backup og meta

បើឲ្យកូនតូចរៀន ២ វេន ល្អទេ? រៀនឆាប់ចេះអត់?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Nov 07, 2019

    បើឲ្យកូនតូចរៀន ២ វេន ល្អទេ? រៀនឆាប់ចេះអត់?

    ម៉ាក់ប៉ា​សម័យ​នេះ​ភាគច្រើន​បញ្ជូន​កូន​ទៅ​រៀន​តាំងពី​អាយុ ២-៣ ឆ្នាំ​ឡើង ហើយ​ព្រោះតែ​គ្មាន​ពេល​វេលា​ថែទាំ​ដោយ​ត្រូវ​បំពេញ​ការងារ​ប្រចាំថ្ងៃ​ទៀត​នោះ ទើប​ម៉ាក់ប៉ា​តម្រូវ​ឲ្យ​កូន​នៅ​សាលា​តាំងពី​ព្រឹក​ដល់​ល្ងាច។ ការ​ឲ្យ​កូន​រៀន​ពេញ​មួយ​ថ្ងៃ​បែប​នេះ​ល្អ​ចំពោះ​កូន​អត់? កូន​រៀន​ឆាប់ចេះ​មែន​អត់?

    ទាក់ទិន​នឹង​បញ្ហា​នេះ​អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កូន​វ័យ​ប៉ុណ្ណេះ​រៀន​តាំងពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​ជា​ល្អ​ដែរ ព្រោះ​គ្នា​គ្មាន​ពេល​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​បើ​ទោះ​ជា​សាលា​មាន​កន្លែង​ស្នាក់នៅ​ពេល​ថ្ងៃត្រង់ ក៏​ក្មេង​គេង​មិន​សូវ​លក់​ស្កប់​ដូច​នៅ​ផ្ទះ​ឡើយ ដោយសារ​មាន​ក្មេង​ដទៃ​នៅ​ក្បែរ ហើយ​ពួកគេ​រំខាន។

    អត្ថបទពាក់ព័ន្ធ៖ កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ

    តិចនិកចិញ្ចឹមកូន

    អ្នកគ្រូ​វ័យ​ក្មេង​ខាងលើ​ក៏​បាន​បន្ត​ទៀត​ថា កូន​នៅ​វ័យ​ប៉ុណ្ណេះ​ត្រូវការ​សម្រាក​ឲ្យ​បាន​ច្រើន ដូចនេះ​ហើយ​ម៉ាក់​ប៉ា​គ្មាន​ពេល ក៏​គួរតែ​ឆ្លៀត​ពេល​បាយ​ទទួល​កូន​ចេញ​ទៅ​ផ្ទះ ហើយ​រៀបចំ​ឲ្យ​កូន​គេង ២ ម៉ោង​ទើប​ល្អ​ចំពោះ​សុខភាព។

    ចំណែក​រឿង​រៀន​ចេះ​មិន​ចេះ វា​មិន​អាស្រ័យ​លើ​ការ​រៀន ២ វេន​នោះ​ទេ ព្រោះ​រយៈ​ពេល ៦-៧ ម៉ោង​នៅ​សាលា​ មិន​មែន​រៀន​សុទ្ធសាធ​ទាំងអស់​ឡើយ តែ​មាន​ជា​សកម្មភាព​ហាត់​ប្រាណ លេង ហែលទឹក និង​ការ​កម្សាន្ត​ដទៃ​ទៀត មិនមែន​រាប់​លេខ​អាន ឬ​សរសេរ​អក្សរ​រហូត​នោះ​ទេ។ ក្មេង​ចងចាំ និង​រៀន​ពូកែ​ទៅ​បាន​ គឺ​អាស្រ័យ​លើ​តិចនិក​បង្រៀន​របស់​គ្រូ អាណាព្យាបាល បូក​រួម​ទាំង​ក្មេង​មាន​ចំណង់​ទើប​អាច​ឲ្យ​ការ​សិក្សា​បាន​រលូន។

    មួយ​វិញ​ទៀត បើ​ពេល​រៀន​កូន​ងងុយ​រហូត ឬ​ហូប​ចុក​មិន​ឆ្អែត​ធ្វើឲ្យ​ពួកគេ​គ្មាន​សមាធិ​ផ្ចង់​លើ​ការ​សិក្សា​ដែរ។ សរុប​មក​វិញ ​អ្នកគ្រូ លឹម មួយហ្គិច បាន​បញ្ជាក់​ថា ការ​រៀន​តែ ១ វេន សម្រាប់​ក្មេង ២-៥ ឆ្នាំ គឺ​ល្អ​ជាង តែ​សម្រាប់​ម៉ាក់ប៉ា​រវល់ អាច​ជ្រើសរើស​រៀន ២ វេន នេះ​បាន ឲ្យតែ​សាលា​មាន​ស្ដង់ដារ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Nov 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម