backup og meta

ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 18, 2020

    ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ

    ភេសជ្ជៈពេញ​និយមនាពេលបច្ចុប្បន្ន ​គឺ​កាហ្វេ តែ​ម៉ាក់ប៉ា​ខ្លះ​មិនមែន​ផឹក​កាហ្វេ​នេះ​តែ​ម្នាក់ឯង​ទេ ដោយ​អ្នក​មាន​កូន​តូច​ៗ​ប្រាកដជា​ចែក​រំលែក​ទៅ​កូន បើពួកគេទារផឹកដែរនោះ ហោចណាស់ត្រឹម១ក្អឹក ឬ២ក្អឹកដែរ។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទម្លាប់​បែប​នេះ​មិនមែន​ជា​រឿង​ល្អ​ឡើយ ហើយ​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​ថែម​ទៀត​ផង។ ក្នុង​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ីន ដែល​កាហ្វេ​អ៊ីន​នោះ​ហើយ ជា​មូលហេតុ​នាំឲ្យ​សុខភាព​បញ្ហា​ស្មារតី​ក្មេង​ចុះ​ខ្សោយ មាន​ដូចជា៖

    – កាហ្វេ​នាំឲ្យ​ក្មេង​ពិបាក​គេង

    – ក្មេង​មិន​ចង់​ញ៉ាំ​អាហារ

    – បេះដូង​ដើរ​ញាប់

    – ឈឺក្បាល

    – អស់កម្លាំង ល្ហិតល្ហៃ

    -​ នោមញឹក

    – សម្ពាធ​ឈាម​ខ្ពស់។

    តើ​ជាតិ​កាហ្វេអ៊ីន​ជា​អ្វី? លោក​បាន​បន្ត​ទៀត​ថា ជាតិ​កាហ្វេអ៊ីន គឺជា​ភ្នាក់ងារ​រំញោច​អារម្មណ៍​​ដែល​មាន​នៅ​ក្នុង​កាហ្វេ តែ សូកូឡា អាហារ និង​ភេសជ្ជៈ​ដទៃ​ទៀត។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ចង់​ឲ្យ​ក្មេង​ផឹក​ភេសជ្ជៈ​កាហ្វេ ឬ​កាហ្វេ​អ៊ីន ចាំ​ពេល​ពួកគេ​មាន​អាយុ​ដល់ ១៥ ឆ្នាំ​សិន ទើប​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​រឹងមាំ​អាច​ទប់ទល់ និង​បញ្ចេញ​ជាតិ​កាហ្វេ​អ៊ីន​នោះ​បាន​មក​វិញ។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា​ជា​រឿយៗ​ក្មេង​ដែល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ជាតិ​ផ្អែម​ច្រើនត្រូវប្រឈម​នឹង​ជំងឺ​ធាត់។ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ផ្ទុក​តែ​កូលស្តេរ៉ូល ហើយ​គ្មាន​វីតាមីន និង​សារធាតុ​ដែល​សុខភាព​ត្រូវការ​នោះ​ទេ ចំណែក​ភេសជ្ជៈដែលក្មេង​ត្រូវការ​ គឺជាតិ​កាល់ស្យូម​ពី​ទឹកដោះគោ ដើម្បី​ធ្វើឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ។

    ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ឬមាន​ផ្ទុកជាតិ​ផ្អែម​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្មេញ ដោយភាគច្រើន​សឹក​ធ្មេញ ឬ​ឈឺចាប់​អញ្ចាញ​ធ្មេញ។ ជាតិ​កាហ្វេ​អ៊ីន គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ដែល​បណ្ដាល​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម