កូនក្មេងប្រៀបដូចជាក្រដាសសស្អាត បើពីតូចយើងបង្រៀន និងប្រាប់ពីប្រភេទអាហារណាដែលមិនល្អ នោះធំគេនឹងចងចាំរហូត។ មិនត្រឹមតែអាហារនោះទេ ម៉ាក់ប៉ាគួរតែប្រាប់កូនថារបស់ណាគគ្រិច និងមានគ្រោះថ្នាក់ចៀសវាងលេង ឬប៉ះ យើងអាចសង្កេតមើលបាន កូនពិតជាចៀសរបស់អស់ទាំងនោះមែន។ បើយើងបង្រៀនកូនថារបស់ណាគគ្រិចហើយនោះ កូននឹងមិនលេង ឬប៉ះវាទាល់តែធំដឹងក្ដីតែម្ដង។
៤- បង្រៀនឲ្យចេះសម្អាត
កាលណាបង្រៀនកូនឲ្យស្រលាញ់សុខភាព នោះត្រូវរាប់បញ្ចូលទាំងការសម្អាត។ ហេតុផលពេលកូនស្អប់ខ្ពើមភាពគគ្រិច គឺត្រូវតែចេះសម្អាត បង្រៀនពីការសម្អាតកន្លែងគេងគេ របស់របរលេង និងជួយទុកដាក់របស់ខ្លះៗ ដែលនៅអារាត់អារាយពេញផ្ទះ។ មួយវិញទៀតគួរតែប្រាប់កូនឲ្យស្រលាញ់បរិស្ថានទាំងក្នុង ក្រៅផ្ទះ ភូមិឃុំរស់នៅ នោះទើបអាចរស់នៅបានដោយក្ដីសុខទាំងអស់គ្នាបាន។