backup og meta

ក្មេងអាយុ ៣-៤ ឆ្នាំ ក្នុង១ថ្ងៃ គួរឲ្យគេងប៉ុន្មានម៉ោង លេងប៉ុន្មាន ទើបល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

    ក្មេងអាយុ ៣-៤ ឆ្នាំ ក្នុង១ថ្ងៃ គួរឲ្យគេងប៉ុន្មានម៉ោង លេងប៉ុន្មាន ទើបល្អ?

    កូន​នៅ​តូច​អាយុ​បាន ៣-៤ ឆ្នាំ ប្រហែល​ជា​ចង់​លេង​ច្រើន មិន​ចង់​គេង​ដូច​កាល​ពី​នៅ​តូច​នោះ​ទេ ហើយ​បើ​ចំ​ក្មេង​ញៀន​ទូរស័ព្ទ ឯម៉ាក់ប៉ា​រវល់​ទៀត​នោះ ច្បាស់​ជា​ម្ង៉ៃៗ​ចំណាយ​ពេល​ច្រើនមើល​អេក្រង់​ទូរស័ព្ទ ថេប្លេត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត។

    កូន​មើល​ទូស័ព្ទ​ច្រើន​មិន​ល្អ​នោះ បែប​នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៣-៤ ឆ្នាំ ត្រូវ​គេង​ឲ្យ​គ្រប់​គ្រាន់ ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ និង​កំណត់​រយៈ​មើល​ទូរស័ព្ទ​តិចតួច​ប៉ុណ្ណោះ ទើប​មាន​សុខ​ភាព​ល្អ។

    ១. ធ្វើ​សកម្មភាព​រាង​កាយ៖ ចំណាយ​ពេល​យ៉ាង​តិច ១ម៉ោង​កន្លះ/ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​លេង​កម្សាន្ត រត់ ដើរ ជិះកង់ ឬ​លេង​កីឡា​ជាដើម។

    ២. គេង៖ គេង​ឲ្យ​បាន ១០-១៣ ម៉ោង/ថ្ងៃ ដោយ​រាប់​បញ្ចូល​ទាំង​ការ​គេង​នៅ​ពេល​ថ្ងៃ និង​នៅ​ពេល​យប់ ហើយ​ត្រូវ​កំណត់​ពេល​ចូល​គេង និង​ក្រោក​ពី​គេង​វិញ​ឲ្យ​បាន​ទៀង​ទាត់។

    ៣. លេង ឬុ​មើល​គ្រឿង​អេឡិច​ត្រូនិច៖ ក្មេង​អាយុ ៣-៤ ឆ្នាំ ត្រូវ​ឲ្យ​ចំណាយ​ពេល​មើល​អេក្រង់ ដូច​ជា​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ iPad ឬ​គ្រឿង​អេឡិច​ត្រូនិក មិន​ឲ្យ​លើស​ពី ១ម៉ោង/ថ្ងៃ ឡើយ ហើយ​បើ​កាន់​តែ​តិច​ជាង​នេះ​កាន់​តែ​ល្អ។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម