បើតាមការលើកឡើងរបស់ អ្នកគ្រូ លឹម មួយហ្គិច ជំនួយការគ្រូបរទេសនៅសាលាឯកជនក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា កុមារវ័យក្រោម ២ ឆ្នាំមិនទាន់ជាវ័យត្រូវបង្រៀនចំណេះដឹងផ្សេងៗឡើយ តែត្រូវបង្រៀនចំណេះធ្វើជាមុន។ ចំណេះធ្វើនោះ គឺសំដៅទៅលើការរៀបចំរបៀបរបបរស់នៅប្រចាំថ្ងៃដូចជានោមជុះ មិនមែនរៀនរាប់លេខ ឬអក្សរឡើយ ហើយរឹតតែមិនមែនជាពេលបង្រៀនភាសាបរទេសទៀត ព្រោះខួរក្បាលនៅមិនទាន់ចាប់បានគ្រប់ជ្រុងជ្រោយ ហើយអ្វីដែលគួរបង្រៀនមានដូចជា៖