backup og meta

ស្តាប់ហេតុផលនេះហើយ ប៉ាម៉ាក់ឈប់ប្រើស្លាបព្រាធម្មតាវាស់ថ្នាំឲ្យកូនទៀតទៅ!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 04, 2019

    ស្តាប់ហេតុផលនេះហើយ ប៉ាម៉ាក់ឈប់ប្រើស្លាបព្រាធម្មតាវាស់ថ្នាំឲ្យកូនទៀតទៅ!

    ជា​ធម្មតា គ្រប់​ប្រភេទ​ថ្នាំ​ទឹកដាក់​លក់​លើ​ទី​ផ្សារ សុទ្ធ​តែ​មាន​រង្វាស់​ថ្នាំត្រឹម​ត្រូវ មិន​ថាស្លាប​ព្រា ឬ​គម្រប​ភ្ជាប់​មក​ជា​មួយ។ ប៉ុន្តែ​បច្ចុប្បន្ន យើង​សង្កេត​ឃើញ ប៉ាម៉ាក់​មួយ​ចំនួន តែ​ងប្រើ​ប្រាស់​ស្លាប​ព្រា​បាយ​ធម្មតា វាស់​ថ្នាំ​ឲ្យ​កូនផឹក ​ដែល​ទម្លាប់​នេះមិន​ល្អ​ទេ ព្រោះ​ស្លាប​ព្រាបាយ​ធម្មតា​មាន​ទំហំខុស​ពី​ស្លាប​ព្រា​រង្វាស់​ថ្នាំ នាំ​ឲ្យ​ខុស​កម្រិតថ្នាំ អាចបង្ក​ផល​ប៉ះពាល់​ដល់​កូន​បាន។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​ប្រាប់​ពី​កំហុស​ពេល​ប្រើ​ស្លាបព្រាបាយ និង​ផល​ប៉ះពាល់​ឲ្យ​គ្នា​យើង​បាន​​ដឹង។

    ១- ប្រើស្លាបព្រាបាយដើម្បីវាស់ថ្នាំទឹក

    ចុះ​ប៉ាម៉ាក់​មាន​ធ្លាប់​សួរ​ខ្លួន​ឯង​អត់ ​ថា​តើ​ធ្វើ​បែប​នេះ ​ត្រឹម​ត្រូវ​ទេ​ដើម្បី​វាស់​កម្រិត​ថ្នាំ​ទឹក​ឲ្យ​កូន? បច្ចុប្បន្ន ប៉ាម៉ាក់​ភាគ​ច្រើន បាន​ប្រើ​វិធី​នេះ​ដើម្បី​វាស់​កម្រិត​ថ្នាំ ​ដូច​ជា​សេរ៉ូ​ក្អក ឬ​ថ្នាំ​បញ្ចុះ​កម្ដៅ នៅ​ពេល​កូនៗ​ឈឺ។ យើងអាច​គិត​ថា ​វា​ជា​រឿង​ធម្មតា ដូច្នេះហើយ​ទើប​មាន​​ការ​សិក្សាពាក់​ព័ន្ធ​នឹង​ករណី​នេះ ដែរ​អាច​នឹង​ផ្លាស់​ប្តូរ​គំនិត​របស់​យើង​បាន។

    នៅ​ក្នុង​ការ​សិក្សា​មួយ​ ​ធ្វើ​ឡើង​ដើម្បី​ដឹង​​ពី​របៀប​ប៉ាម៉ាក់​​វាស់​ថ្នាំឲ្យ​កូន​ៗ ដោយ​បាន​រក​ឃើញ​ថា​ ប៉ាម៉ាក់​​ជិត ៣៩% បាន​ប្រើ​កម្រិត​ថ្នាំ​​ខ្លួន​​ចង់​បាន​ មិន​ត្រឹម​ត្រូវតាម​ស្ថាន​ភាព​ជំងឺ​កូន និង​មាន​ចំនួន ៤១% ​មាន​កំហុស​ក្នុង​ការ​វាស់​ ទៅនឹង​កម្រិត​ថ្នាំ​​គ្រូពេទ្យ​បាន​កំណត់។ ដូច​គ្នា​នេះ​ដែរ ប៉ាម៉ាក់​មួយ​ចំនួន បាន​ប្រើ​ស្លាប​ព្រា​កាហ្វេ ឬ​ស្លាប​ព្រា​បាយ​ មាន​កម្រិត​ថ្នាំ​ខុស ២,៣ ដង ទៅ​នឹង​ស្លាប​ព្រា ឬគម្រប​រង្វាស់​ថ្នាំ ​ខណៈពេល​ករណី​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​មាន​ជិត ១,៩ ដង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ទម្លាប់ល្អៗម៉ាក់ប៉ាគួរធ្វើ មុនពេលឲ្យកូនចូលគេង
    • ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ

    ២- ផល​ប៉ះពាល់​ដោយ​ការប្រើប្រាស់ស្លាបព្រាវាស់​ថ្នាំខុស

    នៅ​ក្នុង​ការ​សិក្សា​ថ្មី​ៗ​នេះ គឺ​មាន​អ្នក​ចូល​រួម​ជិត ២០០នាក់ ដោយ​​ត្រូវ​គេ​ស្នើ​សុំ​ឲ្យ​ចាក់​ថ្នាំ​ទឹក​ផ្តា​សាយ​ចំនួន ៥ មិល្លីលីត្រ ​ស្មើ​នឹង ១ ស្លាប​ព្រា​កាហ្វេ​ ចូល​ទៅ​ក្នុង​ស្លាប​ព្រា​ផ្សេង​ៗ​នៅ​ឯ​ផ្ទះ​បាយ ហើយ​នៅ​ពេលប៉ាម៉ាក់​ទាំង​នោះ ​ចាក់​ថ្នាំ​ក្នុង​កម្រិត ៥ មិលី្លលីត្រ ​ទៅក្នុង​​ស្លាប​ព្រា​មាន​ទំហំ​មធ្យម និង​ស្លាប​ព្រា​ធំ អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​សួរ​ពី​ទំនុក​ចិត្ត​ក្នុង​ការ​ចាក់​ថ្នាំ​ទៅ​ក្នុង​ស្លាប​ព្រាទាំង​នោះ។ ជាលទ្ធ​ផល​គួរ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​ដោយ​មាន​ចំនួន​ប្រហែល ១១,៦% បាន​ចាក់​ថ្នាំ​លើស​កម្រិត​ទៅ​ក្នុង​ស្លាប​ព្រា​ធំ និង​មាន ៨,៤% ចាក់​ថ្នាំ​ខ្វះ​កម្រិត​ទៅ​ក្នុង​ស្លាប​ព្រា​ទំហំ​មធ្យម ទោះ​បី​ជាប៉ាម៉ាក់​ដែល​ចូល​រួម​ភាគ​ច្រើន ​គិត​ថាខ្លួន​បាន​ចាក់​ថ្នាំ​ក្នុង​ត្រឹម​ត្រូវ​ក៏​ដោយ។

    យោង​តាម​លោក​វេជ្ជបណ្ឌិត Ian Paul អនុ​ប្រធាន​រង​នៃ​ការ​ស្រាវ​ជ្រាវ​របស់​មហា​វិទ្យាល័យ​វេជ្ជសាស្រ្ត​ផ្នែក​រោគ​កុមារ​ នៃ​សាកល​វិទ្យាល័យ Penn State សហរដ្ឋ​អាមេរិក ​ចំនួន​ថ្នាំ​ត្រូវ​បាន​ចាក់​ទៅ​ក្នុង​ស្លាប​ព្រា​ធម្មតា ​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ កម្រិត​​មិន​ត្រឹម​ត្រូវទាំង​នេះ​ អាច​ធ្វើ​ឲ្យ​ក្មេង​ងាយ​ ​ផឹក​ថ្នាំ​លើស​កម្រិត ឬ​ខ្វះ​កម្រិត។ ការ​ឲ្យ​ថ្នាំ​ទាំង​អស់​លើ​ក្មេងៗ ត្រូវ​ផ្អែក​លើ​ទម្ងន់ ស្ថាន​ភាព​សុខ​ភាព និង​អាយុ​ ហេតុ​នេះ ក្មេងៗ​នឹង​កាន់​តែ​ងាយ​រង​គ្រោះ​ថ្នាក់​ជាង​មនុស្ស​ពេញ​វ័យ​ នៅ​ពេល​មាន​ការ​ប្រើ​ប្រាស់កម្រិត​មិន​ត្រឹម​ត្រូវ​ អាច​បណ្តាល​ឲ្យ​ក្មេង​មានសុខភាព​​បញ្ហា​ធ្ងន់​ធ្ងរ​បាន។ លើស​ពី​នេះ ​មាន​ករណី​ពុល​ថ្នាំ​ច្រើន​ សុទ្ធ​សឹង​បណ្តាល​មក​ពី​ការ​ឲ្យ​ថ្នាំ​ខុស​កម្រិត​នេះ​ឯង។

    ៣- អ្វី​ប៉ាម៉ាក់​គួរ​ធ្វើ

    ដើម្បី​សុវត្ថិភាព​កូន​យើង និង​​ប្រសិទ្ធ​ភាព​នៅ​ពេល​ផឹក​ថ្នាំ ប៉ាម៉ាក់គ្រប់​រូប គួរ​តែ​ប្រើ​គម្រម​ថ្នាំ ស្លាប​ព្រា​ថ្នាំ សឺរ៉ាំង​ថ្នាំ ឬ​ឧបករណ៍​បន្តក់​ថ្នាំ​មាន​ក្រិត ដើម្បី​គ្រប់​គ្រង​កម្រិត​ថ្នាំ ឬ​​អាច​ស្នើ​សុំ​ស្លាបព្រា​ក្រិត ​ប្រើ​សម្រាប់​វាស់​កម្រិត​ថ្នាំ​ពី​គ្រូពេទ្យក៏​បាន។ យើង​​ក៏​អាច​ផ្លាស់​ប្តូរ​កម្រិត​ថ្នាំ ​ពី​ការ​វាស់​តាម​ស្លាប​ព្រា​កាហ្វេ​ ទៅ​ជា​មិល្លីលីត្រ​បាន​ដែរ ​ព្រោះ​ការ​កំណត់​បរិមាណ​ថ្នាំ​ជា​មិល្លីលីត្រ អាច​កាត់​បន្ថយ​ហានិភ័យ​បង្កកំហុស​ក្នុង​ការ​ប្រើ​ថ្នាំ​បាន ៥០% នៅ​ពេល​ដែល​មិន​មាន​ឧបករណ៍​សម្រាប់​វាស់ថ្នាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម