទៃ​ទៀត​ដូច​ជា​បើ​កូន​​ប៉ះ​របស់​អ្វី​មួយ​ ​គួរ​និយាយ​ថា​ « អា ហា» ដោយ​តម្លើង​សំឡេង​បន្ដិច​ដើម្បី​ឲ្យ​កូន​ខ្លាច។ ការ​ធ្វើ​បែប​នេះ​ដដែល​ៗ​ នោះ​កូន​​នឹង​ដឹង​ថា​វា​ជា​ច្បាប់​ និង​ឈប់​ធ្វើ​វា​ទៀត។ 

    បង្រៀន​កូន

    អាយុ១២ដល់២៤ខែ

    ប៉ាម៉ាក់​អាច​ចាប់​ផ្ដើម​បង្កើត​ច្បាប់​ទូទៅ​ដល់​កូន​ពេល​គេ​ដល់អាយុ​នេះ ​តែ​មិន​ត្រូវ​ប្រើ​ហឹង្សា​ទេ។ យើង​អាច​និយាយ​ថា​ «វា​មិន​ល្អ​ទេ​កូន​សម្លាញ់» ក្នុង​ស្ថានភាព​មួយ​ចំនួន។ យ៉ាង​ណា​មិញ​ ​គួរ​និយាយ​ពាក្យ​ល្អ​ៗ​ដោយ​សំឡេង​​ធម្មតា​ដើម្បី​​កុំ​ឲ្យ​កូន​​ភ័យ​ ហើយ​យើង​​គួរ​ស្វែង​យល់​ពី​កូន​ព្រោះ​ពេល​ខ្លះ​កូនអាច​ងាយ​បាត់​ខឹង​ តែ​កូន​ខ្លះ​ត្រូវ​ការ​ឲ្យ​ម៉ាក់​ប៉ា​ឱប​។ ប៉ុន្ដែ​ត្រូវ​ព្យាយាម​ពន្យល់​​ពី​ហេតុ​ផល​មិន​ល្អ​ដែល​គេ​ប្រព្រឹត្ដ​បែប​នេះ​ វា​នឹង​ជួយ​ឲ្យ​ពួក​គេ​លែង​​ធ្វើ​ខុស​ទៀត។  

    អាយុ២៤ដល់៣៦ខែ

    ក្នុង​វ័យ​នេះ​ កូន​​ដល់​ពេល​ត្រូវ​នៅ​កន្លែង​ថែ​ទាំ​ក្មេង ឬទៅ​សាលា​ ​ដែល​វា​អាច​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ជំនាញ​ផ្នែក​សង្គម​របស់​កូន​។ បន្ទាប់​មក​ យើង​គួរ​តែ​ផ្លាស់​ប្ដូរ​កម្រង​ក្បួន​ច្បាប់​មួយ​ចំនួន​ដោយ​ព្យាយាម​ពន្យល់​ពី​ការ​យល់​ឃើញ​ដូច​ជា​វិន័យ​ស្រួល​ៗ ហេតុ​ផល​ លទ្ធផល​ និង​អារម្មណ៍​ពេលយើង​​ដាក់​ទោស​គេ​ ព្រោះ​ថាកូន​នឹង​យល់​។ ឧទាហរណ៍​ ពេល​កូន​យើង​​ដណ្ដើម​របស់​ពី​មិត្ត​ភក្ដិ​​ យើង​​អាច​និយាយ​ថា​«​កូន​ត្រូវ​ចេះ​ចែក​គ្នា​លេង​ អ្នក​ផ្សេង​​អាច​មិន​សប្បាយ​ចិត្ដ​ទេ​បើ​កូន​ធ្វើ​បែប​នេះ»។ ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា​យើង​គួរ​ធ្វើ​ធម្មតា​ពេល​ដាក់​ទោស​ដល់​កូន​ៗ ​ព្រោះ​ថា​បើ​ធ្វើ​ឲ្យ​វា​ស្មុគ្រស្មាញ​​ពេក នោះ​កូន​អាច​នឹង​មិន​យល់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Prem Satya · កែ Jan 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម