លោកស្រីបញ្ជាក់ថា តាមការសិក្សាជ្រាវជ្រាវបើសិនជាក្មេងមាន EQ ច្រើនខ្ពស់ ក្មេងនោះមានសក្តានុពលក្លាយជាអ្នកដឹកនាំខ្លាំង។ ប៉ុន្តែផ្ទុយទៅវិញបើសិនជាក្មេងមាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេងនោះធំឡើងអាចក្លាយជាអ្នកបច្ចេកទេស ដោះស្រាយបញ្ហាជាមួយម៉ាស៊ីន បច្ចេកទេស បើធ្វើអ្នកដឹកនាំ ដោះស្រាយ និងធ្វើការជាមួយមនុស្ស Creativity ពិតជាពិបាក។
“បើយើងបង្រៀនកូនទាក់ទងនឹងចំណេះដឹង លេខអីច្រើន គឺយើងកំពុងតែជួយខួរក្បាលខាងឆ្វេងកូន ប៉ុន្តែបើសិនជាយើងធ្វើរឿងដែលភ្ញោចទៅនឹងអារម្មណ៍ ជាតួនាទីរបស់ខួរក្បាលខាងស្តាំ បង្កើត EQ ខ្ពស់ឲ្យកូន’។ លោកស្រី សរ មន្ថា រៀបរាប់។
ចំណែកលោកសាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method បានលើកឡើងថា ការអប់រំខួរក្បាលខាងស្តាំមានសារៈសំខាន់ និងតួនាទីចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការអប់រំសម្រាប់សតវត្សទី២១។ ការអប់រំខួរក្បាលស្តាំ គឺជាអប់រំដែលនឹងជួយបណ្តុះ និងអភិវឌ្ឍកុមារដល់បេះដូង និងចិត្តគំនិតរបស់ពួកគេ ពោលគឺត្រូវផ្តល់ឲ្យក្មេងចេះគិត ពិចារណាល្អិតល្អន់ វែងឆ្ងាយពីខ្លួនឯង ជាជាងការរៀនសូត្រដោយផ្តោតតែលើចំណេះដឹង និងការពិត។
អត្ថបទពាក់ព័ន្ធ៖