នៅក្នុងការសិក្សាថ្មីៗនេះ គឺមានអ្នកចូលរួមជិត ២០០នាក់ ដោយត្រូវគេស្នើសុំឲ្យចាក់ថ្នាំទឹកផ្តាសាយចំនួន ៥ មិល្លីលីត្រ ស្មើនឹង ១ ស្លាបព្រាកាហ្វេ ចូលទៅក្នុងស្លាបព្រាផ្សេងៗនៅឯផ្ទះបាយ ហើយនៅពេលប៉ាម៉ាក់ទាំងនោះ ចាក់ថ្នាំក្នុងកម្រិត ៥ មិលី្លលីត្រ ទៅក្នុងស្លាបព្រាមានទំហំមធ្យម និងស្លាបព្រាធំ អ្នកស្រាវជ្រាវក៏បានសួរពីទំនុកចិត្តក្នុងការចាក់ថ្នាំទៅក្នុងស្លាបព្រាទាំងនោះ។ ជាលទ្ធផលគួរភ្ញាក់ផ្អើលជាខ្លាំង ដោយមានចំនួនប្រហែល ១១,៦% បានចាក់ថ្នាំលើសកម្រិតទៅក្នុងស្លាបព្រាធំ និងមាន ៨,៤% ចាក់ថ្នាំខ្វះកម្រិតទៅក្នុងស្លាបព្រាទំហំមធ្យម ទោះបីជាប៉ាម៉ាក់ដែលចូលរួមភាគច្រើន គិតថាខ្លួនបានចាក់ថ្នាំក្នុងត្រឹមត្រូវក៏ដោយ។
យោងតាមលោកវេជ្ជបណ្ឌិត Ian Paul អនុប្រធានរងនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យវេជ្ជសាស្រ្តផ្នែករោគកុមារ នៃសាកលវិទ្យាល័យ Penn State សហរដ្ឋអាមេរិក ចំនួនថ្នាំត្រូវបានចាក់ទៅក្នុងស្លាបព្រាធម្មតា គឺមិនត្រឹមត្រូវនោះទេ។ កម្រិតមិនត្រឹមត្រូវទាំងនេះ អាចធ្វើឲ្យក្មេងងាយ ផឹកថ្នាំលើសកម្រិត ឬខ្វះកម្រិត។ ការឲ្យថ្នាំទាំងអស់លើក្មេងៗ ត្រូវផ្អែកលើទម្ងន់ ស្ថានភាពសុខភាព និងអាយុ ហេតុនេះ ក្មេងៗនឹងកាន់តែងាយរងគ្រោះថ្នាក់ជាងមនុស្សពេញវ័យ នៅពេលមានការប្រើប្រាស់កម្រិតមិនត្រឹមត្រូវ អាចបណ្តាលឲ្យក្មេងមានសុខភាពបញ្ហាធ្ងន់ធ្ងរបាន។ លើសពីនេះ មានករណីពុលថ្នាំច្រើន សុទ្ធសឹងបណ្តាលមកពីការឲ្យថ្នាំខុសកម្រិតនេះឯង។
៣- អ្វីប៉ាម៉ាក់គួរធ្វើ