backup og meta

ប៉ាម៉ាក់ចិញ្ចឹមកូនបែបផ្ដាច់ការ អាចធ្វើឲ្យកូនធំឡើងជួបរឿង​មិនល្អទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

    ប៉ាម៉ាក់ចិញ្ចឹមកូនបែបផ្ដាច់ការ អាចធ្វើឲ្យកូនធំឡើងជួបរឿង​មិនល្អទាំងនេះ

    ការ​ចិញ្ចឹម​កូន​បែប​តឹង​រឹង​ពេក ​ឬ​ក៏​ហៅ​ថា​ផ្ដាច់ការ​ពេក​នោះ ​គឺហៅ​ថា​ផ្ដាច់​ការ​និយមហើយ។ ប៉ាម៉ាក់​ដែល​មាន​លំនាំ​ចិញ្ចឹម​កូន​បែប​នេះ​ គឺ​ចង់​ឲ្យ​កូន​មាន​វិន័យ​ល្អ ​និង​ទទួល​បាន​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​ របៀប​បែប​នេះ​គឺ​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​កូន​ទៅវិញទេ។ ការ​ចិញ្ចឹមកូនបែបផ្ដាច់ការនេះ គឺតម្រូវឲ្យ​កូនត្រូវ​តែ​សម្រប​តាម​ការ​បង្គាប់​បញ្ជា​របស់​ឪពុកម្ដាយ​គ្រប់​យ៉ាង​ ដោយ​មិន​ចាំ​បាច់​មាន​ការ​បក​ស្រាយ​នោះ​ទេ។ ការ​ចិញ្ចឹម​កូន​របៀប​នេះ​គឺ​តែង​តែ​ជួប​ប្រទះ​ផល​មិន​ល្អ​ទៅ​លើ​កូន​ ដោយ​មិន​អាច​ជៀសវាង​បាន ដូចជា ធ្វើឲ្យកូនអាច​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជាដើម​។

    ១- លក្ខខណ្ឌ​របស់​ប៉ាម៉ាក់​ផ្ដាច់​ការ

    ជា​ទូទៅ​ ចំពោះ​ប៉ាម៉ាក់ដែល​ផ្ដាច់​ការ ​គឺ​បាន​ផ្ដល់​ឲ្យ​កូន​នូវ​មជ្ឈដ្ឋាន​ដែល​មាន​របៀប​រៀប​រយ។ ទាំង​នេះ​គឺ​ជា​វិន័យ​ដែល​​ប៉ាម៉ាក់ចង់​បាន​ពី​កូន​ដោយ​គ្មាន​ការ​ជំទាស់។​ ប៉ាម៉ាក់​របៀប​នេះ​គឺ​ទាម​ទារ​ខ្ពស់​ ហើយ​មិន​ទម្លាប់​បក​ស្រាយ​ ឬឲ្យ​ហេតុ​ផល​ដល់​កូន​បាន​​ដឹង​​នោះ​ទេ។ កូន​​គឺ​ត្រូវ​តែ​ស្ដាប់​តាម​គ្រប់​ម៉ាត់​ទាំង​អស់​ បើ​ប្រាប់​ថា​ធ្វើ​អ្វី​ហើយ ​ត្រូវ​តែ​ធ្វើ​តាម។​ ប៉ាម៉ាក់​បែប​នេះ​មិន​ផ្ដល់​ឱកាស​ដល់​ភាព​ច្នៃប្រឌិត​ និង​ការ​បញ្ចេញ​អារម្មណ៍​របស់​កូន​ទេ។ ការ​គាប​សង្កត់​ផ្លូវ​ចិត្ត​ គឺ​ជា​អ្វី​ដែល​​ប៉ាម៉ាក់ផ្ដាច់​ការ​អនុវត្ត​កន្លង​មក។

    អត្ថបទពាក់ព័ន្ធ៖

    ២- បុត្រ​ធីតា​ដែល​មាន​ឪពុកម្ដាយ​ផ្ដាច់​ការ

    ​កូន​​រស់​នៅ​ក្នុង​លំនាំ​អប់​រំ​របៀប​ផ្ដាច់ការ គឺ​ស្ដាប់​បង្គាប់​ដោយ​សារ​តែ​កូន​ត្រូវ​អនុវត្ត​របៀប​រស់​នៅ​ដោយ​មិន​បាន​ពិចារណា ​និង​ធ្វើ​តាម​តែ​អ្វី​ដែល​បាន​ប្រាប់​។ កូនអាច​នឹង​មាន​ទំនោរ​ទៅ​ជាលាក់​បាំង​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឲ្យ​មាន​គំលាត​កាន់​តែ​ខ្លាំង​ក្នុង​ផ្លូវ​ចិត្ត​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ដាក់​ទោស​ពេល​ធ្វើ​ខុស។ កូន​នឹង​ទទួល​រង​ស្ត្រេស ​ព្រោះ​ថា​កូន​ត្រូវ​តែ​ម៉ឺង​ម៉ាត់​គ្រប់​ពាក្យ​ពេចន៍ ​និង​សកម្មភាព​ទាំង​អស់​ពេល​ដែល​​ប៉ាម៉ាក់​នៅ​ជិត។

    អត្ថបទពាក់ព័ន្ធ៖

    ៣- កូន​ឆ្លើយ​តប​បែប​ណា?

    ទោះ​បី​ជា​កូន​​ភាគ​ច្រើន​ដើរ​តាម​លំនាំ​នេះ​ក៏​ដោយ ​ក៏​មាន​ខ្លះ​មាន​ការ​ប្រឆាំង​ផង​ដែរ ភាគ​ច្រើន​គឺ​កូន​ដែល​មាន​វ័យ​ជំទង់​តែ​ម្ដង។ អាច​មាន​ជា​រូប​ភាព​ ដូច​ជា ​កុហក​ លឹប​ល និង​មាន​អាថ៌កំបាំង​ច្រើន​ដោយ​មិន​ហ៊ាន​បញ្ចេញ​មក​ក្រៅ​ឲ្យ​​ប៉ាម៉ាក់ដឹង​នោះ​ទេ ហើយ​ក៏​មាន​កូន​​ខ្លះ​អាច​លេចឡើង​នូវ​សកម្មភាព​ហិង្សា​ថែម​ទៀត​ផង។

    ៤- ផល​ប៉ះ​ពាល់​ពី​​ប៉ាម៉ាក់ផ្ដាច់​ការ

    ទោះ​បី​ជា​ការ​ចិញ្ចឹម​កូន​របៀប​ផ្ដាច់​ការ​នេះ​​ អាច​ធ្វើ​ឲ្យ​កូន​ស្ដាប់​បង្គាប់​ក៏​ដោយ​ តែង​តែ​ជួប​បញ្ហា​ជៀស​មិន​ផុត។ កូន​​ដែល​មាន​ឪពុកម្ដាយ​ផ្ដាច់​ការ​ គឺ​ខ្វះ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ កូនអាច​នឹង​ធំ​ធាត់​ឡើងមានអារម្មណ៍​ខ្លាចអ្នកដទៃ ​ហើយ​ការ​គិត​របស់កូននឹង​មាន​កម្រិត។ ដោយ​សារ​តែ​មាន​តែ​ការ​រិះ​គន់​ពេល​បញ្ចេញ​គំនិត​នៅ​មុខ​ម៉ាក់ប៉ា កូន​នឹង​មាន​ទំនោរ​រិះ​គន់​ខ្លួន​ឯង ​ឬ​គំនិត​អ្នក​ដទៃ។ កូនក៏អាច​អាច​នឹង​ងាយ​រង​គ្រោះ​ពី​ការ​ប្រមាថ​ពី​មនុស្ស​ជុំវិញ​ខ្លួន​។ ​ថ្ងៃ​ក្រោយ​ទៅ ​កូនអាច​នឹង​មាន​បញ្ហា​ច្រើន​ក្នុង​ការ​មាន​ទំនាក់ទំនង​ស្នេហា ​និង​ឈាន​ទៅ​រក​ហិង្សា​ទៀត​ផង។

    អត្ថបទពាក់ព័ន្អ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម